សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ក្នុងមួយថ្ងៃ មនុស្សត្រូវធ្វើការសម្រេចចិត្តច្រើនរឿងរាប់មិនអស់។ ការសម្រេចចិត្តមួយចំនួនបានជះឥទ្ធិពលគួរឱ្យកត់សម្គាល់នៅក្នុងដំណើរជីវិតរបស់យើង (ដូចជាថាតើត្រូវទៅរៀននៅមហាវិទ្យាល័យណា រៀបការនៅអាយុប៉ុន្មាន ឬត្រូវមានកូនប៉ុន្មាននាក់) រីឯអ្នកខ្លះទៀតត្រូវសម្រេចចិត្តចំពោះរឿងមិនសូវសំខាន់ក៏មាន (ដូចជាថាតើមានសាច់ជ្រូក ឬសាច់មាន់មួយណាឆ្ងាញ់ជាង សម្រាប់អាហារថ្ងៃត្រង់)ជាដើម។

ដូច្នេះនៅពេលដែលអ្នកក្រឡេកមើលទៅជីវិតរបស់អ្នក ហើយគិតអំពីជម្រើសមិនល្អមួយចំនួនដែលអ្នកបានធ្វើអ្នកប្រហែលជាដឹងថាខ្លួនអ្នកឆ្ងល់ពីមូលហេតុដែលអ្នកធ្វើការសម្រេចចិត្តទាំងនោះ ដែលមើលទៅហាក់ដូចជាខុសទៅហើយ។ ហេតុអ្វីបានជាអ្នករៀបការជាមួយនរណាម្នាក់ដែលអ្នកមិនសូវស្រឡាញ់? ហេតុអ្វីបានជាអ្នកទិញឡានតូចដែលមានតម្លៃថ្លៃ ទាំងដែលដឹងថាពេលអ្នកមានកូន ៤ នាក់ អ្នកត្រូវការឡានធំជាងមុន?

មានកត្តាមួយចំនួនដែលរួមចំណែកដល់ជម្រើសមិនល្អ និងការដឹងពីដំណើរការទាំងនេះដំណើរការនេះនឹងជះឥទ្ធិពលដល់ការគិតរបស់អ្នក ហើយប្រហែលជាអាចជួយអ្នកធ្វើការសម្រេចចិត្តបានល្អប្រសើរនាពេលអនាគត។

សូមធ្វើការស្វែងយល់ពីមូលហេតុដែលធ្វើឱ្យផ្លូវចិត្តពេលខ្លះនាំទៅរកជម្រើសមិនល្អ។

១. ការគិតបែបផ្លូវកាត់ អាចធ្វើឱ្យអ្នកមានកំហុស

ដើម្បីធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័ស ខួរក្បាលរបស់យើងពឹងផ្អែកលើផ្លូវកាត់នៃការយល់ដឹងមួយចំនួនដែលត្រូវបានគេស្គាល់ថា ការគិតមិនច្បាស់ និងការសម្រេចចិត្តមិនល្អ។

នៅក្នុងស្ថានភាពផ្សេងៗគ្នា មនុស្សប្រើចំណុចចាប់ផ្តើមដំបូងជាយុថ្កាដែលបន្ទាប់មកត្រូវបានគេកែសម្រួល ដើម្បីទទួលបានការប៉ាន់ស្មាន ឬអោយតម្លៃចុងក្រោយ។

២. ជារឿយៗការប្រៀបធៀបរបស់អ្នកគឺមិនល្អ

ការប្រៀបធៀបគឺជាកត្តាសំខាន់មួយដែលយើងប្រើនៅពេលធ្វើការសម្រេចចិត្តយើងអាចកំណត់តម្លៃនៃវត្ថុដោយផ្អែកលើវិធី ដែលប្រៀបធៀបនឹងរបស់ផ្សេងទៀត។ នៅពេលធ្វើការសម្រេចចិត្តយើងច្រើនតែធ្វើការប្រៀបធៀបយ៉ាងឆាប់រហ័ស ដោយមិនគិតពីជម្រើសរបស់យើង។ ដើម្បីចៀសវាងការសំរេចចិត្តមិនល្អការពឹងផ្អែកលើតក្កវិជ្ជា និងការគិតពិចារណាឱ្យបានល្អិតល្អន់នៃជម្រើស មានសារៈសំខាន់ជាងការពឹងផ្អែកលើ“ប្រតិកម្មរហ័ស” របស់អ្នក។

៣. មកពីអ្នកមានសុទិដ្ឋិនិយមពេក

គួរឱ្យភ្ញាក់ផ្អើលដែលមនុស្សមានទំនោរសុទិដ្ឋិនិយមពីកំណើត ដែលអាចរារាំងការសម្រេចចិត្តល្អ។ នៅពេលដែលមនុស្សត្រូវបានគេប្រាប់ថា ហានិភ័យអាក្រក់នៃអ្វីមួយដែលកំពុងកើតឡើង គឺទាបជាងអ្វីដែលពួកគេរំពឹងទុកនោះពួកគេមានទំនោរទៅរកការកែតម្រូវ ការព្យាករណ៍ ឱ្យត្រូវនឹងព័ត៌មានថ្មីៗដែលពួកគេទើបទទួលបាន។ នៅពេលពួកគេដឹងថាហានិភ័យនៃអ្វីដែលកំពុងកើតឡើង ពិតជាខ្ពស់ជាងការប៉ាន់ស្មានពួកគេច្រើនតែមិនអើពើនឹងព័ត៌មានថ្មីទេ។ឧទាហរណ៍ប្រសិនបើមនុស្សម្នាក់ព្យាករណ៍ថា អត្រានៃការស្លាប់ពីការជក់បារីគឺមានតែ ៥% ប៉ុន្តែក្រោយមកត្រូវបានគេប្រាប់ថាហានិភ័យនៃការស្លាប់គឺជិតដល់ ២៥% ហើយមនុស្សទំនងជានឹងមិនអើពើនឹងព័ត៌មានថ្មី ហើយប្រកាន់ខ្ជាប់នូវការប៉ាន់ស្មានដំបូងរបស់ពួកគេ។

ផ្នែកមួយនៃទស្សនវិស័យសុទិដ្ឋិនិយមជ្រុលហួសហេតុនេះកើតឡើងពីទំនោរធម្មជាតិរបស់យើងដោយជឿថារឿងអាក្រក់កើតឡើងចំពោះមនុស្សផ្សេងទៀត ប៉ុន្តែមិនមែនសម្រាប់យើងទេ។ នេះជាភាពលំអៀងនៃសុទិដ្ឋិនិយម ឬទំនោររបស់យើងក្នុងការប៉ាន់ប្រមាណនូវលទ្ធភាពនៃការជួបប្រទះព្រឹត្តិការណ៍ល្អៗ ខណៈពេលដែលមើលស្រាលលទ្ធភាពនៃការជួបប្រទះព្រឹត្តិការណ៍អាក្រក់។ ដូច្នេះតើភាពលំអៀងសុទិដ្ឋិនិយមនេះមានឥទ្ធិពលអ្វីទៅលើការសម្រេចចិត្តរបស់យើង? ដោយសារយើងប្រហែលជាមានសុទិដ្ឋិនិយមហួសហេតុចំពោះសមត្ថភាពនិងការរំពឹងទុករបស់យើងយើងទំនងជាជឿជាក់ថាការសម្រេចចិត្តរបស់យើងគឺល្អបំផុត៕