ដូចដែលអ្នកទាំងអស់គ្នាធ្លាប់បានដឹងរួចមកហើយថា លោក Jeff Bezos គឺជាស្ថាបនិក និងជានាយកប្រតិបត្តិក្នុងក្រុមហ៊ុន Amazon ដ៏ល្បីឈ្មោះបោះសម្លេងមួយរូបនៅលើ ពិភពលោក។ រហូតមកទល់ដល់ពេលបច្ចុប្បន្ននេះលោកគឺជាមហាសេដ្ឋីដែលមានទឹកប្រាក់រហូតដល់ទៅរាប់ពាន់លានដុល្លារ ព្រមទាំងមានក្រុមហ៊ុនតូចធំៗជាច្រើនផ្សេងទៀតនៅក្នុងដៃ។ យ៉ាងណាមិញនៅក្នុងអត្ថបទនេះក្រុមការងាររបស់យើង បានព្យាយាមសម្រង់យកនូវកម្រងពាក្យពេចន៍សម្តីមាសរបស់លោក នៅពេលចាប់ផ្តើមកសាងក្រុមហ៊ុន Amazon ដំបូង។
ទី១) “មានក្រុមហ៊ុនពីរប្រភេទគឺក្រុមហ៊ុនដែលធ្វើការដើម្បីទាមទារប្រាក់បន្ថែមពីអតិថិជន និងក្រុមហ៊ុនដែលព្យាយាមធ្វើការក្នុងតម្លៃទាបពីអតិថិជន។ យើងគួរតែជាក្រុមហ៊ុនទីពីរ”។
ទី២) “ប្រសិនបើអ្នកអាចបង្កើនបទពិសោធន៍ទ្វេដងក្នុងមួយឆ្នាំ នោះអ្នកនឹងអាចបង្កើនគំនិត ច្នៃប្រឌិតរបស់អ្នកទ្វេដងដូចគ្នា”។
ទី៣) “ប្រសិនបើអ្នកមិនព្យាយាមស្វែងយល់ពីអាជីវកម្មឱ្យបានច្បាស់នោះទេ អ្នកនឹងបរាជ័យក្នុងអាជីវកម្មរបស់ខ្លួន”។
ទី៤) “តាមទស្សនៈរបស់ខ្ញុំ គឺគ្រប់បណ្តាអាជីវកម្មក្រុមហ៊ុនទាំងអស់ ត្រូវតែមានការគិតដល់អនាគតដ៏វែងឆ្ងាយមិនមែនត្រឹមតែមួយពេលៗនោះឡើយ”។
ទី៥) “ ការសន្សំសំចៃគឺជំរុញឱ្យមានការច្នៃប្រឌិតចំពោះឧបសគ្គ រីឯវិធីសាស្ត្រតែមួយគត់ ដែលអាចដោះស្រាយចេញពីបញ្ហាបានគឺការបង្កើតផ្លូវចេញ”។
ទី៦) “អ្វីដែលសំខាន់បំផុតនោះ គឺត្រូវផ្តោតទៅលើអតិថិជន។គោលដៅដ៏ធំរបស់យើង គឺដើម្បីក្លាយជាក្រុមហ៊ុនមួយដែលផ្តល់សេវាដល់អតិថិជនគ្រប់ទីកន្លែង”។
ទី៧)“គំនិតធំៗចំនួនបីដែលធ្វើឱ្យអាជីវកម្មរបស់អ្នកដំណើរការរលូននោះគឺការដាក់អតិថិជនជារឿងសំខាន់ជាងគេបំផុត ការច្នៃប្រឌិត និងការអត់ធ្មត់”។
ទី៨) “អ្នកអាចមានទិចនិច និងគំរូនៃការធ្វើអាជីវកម្មល្អបំផុតមួយ។យ៉ាងណាមិញប្រសិន បើអ្នកមិនមានការបង្ហាញនិងធ្វើការពិសោធន៍បញ្ជាក់ថាវាពិតជាក់ស្តែងនោះទេ គ្មាននរណា ម្នាក់នឹងទទួលស្គាល់វានោះឡើយ”។
ទី៩) “ប្រសិនបើអ្នកធ្វើការដាក់ចេញគម្រោងអ្វីមួយដោយដឹងលទ្ធផលមុននោះក្រុមហ៊ុន របស់អ្នកនឹងទទួលបានផលចំណេញកាន់តែច្រើន”។
ទី១០) “ប្រសិនបើអ្នកចង់ធ្វើការប្រគួតប្រជែងជាមួយក្រុមហ៊ុនដ៏ទៃ អ្នកត្រូវតែប្រាកដថា អ្នកមានផលិតផលល្អនិងច្បាស់លាស់មួយក្នុងដៃ។វានឹងទាក់ទាញអតិថិជនឱ្យមករក អាជីវកម្មអ្នកកាន់តែច្រើន”។
ជារួមមកសម្តីមាសទាំង១០ឃ្លាខាងលើនេះ គឺជាទិចនិចពិសេសៗដែលណែនាំដោយលោកJeff Bezos នាយកប្រតិត្តិការក្រុមហ៊ុន Amazon ក្នុងការកសាងអាជីវកម្មឲ្យបានរីកចម្រើននិងអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ៕