រាជធានីភ្នំពេញ៖ ប្រមុខរដ្ឋស្ដីទី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ចេញព្រះរាជក្រឹត្យ លេខ នស/រកត/០៣២២/២៨០ ចុះថ្ងៃទី ២៣ មីនា ឆ្នាំ ២០២២ ដោយបញ្ចប់មុខតំណែងរបស់ លោក សុខ សុក្រឹត្យា ពី រដ្ឋលេខាធិការក្រសួងទេសចរណ៍និងពីទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។

លោក សុខ សុក្រឹត្យា ជាកូនប្រុសរបស់លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ 

សូមជម្រាបជូនដែរថា កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំងលោក សុខ សុក្រឹត្យា ជាជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឋានៈស្មើរដ្ឋមន្ត្រី។ ក្រោយមក ក្នុងខែធ្នូ ឆ្នាំ ២០១៩ ក៏ត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងទេសចរណ៍៕