លោក ង្វៀន ហ៊្វូជុង ជា អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុំមុយនីស្ដ និងជាប្រធាននៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានថាលោក ង្វៀន ហ៊្វូជុង ដែលជា អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុំមុយនីស្ដ និងជាប្រធាននៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ ក្នុងប្រទេសកម្ពុជា។

 ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ លោក ង្វៀន ហ៊្វូជុង នឹងចូលគាល់ព្រះមហាក្សត្រកម្ពុជា និងថ្នាក់ដឹកនាំ ក្នុងស្ថាប័នកំពូលរបស់រដ្ឋ មួយចំនួន។