រាជធានីភ្នំពេញ៖ ដំណើរបំពេញបំពេញទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន បាន ទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាថ្ងៃ ៧-៨ មករា ២០២១ បាននាំមកនូវលទ្ធផលដ៏ធំធេងដែលបាននាំមកនូវបទឈប់បាញ់គ្នាក្នុងប្រទេសមីយ៉ាន់ម៉ា រហូតដល់ចុងឆ្នាំ ២០២២  ដែលជាការសម្រេចដោយឯកតោភាគីពីភាគីពី ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង។ 

នេះគឺបានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដ អន្តរជាតិការទូត ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសក្នុងតំបន់អាស៊ានទាំងមូល  នាដើមឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ានផងនោះ។

ប្រសាសន៍សម្ដេចតេជោ លើកឡើងក្នុងបណ្ដាញសង្គម បន្ទាប់ពីត្រឡប់មកដល់កម្ពុជាវិញថា៖ ខ្ញុំបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សា និងសង្រ្គាមសុីវិលតាមរយៈបទឈប់បាញ់ ព្រមទាំងវិបត្តិមនុស្សធម៍តាមរយៈការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។

សម្ដេចតេជោបន្ត៖ អ្នកដែលប្រឆាំងជាមួយនឹងបទឈប់បាញ់មានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់និងរបួសដោយសារសង្រ្គាម។ អ្នកដែលប្រឆាំងជាមួយនិងការផ្តល់ជំនួយមានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យនិងអត់វ៉ាក់សាំងចាក់ការពារជំងឺរាតត្បាតកូវីដ១៩។

សូមជម្រាបជូនដែរថា ថ្ងៃ៨មករា គឺជាខួបទី៤៣ឆ្នាំនៃថ្ងៃដែលខ្ញុំបានទទួលតំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស (៨មករា១៩៧៩-៨មករា២០២២) ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផងហើយដែលអាចចាត់ទុកថាជារដ្ឋមន្ត្រីការបរទេសដែលមានវ័យក្មេងជាងគេនៅលើពិភពលោកនាពេលនោះ៕