ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់ខ្លះហើយ នៅពេលឮឈ្មោះ Michael Phelps(ម៉ៃឃើល ផេលស៍) ពោលគឺលោកជា អត្តពលិកហែលទឹកឆ្នើមអាមេរិក ដែលលោកទទួលជោគជ័យស្ទើរគ្រប់ព្រឹត្តិការណ៍ប្រកួតកីឡាពិសេសព្រឹត្តការណ៍កីឡាលំដាប់ពិភពលោកអូឡាំពិក។ សម្រាប់ភាពជោគជ័យមិនមែនកើតមានឡើង ដោយគ្មានការខិតខំប្រឹងឡើយដូចនេះ ក្រមាប៉ុស្តិ៍ ក៏សូមយកសម្តីខ្លះៗរបស់កីឡាករហែលទឹកឆ្នើម ដែលឈ្នះមេដាយអូឡាំពិកដ៏ច្រើនរូបនេះ មកបង្ហាញដល់ប្រិយមិត្តពិសេសយុវជន ដែលអាចរៀនសូត្រពីគំរូរបស់លោកបាន៖

១. “ស្មារតីលះបង់ការប្តេជ្ញា គោលដៅរឹងប៉ឹង និងជំនឿចិត្ត អ្វីទាំងនេះគឺមានពិតប្រាកដ។ ហើយវានាំអ្នកទៅដល់ទិសដៅដែលអ្នកចង់បាន”។  Michael ក៏បានបន្ថែមថា នៅពេលដែលរូបលោកមានអារម្មណ៍ថាហត់នឿយ ប៉ុន្តែទន្ទឹមនឹងពេលសម្រាក គំនិតដែលតែងនៅជាប់ជាមួយលោកនោះគឺ អារម្មណ៍ដែលលោកនឹងជួប នៅពេលដែលលោកនឹងដល់គោលដៅ។

២. “វាតែងតែមានឧបសគ្គនៅតាមផ្លូវរបស់អ្នក ប៉ុន្តែយើងនៅតែប្រកាន់ភ្ជាប់នូវភាពវិជ្ជមាន”។ ត្រង់ចំណុចនេះលោកបានបញ្ជាក់ថា អ្វីៗគឺមានដំណោះស្រាយរបស់វា អាស្រ័យទៅលើហេតុផល។

៣. “គ្មានអ្វីដែលថាអ្នកធ្វើមិនបាននោះឡើយ”។ Michael ចង់សម្តៅទៅលើកិច្ចការដែលអ្នកចង់សម្រេច ប្រសិនបើអ្នកដាក់ចិត្តកាយ មិនបោះបង់ងាយៗនោះ គឺគ្មានអ្វីដែលថា អ្នកធ្វើមិនបាននោះឡើយ។ Michael ក៏ធ្លាប់លើកឡើងដែលថាលោកគឺមានសំណាង ប៉ុន្តែលោកបានឆ្លើយថា ពិតមែន សំណាងទាំងនោះគឺបានមកពីលោកនៅក្នុងអាងទឹក ព្រមទាំងវិន័យហ្វឹកហាត់ដោយកិច្ចខិតខំប្រឹងប្រែងនោះ។

៤. “មានទម្លាប់ជាមួយទៅលើមនុស្សជោគជ័យជាច្រើននោះ គឺទម្លាប់ធ្វើអ្វីៗដែលមនុស្សមិនស្វះស្វែងភាពជោគជ័យ មិនចង់ធ្វើ”។ 

ត្រង់ចំណុចនេះ Michael ចង់សម្តៅលើកទឹកចិត្តឱ្យមនុស្សព្យាយាមធ្វើកិច្ចការនោះ ឱ្យអស់ពីចិត្តពីថ្លើម ជាជាងការមិនស្វះស្វែងធ្វើ ឬនាំឱ្យវិប្បសារីដែលមិនបានសាកល្បង ឬខំប្រឹងកើតឡើង។ លោកក៏បានលើកឧទាហរណ៍ដែរថា បើសិនអ្នកមិនផ្តោតលើការហ្វឹកហាត់ ការអនុវត្តការព្យាយាមរាល់ថ្ងៃនោះទេ ពោលគឺលទ្ធផលចេញមកត្រឹមតែអ្វីដែលអ្នកមិនយកចិត្តទុកដាក់នោះដែលមិនបាននូវអ្វីដែលចង់បានឡើយ៕