រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច បន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដោយគិតតពីថ្ងៃ២៨មេសា ដល់ថ្ងៃ ៥ឧសភា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។

ក្នុងសេចក្ដីសម្រេចដដែល បានកំណត់បែងចែកតំបន់បិទខ្ទប់នៃការឆ្លងកូវីដ១៩ជា ៣តំបន់គឺ «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» ដែល

  • «តំបន់ក្រហម» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាល នៃជំងឺកូវដ-១៩ កម្រិតធ្ងន់ធ្ងរ ។
  •  «តំបន់លឿងទុំ» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្រិតមធ្យម។
  • «តំបន់លឿង» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ កម្រិតស្រាល។ 

សម្រាប់លក្ខណៈពិសេសនៃ តំបន់លឿង គឺមានការបើកទូលាយជាងតំបន់ផ្សេងៗ សម្រាប់ការធ្វើចរាចរណ៍ និងការប្រកបអាជីវកម្ម នានា និងមានដោយត្រូវបំពេញកាតព្វកិច្ចពាក់ម៉ាស់ និងគម្លាតសង្គម ផងដែរ បន្ថែមពីនេះ និងមានការហាមប្រាមចំពោះប្រភេទអាជីវកម្មដែលមានការប្រមូលផ្ដុំដូចជា រោងភាពយន្តជាដើម។ ការកំណត់ជាតំបន់លឿងទុំ និងតំបន់លឿង មិនទាន់ត្រូវបានអនុវត្តន៍នោះទេរហូតដល់ថ្ងៃទី ២៩ មេសាខាងមុខ៕