កំពង់ធំ៖ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យលេខ ១៥៤ អនក្រ បក ចុះថ្ងៃទី ២០សីហា ឆ្នាំ ២០២១ បានសម្រេច កែសម្រួលព្រំប្រទល់រដ្ឋបាលរវាងឃុំបឹងល្វា ជាមួយឃុំកំពង់ថ្ម និងឃុំប្រាសាទ នៃស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងអនុក្រឹត្យនេះ ភូមិចំនួន៤ ក្នុងឃុំបឹងល្វា មានដូចជា ភូមិត្រពាំងទឹក ភូមិកោះបង្គៅ ភូមិត្រពាំងប្រី និងភូមិបឹងល្វា ត្រូវស្ថិតនៅក្រោយការគ្រប់គ្រងរបស់ឃុំកំពង់ថ្ម និងកាត់យកភូមិចំនួន ០២ ពីឃុំបឹងល្វា គឺភូមិត្បែង និងភូមិសង្គ្រោះ ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ឃុំប្រាសាទវិញ៕