ម្តងម្កាល អ្នកបានជួបអ្នកដឹកនាំម្នាក់ ដែលមានភាពលេចធ្លោសូម្បីតែនៅក្នុងបន្ទប់មួយ ដែលពោរ​ពេញទៅអ្នកបុគ្គលដែលមានជំនាញ មានបទពិសោធន៍និងជោគជ័យក៏ដោយ។ អ្នកអាចប្រាប់បានភ្លាមៗថា ពួកគេគ្រាន់តែគិត ធ្វើសកម្មភាពនិងដឹកនាំខុសពីមនុស្សភាគច្រើន​ផ្សេងទៀតប៉ុណ្ណោះ។
Kununu

បុគ្គលដ៏កម្រទាំងនោះ មិនមែនក្លាយជាអ្នកដឹកនាំឆ្នើម ក្នុងរយៈពេលមួយយប់នោះ​ទេ តែអ្នកខ្លះក៏មានទេពកោសល្យ ភាពជាអ្នកដឹកនាំពីកំណើត។ តាមរយៈការបណ្តុះបណ្តាល បទពិសោធន៍និង​បន្ថែមដោយការពិនិត្យមើលផ្លូវចិត្តខ្លួនឯងនោះ ពួកគេបានរៀនអំពីវិធីធ្វើការសម្រេចចិត្តយ៉ាងរហ័ស។ ពួកគេរៀនធ្វើការជាមួយមនុស្ស ដែលមានបុគ្គលិកលក្ខណៈខុសៗគ្នាជាច្រើន។ ពួកគេរៀន​បណ្តុះបណ្តាល ជំរុញទឹកចិត្ត និងបំផុសគំនិត។

តើអ្នកចង់ក្លាយជាអ្នកដឹកនាំ ដ៏គួរឲ្យកត់សម្គាល់ម្នាក់ដែរឬទេ? ការខិត្តខំធ្វើការអោយដូចពួកគេ និងធ្វើកិច្ចការ​មួយចំនួនដោយមានលក្ខណៈតាមធម្មជាតិដោយស្វ័យប្រវត្តិ និងដោយសភាវគតិ៖

១. កោតសរសើរ

វាងាយស្រួលណាស់ នៅពេលដែលមានការកោតសរសើរនិយោជិតតាមការសង្កេតជាយូរមកហើយនោះ។ យើងត្រូវបានព័ទ្ធជុំវិញខ្លួន ដោយ​មនុស្សដែលចាប់ដៃហើយទះគូថដើរចេញ។ មិនចំពោះថាពួកគេព្យាយាមលាក់បាំងវា​ដល់កម្រិតណាក៏ដោយក៏ភាពមិនស្មោះត្រង់នោះ បានសម្តែងចេញមកយ៉ាងច្បាស់។

គ្មានអ្នកណាទទួលបានការកោតសរសើរគ្រប់គ្រាន់ឡើយដូច្នេះអ្នកដឹកនាំដ៏ឆ្នើម​យ៉ាងពិតប្រាកដ មើលឃើញការអរគុណ ការស្ញើចសរសើរ និងផ្ដល់ជាការដូលើកទឹកចិត្តដែលមិន​អាចត្រូវបានផ្តល់ជូនយ៉ាងគ្រប់គ្រាន់ឡើយ។ ចំពោះអ្នកដឹកនាំដ៏ឆ្នើម ការកោតសរសើរស្ទើរតែដូចជាខ្យល់ដង្ហើមដែលវា​មាន​លក្ខណៈជាធម្មជាតិ កើតឡើងដោយស្វ័យប្រវត្តិ កើតឡើងជាញឹកញាប់និងស្ទើរគ្រប់ពេល មាន​ភាពពិតប្រាកដ និងស្មោះត្រង់។

