ផ្លូវចិត្តរបស់មនុស្សប្រុស ត្រូវបានមនុស្សស្រីជាច្រើននាក់មានការងឿងឆ្ងល់ ក្ដីស្រលាញ់និងភាពស្និទ្ធស្នាលក៏មានការផ្លាស់ប្ដូរ និងបានចោទជាសំណួរមួយចំនួន ក្នុងការចង់ស្វែងយល់ដឹង ពីជម្រៅចិត្តរបស់ពួកគេ។ ដូច្នេះខាងក្រោម នេះជាដំណាក់កាលវ័យរបស់ភេទបុរស ជាមួយស្ថានភាពផ្លូវចិត្តរបស់ពួកគេ ទៅតាមវ័យនីមួយៗ។

១. ពេលបុរសក្នុងវ័យ ២០ឆ្នាំ

ក្នុងយុវវ័យនេះ ភាគច្រើនមនុស្សប្រុសមិនសូវចេះគិតបានវែងឆ្ងាយនោះឡើយពីអនាគត ពួកគេចូលចិត្តចំណាយពេលវេលាគិតតែទៅលើរឿងរ៉ាវស្រមើស្រមៃ និងប្រើប្រាស់ជីវិតពោរពេញទៅដោយ ភាពសប្បាយរីករាយជ្រុល និងមានពេលវេលាច្រើន ដើម្បីផ្ដោតនិងផ្ដល់ក្ដីស្រលាញ់ឲ្យនរណាម្នាក់។ 

ពួកគេនឹងមានមោទនភាពច្រើន ទៅលើអានុភាពកម្លាំងរូបរាង កាយមាំមួន និងភាពទាក់ទាញនៃសម្រស់របស់ខ្លួននៅក្នុងដំណាក់កាលវ័យនេះយ៉ាងខ្លាំង ជាងចំណេះដឹងនិងការងារដែលត្រូវមាន។ ដែល

២. ពេលបុរសក្នុងវ័យ៣០ឆ្នាំ

អំឡុងពេលនេះ មនុស្សប្រុសចូលចិត្តមាននូវចំណងស្នេហាដែលពោរពេញទៅដោយ បរិមាណច្រើនជាងគុណភាព។ក្នុងវ័យនេះផងដែរ បុរសភាគច្រើនរមែងតែងតែគិតថា នៅជុំវិញខ្លួនរបស់ពួកគេ គឺមាននារីជាច្រើននាក់ដែលពួកគេបានដឹងលឺរឿងរ៉ាវរបស់ពួកនាង ប៉ុន្តែមានតែនារីម្នាក់គត់ ដែលពួកគេបាននិយាយរឿងរ៉ាវពីនារីដទៃផ្សេងទៀតប្រាប់ទៅកាន់នាង។ ដោយទាំងអស់នេះ បានធ្វើឡើងក្នុងគោលបំណងជួយមកកាន់បុរស ព្រោះថាមនុស្សស្រី នឹងធ្វើការប្រណាំងប្រជែងគ្នា ហើយមនុស្សប្រុសនឹងមិនចាំបាច់មានទំនួលខុសត្រូវច្រើន។

ដោយឡែកដំណាក់កាលវ័យនេះ មនុស្សប្រុសមួយចំនួនក៏អាចខ្វះនូវឆន្ទៈនិង គោលជំហររឹងមាំសម្រាប់ជីវិតរបស់ខ្លួន ប៉ុន្តែនៅពេលណាក៏ដោយ ក៏ពួកគេព្យាយាមខិតខំលាក់បាំងអារម្មណ៍របស់ខ្លួន ក្រោមរបាំងមុខនៃសេចក្តីក្លាហាន។ យ៉ាងណាមិញនៅក្នុងវ័យនេះ ក៏បានផ្តល់នូវគ្រោះថ្នាក់ដល់បុរស តាមរយៈអារម្មណ៍វិលវល់ និងភាពឈឺចាប់របស់ពួកគេក្នុងជីវិត ដោយកើតចេញពីគំនិតល្មោភអំណាចរបស់ខ្លួនផងដែរ។ សរុបរួមមកនៅក្នុងវ័យនេះ មនុស្សប្រុសចូលចិត្តគិតពីខ្លួនឯង ច្រើនជាងនរណាទាំងអស់ដែល នៅជុំវិញខ្លួន។

