ខេត្តកំពង់ធំ៖ លោក ទូច សុខា ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរងខេត្តកំពង់ធំ ជាផ្លូវការនាព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ធំ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ។

លោក ទូច សុខា ឋានន្តរសក្ដិឧត្តមមន្រ្តីថ្នាក់លេខ៤ ត្រូវបានប្រមុខរាជរដ្ឋាភិបាល តែងតាំងជា អភិបាលរងខេត្តកំពង់ធំ តាមអនុក្រឹត្យលេខ ៣១៥ អនក្រ តត បន្ទាប់ពីលោក ប្រាក់ សារ៉ាត ត្រូវបានផ្ទេរឲ្យទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ៕