រាជធានីភ្នំពេញ៖ តាមសេចក្ដីជូនដំណឹង ពីក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករសម្រាប់ថ្ងៃ ២៦ឧសភា ដល់ថ្ងៃ ១ មិថុនាឆ្នាំ ២០២១ ថា ប្រព័ន្ធសម្ពាធទាប ITCZ បន្តអូសបន្លាយកាត់នៅប៉ែកខាងលើនៃជួរភ្នំដងរែក និងខ្ពង់រាបភាគភាគឥសាន្ និងខ្យល់មូសុងនិរតីខ្លាំង  បក់មកលើកម្ពុជា។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរ ទៅខ្លាំង ហើយតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ច្រើន និងរលកបក់បោកខ្លាំង ដែលនឹងមានរលកកម្ពស់ពី ១ម៉ែត្រដល់ ២ម៉ែត្រកន្លះ។

ក្រសួងក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ផងដែរ៕