រាជធានីភ្នំពេញ៖ សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញអនុក្រឹត្យលេខ ៦៣ អនក្រ.តត ស្ដីពីការផ្ទេរភារកិច្ចមន្រ្តីរាជការ ចុះថ្ងៃទី ៣ កុម្ភៈ ២០២២ ដោយបានសម្រេច​ផ្ទេរភារកិច្ច​

  • លោកឧត្តមអគ្គានុរក្ស​ អ៉ិន​ រស្មី​ឬទ្ធា​ ពី​ អគ្គ​នាយក​រង​ នៃ​ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ទៅជាទីប្រឹក្សា​ក្រសួងមហាផ្ទៃ​ មានឋានៈស្មេី​អគ្គនាយករង​ ។

ការផ្ទេរ​ភារកិច្ច​លោក​ អ៉ិន​ រស្មី​ឬទ្ធា​ បានកេីតឡេីង​បន្ទាប់​ពី​មាន ​ករណី​បណ្ដឹង​ប្ដឹង​លោក​ពី​បទ​ឆបោក​ប្រាក់​ប្រមាណ​ជាង​ ៧​ ម៉ឺន​ដុល្លារអាមេរិក​​ ក្នុងការរត់ការដើម្បីចូលក្របខណ្ឌ៕