កំពង់ស្ពឺ៖ វឌ្ឍនភាពគម្រោងស្តារប្រឡាយរងថ្មសំលៀង ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឧិរ៉ាល ខេត្តកំពង់ស្ពឺ គឺជាប្រឡាយនាំទឹកពីអូរធម្មជាតិ (ថ្មសំលៀង) យកទឹកទៅស្រោចស្រពលើផ្ទៃដីស្រែវស្សាចំនួន ៤៥០ ហិកតា ស្រូវប្រាំងចំនួន១២៥ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា ដោយសាងសង់សំណង់ស្ទាក់ទឹកកាត់អូរ ដើម្បីបញ្ចាល់ទឹកអូរបង្ហូរចូលមកតាមប្រឡាយរង ដោយមានប្រភពទឹកពីភ្នំឧិរ៉ាល់ ទំនប់ពាមល្វា និងទំនប់អូរតោង ។ 

មន្រ្តីជំនាញធនធានទឹក បានបញ្ជាក់ថា គិតមកដល់បច្ចុបន្ននេះការងារសម្រេចបាន ៩០% នៃផែនការ ។ ទំហំការងារក្នុងការសាងសង់រួមមាន ៖

  • ស្តារប្រឡាយរងប្រវែង៣.៥៨០ម៉ែត្រ
  • សាងសង់សំណង់ស្ទាក់ទឹកលើអូរ ០១កន្លែង
  • សាងសង់សំណង់ទ្វារទឹកលើប្រឡាយ(ទ្វារ២) ចំនួន ០៦កន្លែង
  • ជួសជុលកន្ទុយសំណង់ទ្វារទឹក ០១កន្លែង ៕