ក្រុមហ៊ុន Tan Chong Motor Holdings មានរោងចក្រដំឡើងនៅប្រទេសវៀតណាម និងមីយ៉ាន់ម៉ា ហើយមានអាជ្ញាប័ណ្ណចែកចាយរថយន្តនៅប្រទេសឡាវនិងកម្ពុជាផងដែរ។

ក្រុមហ៊ុន SAIC Motor International គ្រោងនឹងសហការជាមួយក្រុមហ៊ុន Tan Chong Motor Holdings របស់ម៉ាឡេស៊ី ដើម្បីពង្រីកប្រតិបត្តិការនៅប្រទេសវៀតណាម។

កាសែតម៉ាឡេស៊ីស្តារ បានរាយការណ៍ថា ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ ការលក់ការនាំចូល និងការចែកចាយយានយន្ត។ គម្រោងដែលបានលើកឡើងនេះ អាចផ្តល់ឱ្យក្រុមហ៊ុន TanChong Motor Holdings  នូវឱកាសដើម្បីពង្រីកកន្លែងឈរជើង នៅក្នុងឧស្សាហកម្មរថយន្តក្នុង ប្រទេសវៀតណាម។

មិនទាន់មានព័ត៌មានអំពីថាតើ ក្រុមហ៊ុន TanChong Motor Holdings ត្រូវបានអនុញ្ញាតឱ្យចែកចាយនូវយីហោដែលជាកម្មសិទ្ធិរបស់ SAIC ដូចជា Maxus, MG និង Roeweដែរឬទេ។

យោងតាមសារព័ត៌មាន ChinaDaily ក្រុមហ៊ុន SAIC បានលក់រថយន្តសរុបចំនួន៧,០៥ លានគ្រឿងនៅឆ្នាំ ២០១៨ ៕