២. ធ្វើការសម្រេចចិត្ត

គំនិតគឺអស្ចារ្យប៉ុន្តែការអនុវត្តគឺអ្វីគ្រប់យ៉ាង។ អ្នកដឹកនាំដ៏ឆ្នើមធ្វើការថ្លឹងថ្លែង វាយតម្លៃសម្រេចចិត្ត និង​បន្ទាប់មក ធ្វើសកម្មភាពភ្លាមៗ ពីព្រោះគេមានសមត្ថភាព ក្នុងការសម្រេចចិត្តនិងសកម្មភាពបង្កើត​ទំនុកចិត្ត និងសមត្ថភាពក្នុងការអភិវឌ្ឍខ្លួន។

នេះគឺជាមូលហេតុដែលធ្វើឲ្យការសម្រេចចិត្តមិនល្អតែងតែល្អជាងការមិនបានធ្វើការសម្រេចចិត្តអ្វី​ទាំងអស់ ហើយកម្រណាស់ដែលការសម្រេចចិត្តដំបូងបានត្រឹមត្រូវ។ ​ ការសម្របខ្លួន សិក្សា​រៀនសូត្រ និងកែសម្រួលឡើងវិញ នឹងអាចអោយអ្នកធ្វើការសម្រេចចិត្តបានត្រឹមត្រូវហើយនៅចុងបញ្ចប់វានៅមានបញ្ហាជាច្រើនផ្សេងទៀត។

៣. ទទួលខុសត្រូវ

យើងទាំងអស់គ្នាបានសម្រេចចិត្តខុសជាច្រើន ដោយមិនដឹងថាយើងនឹងធ្វើអ្វីផ្សេង​ទៀតបន្ទាប់ពីយើងធ្វើការសម្រេចចិត្តទាំងនោះហើយក៏ដោយ។ អ្នកដឹកនាំឆ្នើមគឺជាមនុស្សដំបូងដែលនិយាយថា“ខ្ញុំខុស”។ យើងចាំបាច់ត្រូវកែប្រែស្ថានការណ៍”។

អ្នកដឹកនាំឆ្នើមសារភាពអំពីកំហុស យ៉ាងឆាប់រហ័សដោយមិនចាំបាច់គិតយូរឡើយ ពីព្រោះ​ពួកគេមានភាពឆាប់រហ័សក្នុងការទទួលខុសត្រូវពីព្រោះពួកគេមានបំណង ក្នុងការបង្កើត​វប្បធម៌មួយ ដែលកំហុសគ្រាន់តែជាបញ្ហាប្រឈមដែលយើងត្រូវដោះស្រាយប៉ុណ្ណោះហើយវាមិនមែន​ជាឱកាសក្នុងការចង្អុលម្រាមដៃ ទៅកាន់អ្នកដទៃហើយស្តីបន្ទោសពួកគេនោះទេ។

៤. ទំនាក់ទំនង

អាជីវកម្មពោរពេញទៅដោយពាក្យអ្វី៖អ្វីខ្លះដែលត្រូវប្រតិបត្តិ អ្វីខ្លះដែលត្រូវអនុវត្ត អ្វីខ្លះដែលត្រូវនិយាយនិងពេលខ្លះសូម្បីតែអារម្មណ៍ តើយើងត្រូវមានអារម្មណ៍ដឹងអំពីអ្វីខ្លះ។ អ្វីដែលតែងតែខ្វះខាតនោះគឺហេតុផល។

ហេតុនេះហើយបានជាគម្រោង ដំណើរការនិងកិច្ចការជាច្រើនបរាជ័យ។ អ្នកគ្រប់គ្រងត្រូវបញ្ជាក់ ធ្វើការពន្យល់ ក្រោយមកស្តាប់ពីព្រោះទំនាក់​ទំនងដែលមានប្រសិទ្ធភាពបំផុតគឺស្ដាប់ច្រើនជាងនិយាយ។

៥. ធ្វើជាគំរូ

ឧទាហរណ៍ថា អ្នកកំពុងដើរកាត់រោងចក្រមួយ ជាមួយអ្នកគ្រប់គ្រងរោងចក្រនិងមានសម្រាមនៅលើ​ឥដ្ឋ។ នៅពេលហេតុការណ៍បែបនោះ មានមនុស្សពីរបែប៖

