យោងតាម អត្ថបទជំនួយស្មារតីរបស់ ផ្សារមូលបត្រកម្ពុជា (CSX) បានបញ្ជាក់ថា លោកអ្នកត្រូវយល់ដឹង ពីគន្លឹះសំខាន់ៗចំនួន៥ មុននឹងក្លាយជាវិនិយោគិនថ្មី។ គន្លឺះនៃការវិនិយោគ សម្រាប់វិនិយោគិនថ្មី អ្នកគួរត្រៀមលក្ខណៈ ដូចខាងក្រោមជាមុនសិន៖
ការវិនិយោគលើមូលបត្រ ឬនិយាយដោយសាមញ្ញថា ផ្សារភាគហ៊ុន ផ្ដល់អត្ថប្រយោជន៍ពីរសំខាន់ៗ ដូចជាការទទួលបានភាគលាភ ព្រមទាំងទទួលបាននូវប្រាក់ចំណេញមូលធនផងដែរ។ ជាទូទៅ វិនិយោគិននឹងទទួលបានភាគលាភ ដោយក្រុមហ៊ុនធ្វើការចែកទៅតាមប្រាក់ចំណេញ និងលទ្ធភាពជាក់ស្ដែង ទៅកាន់ម្ចាស់ភាគហ៊ុនរបស់ខ្លួនជារៀងរាល់ឆ្នាំ។