៣.ពេលបុរសក្នុងវ័យ ៤០ឆ្នាំ

មនុស្សប្រុសនៅក្នុងវ័យនេះ មិនថាល្អឬអាក្រក់នោះឡើយ ពួកគេនឹងបង្ហាញឲ្យឃើញថា នៅភាពនឹងនរ និងឆន្ទៈពុះពារយ៉ាងពិតប្រាកដ។ មនុស្សប្រុសនៅក្នុងដំណាក់កាលនេះសម្បូរ ដោយថាមពលសមត្ថភាព និងឆាប់ទទួលអារម្មណ៍ណាស់ ពីក្តីបារម្ភដ៏ធំបំផុតទៅលើមុខរបរ ការងារ គ្រួសារ និងសង្គមជុំវិញខ្លួន។ 

យ៉ាងណាមិញនៅពេលឈានចូលដល់វ័យជាង ៣០ឆ្នាំ ដំបូងៗ បុរសចាប់ផ្តើមដឹងថា គេមានបំណងប្រាថ្នាច្រើនទៀត ហើយពួកគេក៏ចាប់ផ្តើមស្គាល់កាមគុណគ្រប់គ្រាន់។ ក្នុងនោះផងដែរ ពួកគេក៏ផ្តើមមានអារម្មណ៍ឯកា និងសង្កេតឃើញថា ខ្លួនឯងចាប់ផ្តើមខ្វះអ្វីមួយក្នុងជីវិត ពោលគឺពួកគេកំពុងតែរង់ចាំនារីម្នាក់ដែលមានចិត្តស្មោះ ស្ម័គ្រសម្រាប់រូបខ្ញុំ។

៤.ពេលបុរសមានក្នុងវ័យ៥០ឆ្នាំ ឡើង 

ដំណាក់កាលនេះជាដំណាក់កាលជិតអស្តង្គតរបស់មនុស្សប្រុស អ្នកថាម៉ោង ៤រសៀលហើយ។ នៅក្នុងអាយុប៉ុណ្ណោះ បុរសមានលក្ខណៈទ្រឹងបន្តិច ដើម្បីកំណត់ច្បាស់ទីតាំងរបស់ខ្លួននៅក្នុងជីវិត និងប្រើពេលវេលាកាន់តែច្រើន ក្នុងគ្រួសារ និងប្រើកម្លាំងចុងក្រោយដើម្បីសម្រេចការងារ មុននឹងជ្រើសយកការចូលនិវត្តន៍។ ក្នុងនោះផងដែរចំពោះវ័យនេះ គឺជាវ័យត្រូវបាត់បង់ដូចជារូបរាង សុខភាព និងលទ្ធភាព បង្កើតកំណើត។

នាពេលវ័យលើសពី ៤០ឆ្នាំជាង ពួកគាត់ក៏ចាប់ផ្តើមចេះបែងចែក ឲ្យដាច់រវាងសេចក្តីស្នេហា និងចំណង់តណ្ហានៅដំណាក់កាលនេះ ពួកគេស្រឡាញ់ប្រពន្ធ ពួកគេ និងមានការពេញចិត្តចំពោះនាងជាងមុន។ ជាចុងក្រោយមកវិញនៅក្នុងដំណាក់កាលនីមួយៗមានការប្រែប្រួលខុសៗគ្នាទៅតាម ធម្មជាតិពិតរបស់មនុស្សប្រុស  ហើយកត្តាទាំងអស់នេះបានធ្វើឲ្យពួកគេពិបាកក្នុងការសិក្សា ស្វែងយល់ពីខ្លួនឯងផងដែរ។ 

ដំណាក់កាលវ័យ ២០ឆ្នាំ មនុស្សប្រុសគឺមិនសូវមានភាព នឹងនរនោះឡើយ ក៏ព្រោះឥទ្ធិពលនៃកត្តាអរម៉ូនជីវសាស្រ្ត។  រីឯនៅវ័យ ៣០ឆ្នាំ គឹជារយៈ ពេលដែលមនុស្សប្រុសចាប់ផ្តើម មានការគិតច្បាស់លាស់ ។ ចំណែកឯនៅវ័យ ៤០ឆ្នាំ គឺដោយសារបេះដូងឈឺចាប់។ 

ដូច្នេះមិត្តនារីៗចង់ចងសម្ព័ន្ធភាពជាមួយបុរស ក៏ត្រូវស្វែងយល់ពីស្ថានភាពវិវត្តន៍ដែលបុរសត្រូវប្រឈមក្នុងវ័យនីមួយៗ ហើយក៏ត្រូវដឹងថា វ័យណា ដែលអ្នកអាចនឹងខ្វះភាពកក់ក្ដៅ ហើយវ័យណាដែលអ្នកអាចនឹងទទួលបានក្ដីស្រលាញ់ច្រើនពីបុរស៕