រាជធានីភ្នំពេញ៖ ប្រមុខរដ្ឋស្ដីទី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានចេញព្រះរាជក្រឹត្យតែងតាំង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនាចំនួន៤រូប នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៩២១/៦១១ ។
រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការដែលត្រូវបានតែងតាំងថ្មី នោះមាន៖
- ឯកឧត្តម យោប អៈស្ដារី ជារដ្ឋលេខាធិការ
- ឯកឧត្តម សាយ សំណាន ជាអនុរដ្ឋលេខាធិការ
- ឯកឧត្តម ងួន ស្ដេចភក្ដី ជាអនុរដ្ឋលេខាធិការ
- ឯកឧត្តម ណូ ម៉ាត់សាត ជាអនុរដ្ឋលេខាធិការ៕