·      មនុស្សមួយប្រភេទ ប្រទះឃើញវាហើយដើរពើងទ្រូង កញ្ឆក់វាយកមក ឈ្លី ឬច្របាច់វាឲ្យដូចជាកំប៉ុង​ស្រាបៀរ និង​ឈរកន្ធែកជើងក្នុងចង្ងាយប្រហែល៥ម៉ែត្រ ពីធុងសម្រាមមួយដើម្បីដាក់ចូលក្នុងធុងសម្រាម​នោះ។ គាត់បានរើសសម្រាម...ប៉ុន្តែគាត់ក៏បានសម្តែងឬកពាររបស់គាត់ផងដែរ។

·      មនុស្សមួយប្រភេទទៀតដើរយ៉ាងលឿនទៅកាន់វា រើសវាឡើង ឃ្លី ឬច្របាច់វា ដើរទៅមុខ​ទៀត និង​មិនគប់វាចោលឡើយរហូតទាល់តែគាត់ដើរកាត់ធុងសម្រាមដ៏សមស្របមួយ។គាត់​មិនគិតអំពីការសម្តែងឬកពាររបស់គាត់ឡើយ។គាត់គ្រាន់តែបានឃើញសម្រាមបន្តិចបន្តួច... និងរើសវាដោយមិនគិតអំពីអ្វីផ្សេងទៀតឡើយ។

និយោជិតកត់សម្គាល់អ្វីដែលអ្នកធ្វើ។ នៅពេលអ្នកទទួលបន្ទុកចំពោះកិច្ចការអ្វីមួយ មនុស្ស​គ្រប់គ្នានឹងមើលអ្វីដែលអ្នកធ្វើ។ភាគខុសគ្នាស្ថិតនៅលើវិធីដែលអ្នកធ្វើអ្វីមួយ វានឹងប្រាប់ពីអ្នក ។

អ្នកដឹកនាំឆ្នើមធ្វើអ្វីមួយសាមញ្ញពីព្រោះតែវាសំខាន់។ វាជាផ្នែកមួយដែលបង្ហាញ​ថា តើអ្នកជាអ្នកណា។ពួកគេខ្វល់តែអំពីការដើរទៅមុខ មិនខ្វល់អំពីការបញ្ចេញឬកពារនោះទេ ហើយនៅទីបញ្ចប់វាក៏បង្ហាញដល់មនុស្សដែលពួកគេនឹងធ្វើការជាមួយផងដែរ។

៦. ផ្តល់យោបល់ត្រឡប់មកវិញ

យើងទាំងអស់គ្នាចង់មានភាពរីកចម្រើនដូចជាមានជំនាញកាន់តែច្រើន ទទួលបានការដុសខាត់សមត្ថភាព​កាន់តែច្រើននិងទទួលបានភាពជោគជ័យកាន់តែច្រើន។ នេះគឺជាមូលហេតុដែលយើងទាំងអស់គ្នា​ត្រូវការយោបល់បែបស្ថាបនាមកវិញ។

ដោយសារតែពួកគេយកចិត្តទុកដាក់ចំពោះនិយោជិតមិនត្រឹមតែក្នុងនាមជាអ្នកធ្វើការ​ប៉ុណ្ណោះទេ ប៉ុន្តែក្នុងនាមជាមនុស្សផងដែរអ្នកដឹកនាំដើរឆ្ពោះទៅកាន់មនុស្ស ដែលកំពុងខិតខំប្រឹង​ប្រែងធ្វើការងារ ហើយនិយាយថា“ខ្ញុំដឹងថាអ្នកអាចធ្វើបាន ហើយខ្ញុំ​នឹងជួយអ្នក”។ អ្នកដឹកនាំឆ្នើម ព្យាយាមកែប្រែជីវិតរបស់មនុស្សតាម​បែបធម្មជាតិទោះបីវាជាស្ថានភាពដែលមិនស្រួលក៏ដោយ ពីព្រោះពួកគេយកចិត្តទុកដាក់។

