ខេត្តសៀមរាប៖ ចំណូលពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ បានជាង២,៤លានដុល្លារ និងមានភ្ញៀវទេសចរទិញបណ្ណ ចំនួន ៥៩៩៨៣នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ។
សម្រាប់តែខែមិថុនា មានភ្ញៀវទេសចរដែលបានទិញបណ្ណចំនួន ១៤២០៤នាក់ ផ្ដល់ចំណូល ៥៦៣ ៦៥៣ ដុល្លារអាមេរិក៕