ដើម្បីទទួលបានការអប់រំជាសកល និងកាន់តែទូលំទូលាយ ក្រមា សូមនាំយកនូវវិបសាយធំៗ ៤ដែលផ្ដល់ការអប់រំ និងបណ្ដុំនៃអ្នកជំនាញ ក្នុងការរៀបចំខ្លឹមសារ អត្ថបទ វីដេអូ ដែលលោកអ្នកអាចបង្កើនការឈ្វេងយល់បន្ថែម។ វិបសាយទាំងនេះ មានការពេញនិយមប្រើនៅទូទាំងពិភពលោក៖

១. Edx

វេបសាយ Edx គឺជា Online Platform មួយដែលអាចឲ្យអ្នកទាំងអស់គ្នារៀនអនឡាញបានដោយឥតគិតថ្លៃ ពីមហាវិទ្យាល័យល្បីៗនៅលើពិភពលោក ពីសាកលវិទ្យាល័យល្បីៗ ដូចជា Harvard, MIT ជាដើម។ នៅក្នុងវេបសាយនេះមានមុខវិជ្ជាជាច្រើនដែល អ្នកទាំងអស់គ្នាអាច ជ្រើសរើសបានដោយគ្រាន់តែចុះឈ្មោះហើយចុចពាក្យថា Audit Course នៅលើមុខវិជ្ជាណាមួយដែលអ្នកទាំងអស់គ្នាចង់រៀននោះគេនឹងអនុញ្ញាត្តឲ្យអ្នកទាំងអស់គ្នារៀនបានដោយឥតគិតថ្លៃ ប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាចង់បានCertificate បញ្ជាក់គេតម្រូវឲ្យអ្នកទាំងអស់គ្នាបង់លុយបន្ថែម។

២. Google Digital Garage 

លោកអ្នកស្គាល់ពី​Google ជាទូទៅ តែ Google Digital Garage មានសេវាផ្នែកអប់រំច្រើន នេះវាគឺជា Free Platform មួយដែលផ្ដោតសំខាន់លើការអប់រំផ្នែកបច្ចេកវិទ្យា និងអាចឲ្យអ្នកទាំងអស់គ្នារៀនពី Digital Marketing SEO និង SEM ការសរសេរកូដ និងមានការផ្ដល់វាសញ្ញាបត្រផងដែរ។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតមិនត្រឹមតែរៀនដោយមិនបាច់បង់ប្រាក់ នោះទេ ថែមទាំងទទួលបាន Certificate ពី Google ទៀតផង។ ក្រៅពីនេះ Google Scholar សម្រាប់អ្នកឯកទេស ក្នុងការស្រាវជ្រាវផងដែរ។

៣. Khan Academy 

Khan Academy គឺជា Online Platform ដែលអាចឲ្យអ្នកទាំងអស់គ្នារៀនបានដោយ ឥតគិតថ្លៃ តាំងពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ១២ និងមានការពេញនិយមខ្លាំងលើContent ជាវីដេអូ លើបណ្ដាញ Youtube ។ ដូច្នេះប្អូនៗអនុវិទ្យាល័យ ឬវិទ្យាល័យ ណាដែលចង់រៀននៅផ្ទះបន្ថែមអាចរៀននៅលើ Platform នេះបានមានទាំងភាសាខ្មែរ និងភាសាអង់គ្លេស។

៤. Udemy 

Udemy គឺជា Online Platform ដែលមានមុខវិជ្ជាល្អៗជាច្រើនបង្រៀនសុទ្ធសឹងតែពីអ្នកជំនាញ។ នៅក្នុង Udemy អ្នកអាចជ្រើសរើស Free Course ក៏បានឬក៏ Paid Course ក៏បាន។ សម្រាប់ Paid Course គែតែងតែមាន Promotion ជាញឹកញាប់ដូច្នេះហើយវាមានតម្លៃធូរថ្លៃដែលយើងអាចទោញយកមករៀនបាន។

៥. TED-ed

នៅក្នុង TED-ed អ្នកទាំងអស់គ្នាអាចចូលទៅមើលវីដេអូអប់រំឬចំណេះដឹងទូទៅជាច្រើនដែលគេពន្យល់បែបរូបភាព ឬពន្យល់ពីវាគ្មិនល្បីៗខ្លីៗហើយងាយស្រួលយល់។

រាល់វីដេអូទាំងអស់ គឺឥតគិតថ្លៃដូច្នេះហើយយើងអាចចូលទៅមើលដោយសេរី ហើយថែមទាំងអាចជំនួយដល់ការស្តាប់ភាសាអង់គ្លេសរបស់យើងឲ្យកាន់តែល្អប្រសើរឡើងថែមទៀតផង។

សរុបរួមមកវិញវេបសាយខាងលើទាំងអស់នេះ ជាវេបសាយដែលសិស្សានុសិស្សភាគច្រើននិយមចូលចិត្តប្រើប្រាស់ ព្រោះថា វាឥតគិតថ្លៃនិងមានសេវាកម្មក្នុងការប្រើប្រាស់ងាយស្រួលព្រមទាំងឆាប់រហ័សផងដែរ និងជាស្ថាប័នដែលមានទំនុកចិត្តខ្ពស់ដល់អតិថិជនជាអ្នកសិក្សា ៕