៧. ស្វែងរកជំនួយ

នៅចំណុចមួយចំនួន មនុស្សភាគច្រើនដែលកាន់តំណែងជាអ្នកដឹកនាំ ចាប់ផ្តើមជៀសវាងការបង្ហាញ​ចេញមកនូវសញ្ញាណាមួយនៃភាពទន់ខ្សោយរបស់ពួកគេ ។នៅពេលចុងក្រោយ អ្នកនឹងទទួលបន្ទុក​ចំពោះកិច្ចការគ្រប់យ៉ាង ដូច្នេះគេជឿជាក់ថាអ្នកដឹងអំពីអ្វីគ្រប់យ៉ាង។

ប្រាកដណាស់ វាមិនអាចទៅរួចទេព្រោះអ្នកមិនអាចដឹងអំពីអ្វីគ្រប់យ៉ាងឡើយ។ និយោជិតរបស់អ្នកក៏មិនអាចដឹងអ្វីគ្រប់យ៉ាងអំពីការងាររបស់ពួកគេដូចគ្នា។

អ្នកដឹកនាំឆ្នើមមិនធ្វើពុត ជាដឹងអ្វីគ្រប់យ៉ាងឡើយ។ តាមពិតទៅ ពួកគេមានបំណងជួលអ្នកដែលមាន​ការចេះដឹងច្រើនជាងពួកគេ។ ដូច្នេះពួកគេអាចសួរសំណួរនានា ដោយមិនចាំបាច់គិតពិចារណា​ឡើយ។ នោះគីជាការស្វែងរកជំនួយដោយស្វ័យប្រវត្តិ។

ហើយនៅក្នុងដំណើរការនៃការស្វែងរកជំនួយនេះ ពួកគេនឹងបង្ហាញចេញមក នូវការ​គោរពចំពោះចំណេះដឹង និងជំនាញរបស់អ្នកដទៃហើយមានបំណងស្តាប់អ្នកដទៃ។ ទាំងអស់នេះគឺជាបុគ្គលិកលក្ខណៈពិសេសៗរបស់អ្នកដឹកនាំឆ្នើម។

៨. ប្រកួតប្រជែង

អ្នកដឹកនាំភាគច្រើន អនុវត្តគំនិតរបស់ពួកគេ ដោយពង្រឹងដំណើរការនិងនីតិវិធីនានាដែលគាំទ្រដល់​គំនិតទាំងនោះ។ សម្រាប់និយោជិត ការចូលរួម និងការបំពេញចិត្តគឹពឹងផ្អែកយ៉ាងខ្លាំងលើស្វ័យភាព និងឯករាជ្យ​ភាព។

អ្នកដឹកនាំឆ្នើម បង្កើតស្តង់ដារនិងគោលការណ៍ណែនាំដ៏ទូលំទូលាយ ហើយបន្ទាប់មក​ទៀតឲ្យនិយោជិតធ្វើការប្រកួតប្រជែង នឹងការងារទាំងនោះ ដោយផ្តល់នូវ​ស្វ័យភាព និងឯករាជ្យភាពដើម្បីធ្វើការងារតាមវិធីដែលពួកគេធ្វើបានល្អបំផុត។ ពួកគេអនុញ្ញាតឲ្យ​និយោជិតប្តូរពាក្យពី “របស់អ្នក” ទៅជា “របស់យើង”ដោយផ្ទេរការងារ ទៅតាមជំនាញ​ពិសេស ទេពកោសល្យ និងបទពិសោធន៍របស់មនុស្សម្នាក់ៗ។

នេះគឺជាការប្រកួតប្រជែងដែលនិយោជិតគ្រប់រូបចង់ប្រឈម ហើយវាគឺជាការប្រកួតប្រជែងមួយ ​ដែលអ្នកដឹកនាំឆ្នើម ផ្តល់ដល់និយោជិតដោយមិនបាច់គិត៕