Image

ប្រិយមិត្តប្រាកដជ្រាបខ្លះមកហើយអំពីមហាត្មៈគន្ធីគឺលោកជារដ្ឋបុរសមួយរូបរបស់ប្រទេសឥណ្ឌា និងជាបុគ្គលគំរូ និងជាមេធាវីគំរូក្នុងពិភពលោកផងដែរ។ លោកត្រូវបានមនុស្សជាច្រើនស្គាល់ថាជាអ្នកដឹកនាំមួយរូប ដែលប្រកាន់គោលការណ៍សន្តិភាពអហឹង្សា គុណធម៌ ដែលបានទាមទារសេរីភាព ឯករាជ្យពីអណានិគមអង់គ្លេសមកជូនមាតុភូមិកំណើតខ្លួន។ខាងក្រោមនេះ ក្រមា ក៏សូមលើកបង្ហាញមេរៀនជីវិត៥ ពីមហាត្មៈគន្ធីដែលប្រិយមិត្តអាចរៀនសូត្រពិចារណាសម្រាប់ដំណើរជីវិត ដែលមានដូចជា៖

. ផ្លាស់ប្តូរខ្លួនឯងជាមុន៖ “ផ្លាស់ប្តូរអ្វីដែលអ្នកចង់មើលឃើញក្នុងពិភពលោកនេះ”។គេអាចឃើញមហាត្មៈគន្ធីបានបង្រៀននូវទស្សនៈនេះតាមរយៈសុន្ទរកថារបស់លោក។ អ្វីដែលត្រូវការផ្លាស់ប្តូរគឺត្រូវធ្វើការខិតខំប្រឹងប្រែងប្តេជ្ញាចិត្តមុតមាំដើម្បីទទួលបានអ្វីដែលខ្លួនចង់បាន។លោកអនុវត្តជាក់ស្តែងក្នុងសកម្មភាពរបស់លោក ទោះត្រូវប្រឈមនឹងទណ្ឌកម្ម បង្អត់អាហារឬអាចបាត់បង់ជីវិតក៏ដោយ ក៏លោកនៅតែប្រកាន់ភ្ជាប់នូវសន្តិភាព និងភាពស្មោះត្រង់។មនុស្សម្នាក់ៗអាចធ្វើឱ្យមានការផ្លាស់ប្តូរ ហើយការផ្លាស់ប្តូរតែងផ្តើមចេញពីមនុស្សម្នាក់ៗ។

. សន្តិភាព៖ “មានរឿងជាច្រើនដែលខ្ញុំអាចលះបង់ជីវិតដើម្បីធ្វើវាតែការធ្វើឱ្យអ្នកដទៃឈឺចាប់ខ្ញុំមិនធ្វើឡើយ”។ មហាត្មៈគន្ធីជាវីរៈបុរសដឹកនាំរបស់ប្រទេសឥណ្ឌាដែលបានដឹកនាំប្រជាជនរបស់លោកទៅដល់ឯករាជ្យជាតិ ហើយការដឹកនាំរបស់លោកគឺធ្វើដោយសន្តិភាពមិនធ្វើឱ្យនរណាម្នាក់ឈឺចាប់ឡើយ។ត្រឡប់មកវិញ គឺមនុស្សម្នាក់មានសមត្ថភាពផ្លាស់ប្តូរពិភពលោកតាមរយៈសន្តិភាពនិយមមិនបង្កឱ្យនរណាមួយត្រូវរងការឈឺចាប់។

. ជៀសអំពើហិង្សា៖ “កំហឹងទល់កំហល់ បង្កឱ្យមានអសន្តិភាព”។ មានរឿងមួយដែលមេដឹកនាំឥណ្ឌាមួយរូបនេះមិនចូលចិត្តគឺ អំពើហិង្សា។ រាល់ទស្សនៈនិងសម្តីរបស់លោកច្រើនអប់រំឱ្យចៀសឆ្ងាយពីអំពើហិង្សា។ នៅទីណាដែលមានវិវាទ ហិង្សាទីនោះប្រាកដជាមាននរណាម្នាក់ត្រូវរងគ្រោះ ឬវិនាសបាត់បង់ជីវិតទៀត។ មហាត្មៈបានបង្រៀនថា៖ “វប្បធម៌ សាសនា និងនយោបាយរបស់ពួកយើងខុសពីគេគឺំមិនបានធ្វើឱ្យនរណាម្នាក់ឈឺចាប់ ឬបាត់បង់ជីវិតឡើយ”។

. ប្រកាន់យកសច្ចភាព៖ “ទោះបីយើងជាជនឋានៈតូចទាបក៏ដោយ ការពិតនៅតែជាការពិត”។មហាត្មៈគន្ធី គឺជាអ្នកគាំទ្រសច្ចភាព ក្នុងន័យនេះសម្តៅទៅលើការអប់រំទូន្មានរបស់លោកទៅដល់ប្រជាជនថាមិនឱ្យជឿលើរឿងអ្វីមួយដែលមិនមានមូលដ្ឋានច្បាស់លាស់នោះទេ។ពាក្យឃោសនាពុំមែនសុទ្ធតែជាការពិត ទាំងពាក្យចចាមអារ៉ាម ហើយត្រូវតែឆ្លងកាត់តាមរយៈការគិតពិចារណាថ្លឹងថ្លែងដោយយកចិត្តទុកដាក់និងមើលឃើញដោយផ្ទាល់នោះ។

. មើលលើការគិតរបស់អ្នក៖ “អ្នកគឺជាលទ្ធផលដែលអ្នកបានគិត។ អ្នកគិតអ្វី នោះអ្នកនឹងក្លាយជាយ៉ាងនោះ”។ វិន័យលើខ្លួនឯង ឆន្ទៈដ៏មោះមុត គឺជាបុគ្គលិកលក្ខណៈរបស់លោកមហាត្មៈគន្ធី។ជាការពិត អ្នកមកទល់ពេលនេះ គឺជាផលិតភាពនៃការគិតរបស់អ្នក។ មហាត្មៈគន្ធីបានធ្វើតាមវិធីនេះដើម្បីគ្រប់គ្រងលើគំនិត។ ការគិតបែបវិជ្ជមាននឹងមានការផ្លាស់ប្តូរជីវិតរបស់អ្នកទាំងមូល ម្យ៉ាងទៀតករណីមនុស្សគិតបែបវិជ្ជមាន ប្រកបការពិចារណានិងអប់រំដោយតម្លៃគុណធម៌នោះ ពិភពលោកនឹងកាន់តែមានភាពល្អប្រសើរឡើង៕ 

Image