ឧត្តរមានជ័យ៖  យោងតាមសេចក្តីរាយការណ៍របស់ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថាមានកសិករដែលមានបទពិសោធន៍ក្នុងដាំដំណាំត្រសក់ផ្អែម ទទួលបានជោគជ័យ ដែលទទួលបានប្រាក់ចំណូលល្អប្រសើររហូតដល់ ២៤ លានរៀល(បានទូទាត់ប្រាក់ចំណាយហើយ) តែក្នុងរយៈពេល តែពី៦០ ទៅ ៦៥ថ្ងៃប៉ុណ្ណោះ ។

កសិករនេះរស់នៅភូមិ អូរតាមេង ឃុំអន្លង់វែង ស្រុកអន្លង់វែង ដែលជាកសិករនៅក្នុងសមាគមត្រសក់ផ្អែម សៀមរាបមានជ័យ គាត់បានដាំត្រសក់ផ្អែម ចំនួន ៨ ០០០គុម្ព លើផ្ទៃដីប្រមាណជា ៣ ០០០ ម៉ែត្រការ៉េ ។

គាត់បានចំណាយដើមទុន ក្នុងមួយគុម្ពអស់ ១ ០០០៛ ហើយទទួលបានផលជាមធ្យមប្រមាណជា ១២ ០០០ គ.ក្រ លក់បានតម្លៃ ៣ ០០០៛ ក្នុងមួយគីឡូក្រាម៕