រាជធានីភ្នំពេញ៖ អាស៊ានបានស្វាគមន៍សហរដ្ឋអាមេរិក ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៤ រួមមាន ការដឹកជញ្ជូន សមភាពយេនឌ័រ និងការផ្ដល់អំណាចដល់ស្រ្ដី ថាមពល ការការពារបរិស្ថាន និងបម្រែបម្រួអាកាសធាតុ នេះបើតាមលទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហរដ្ឋអាមេរិក កាលពីថ្ងៃ ៤សីហា។

អាស៊ានក៏បានសម្ដែងនូវការកោតសរសើរចំពោះការសន្យារបស់សហរដ្ឋអាមេរិក ក្នុងការផ្ដល់ជំនួយដែលពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក្នុងទំហំទឹកប្រាក់ជាង ៨៧លានដុល្លារអាមេរិក ទៅដល់ប្រទេសជាសមាជិកអាស៊ាន និងចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិក ក្រោមគំនិតផ្ដួចផ្ដើមស្ដីពីអនាគតនៃសុខុមាលភាពអាស៊ាន សហរដ្ឋអាមេរិក។

ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ បាន ថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក សម្រាប់ការចូលរួមចំណែកចំនួន ១លានដូសនៃ វ៉ាក់សាំង Johnson & Johnson ដល់កម្ពុជា និងបានបញ្ជាក់ពីសារៈសំខាន់នៃការជំរុញទំនាក់ទំនាក់ទំនងជាមិត្តភាព រវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងពេលវេលាដ៏លំបាននេះ៕