ប្រេងនៅក្នុងតំបន់ ក៏ដូចជានៅទីផ្សារអន្តរជាតិ បានបន្តចុះថ្លៃសន្សឹមៗ ចាប់ពីដើមខែមករា ឆ្នាំ ២០២០មកម្ល៉េះ ផ្ដើមពីតម្រូវការប្រេងនៅប្រទេសចិនមានការធ្លាក់ចុះ។ ដោយឡែក តម្លៃប្រេងឆៅបានចុះយ៉ាងកំហុក កាលពីដើមខែមីនានិងបន្តចុះទៀតមកដល់តម្លៃ ត្រឹមតែចន្លោះ២២ទៅ២០ដុល្លារ ក្នុងមួយបារ៉ែល។រីឯនៅក្នុងប្រទេសកម្ពុជា ប្រេងសាំងនិងម៉ាស៊ូត ក៏បានចុះថ្លៃមកនៅត្រឹមតែជាង ២០០០រៀល ក្នុងមួយលីត្រ ក្នុងខែមេសានេះ។ បញ្ហាចំបងពីរដែលបានកើតឡើងក្នុងរយៈពេលនេះ៖

1. បញ្ហា COVID-19ធ្វើឲ្យតម្រូវការប្រេងធ្លាក់ចុះ

COVID19បានបណ្ដាលឲ្យរាំងស្ទះដល់ដំណើរការសេដ្ឋកិច្ច ហើយធនាគារពិភពលោកក៏បានព្យាករណ៍ដែរថាសេដ្ឋកិច្ចពិភពលោកនឹងមានការធ្លាក់ចុះ នេះក៏ដោយសារតែ COVID១៩ បានបង្អាក់ដល់វិស័យជាច្រើន ជាពិសេសលើ ផលិតកម្ម សេវាកម្ម ទេសចរណ៍និងសកម្មភាពប្រចាំថ្ងៃរបស់ពលរដ្ឋ តាមរយៈវិធានការនានាដែលរដ្ឋបានដាក់ចេញ ដោយការបិទក្រុងឬប្រទេស ការផ្អាកសកម្មភាពរោងចក្រ ផលិតកម្ម ផ្អាកជើងហោះហើរ និងការធ្វើដំណើរ ការជួបជុំជាដើម ដើម្បីទប់ស្កាត់ការរីករាលដាលខ្លាំងនៃCOVID19។ ដែលការនេះ បានធ្វើឲ្យតម្រូវការនៃការប្រើប្រាស់ប្រេងធ្លាក់ចុះយ៉ាងកំហុកខណៈដែលការផលិតប្រេង គឺនៅបន្តក្នុងបរិមាណធម្មតា។

2. ជម្លោះ ក្នុងអង្គការនៃប្រទេសនាំចេញប្រេង ( OPEC)

អារ៉ាប់ប៊ីសាអូឌីត គឺជាអ្នកផលិតប្រេងសំខាន់បំផុតក្នុងអង្គការ OPEC។ ប្រទេសរុស្ស៊ី គឺជាអ្នកផលិតខាន់ម្នាក់ដែរ ។ ក្នុងកិច្ចប្រជុំ OPECកាលពីដើមខែ មីនាកន្លងទៅ មានការខ្វែងគំនិតគ្នា កើតឡើងរវាង អារ៉ាប់ប៊ីសាអូឌីតនិងប្រទេសរុស្ស៊ី លើការសម្រេចឲ្យកាត់បន្ថយការផលិតប្រេង ដោយសារតែការធ្លាក់ចុះនៃតម្រូវការពិភពលោក។ រស្ស៊ីក៏ចង់កាត់បន្ថយការផលិតដែរ ប៉ុន្តែមិនមែនកាត់បន្ថយពីខាងរុស្ស៊ីនោះទេ ឯអារ៉ាប់ប៊ីសាអូឌីត​ក៏មិនចង់កាត់បន្ថយពីប្រទេសរបស់ខ្លួនឯងដែរ។នេះបានបណ្ដាលឲ្យ មិនមានការសម្រេចណាមួយ ក្នុងកិច្ចប្រជុំ OPEC កើតឡើង។ ក្នុងថ្ងៃនោះ៩មីនា ប្រេងក៏បានចុះខ្លាំងម្ដង មកនៅត្រឹម២៨ដុល្លារក្នុងមួយបារ៉ែល។

ដោយបញ្ហានៃជម្លោះនេះ និងវិបត្តិកាន់តែធំក្នុងសហរដ្ឋអាមេរិកដោយការបន្តរីករាលដាលនៃ COVID១៩ ជាសញ្ញានេះការធ្លាក់ចុះសេដ្ឋកិច្ចនិងពុំមានសញ្ហានៃការបន្ថយការផលិតប្រេងផងនោះ ប្រេងបានបន្តថយចុះមកនៅត្រឹម ២៣ដុល្លារក្នុងមួយបារ៉ែល នាថ្ងៃទី១ ខែមេសា ៕