រៀន​សកម្មភាព​ថ្មី​ៗ មិន​ថា​​ហែល​ទឹក រៀន​ភាសា​បរទេស​ ហ្វឹក​ហាត់​​​​វិញ្ញាសា​កីឡា ​គូរ​រូប​ ចម្អិន​ម្ហូប​សម្រាប់​មនុស្ស​ទូ​ទៅ​​អាច​​ថា​ជា​រឿង​លំបាក ​​ឬ​ជា​រឿង​មួយ​ខ្ជិល​មិន​ចង់​បន្ត​ទៅ​មុខ នៅ​ពេល​រឿង​ទាំង​នេះ​ជា​រឿង​ថ្មី​ថ្មោង​សម្រាប់​ពួក​គេ។ ប៉ុន្តែ​យ៉ាង​ណាស់កម្មភាព​ទាំង​នោះ​ យើង​នៅ​តែ​អាច​រៀន​សូត្រ សម្រាប់​អភិវឌ្ឍ​ខ្លួន​​ឯង ​ទៅ​តាម​វិធី​មួយ​ចំនួន ដែល​អ្នក​​ធ្លាប់​ឆ្លង​កាត់​ជា​ច្រើន​នាក់​​ បាន​ចែក​រំលែក​បទ​ពិសោធ​ផ្ទាល់​ខ្លួន​ នៅ​លើ​​​ផ្ទាំង​​ទំព័រ​​ចែក​រំលែក​​ចំណេះ​ដឹង​ មាន​ដូច​ជា​៖

  • សូមទាញយកកម្មវិធី Krama Post ទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8 
  • សម្រាប់ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr 

១. បើក​ចិត្ត​រៀន​ទទួល​​គ្រប់​វិធី

ជា​ឧទាហរណ៍​មួយ​​​ជាក់​ស្តែង​​ សម្រាប់​អ្នក​រៀន​ភាសា​បរទេស​ថ្មី ដែល​នៅ​សម័យ​នេះអាច​ស្វែង​រក​​​ទិន្នន័យ​សម្រាប់​រៀន​សូត្រ​ បាន​គ្រប់​គ្រាន់​នៅ​លើ​បណ្តាញ​អ៊ីន​ធើណេត ដូច​នេះ​ចំណុច​ដែល​ប្រសើរ​នោះ​​ត្រង់​ថា ការ​​ចេះ​ប្រើ​វិធី​ផ្សេង​ៗក្នុង​ការ​ប្រើ​ប្រាស់​ទិន្នន័យ​នោះ ​​តាម​​វិធី​គ្រប់​ប្រភេទ​ ដែល​អាច​រៀន​បាន​ដូច​ជា​ការ​រៀន​តាម​វីដេអូ ការ​អាន​ឯកសារ​ ការ​​អនុវត្ត​សរសេរ​លើ​ប្លុក (Blog) ការ​​អនុវត្ត​ទស្សនា​ភាព​យន្ត​ទាក់​ទង​នឹង​ភាសា ការ​ស្តាប់​ចម្រៀង​ ការ​និយាយ​ជា​មួយ​ជន​ជាតិបរទេស​ ដែល​រឿង​ទាំង​នេះ​សុទ្ធ​សឹង​​ជា​វិធី​រៀន​សូត្រ គ្រប់​ប្រភេទ ពោល​​គឺ​មិន​ប្រើ​ប្រាស់​តែ​វិធី​​រៀន​​តែ​មួយ​វិធីដែល​ធ្វើ​ឱ្យ​​ទិស​ដៅ​រៀន​ភាសា​អ្នក​បាន​រលូន​ជាង​វិធី​តែ​​មួយ​។

២. បង្កើន​អត្ថន័យ​នៃ​រឿង​ថ្មី​នោះ​​លើ​សកម្មភាព​រស់​នៅ​

គន្លឹះ​សំខាន់​មួយ​ដែល​​ឥទ្ធិពល​ លើ​ការ​រៀន​សកម្មភាព​ថ្មី​​ឱ្យ​មាន​ភាព​ងាយ​ស្រួលក្នុង​ការ​រៀន​នោះគឺ​ ​ការ​ផ្សារ​ភ្ជាប់​អត្ថន័យ​នៃ​ការ​រៀន​សកម្មភាព​ថ្មី​នោះ​ ទៅ​នឹង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​។ ក្នុង​ន័យ​នេះ លទ្ធផល​សិក្សា​បាន​បង្ហាញ​ថានៅ​ពេល​មួយ​ ដែល​ការ​រៀន​​​មេរៀ​ន​​ថ្មី​អ្វី​មួយ​ដែល​ជា​​ទ្រឹស្តី ឧទាហរណ៍​ការ​រៀន​​មេរៀន​ថ្មី​ ផ្នែក​ហិរញ្ញវត្ថុ ដូច្នេះ​ការ​ស្វែង​រក​អ​នុវត្ត​​មេរៀន​នោះ​ទៅ​នឹង​ការ​រស់​នៅដូច​ជា ​ការ​រៀប​ចំ​​​ផែន​ការ​ថវិកា ការ​​វិនិយោគ​​តូច​ៗ​ជា​ដើម ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​ឆាប់​ចាប់​យល់​គោល​គំនិត​ថ្មីនិង​ចង​ចាំ​អត្ថន័យ​​បាន​ងាយ​។

៣. អនុវត្ត​ និង​បង្រៀន​បន្ត

ពិត​ណាស់ ការ​អនុវត្ត​មួយ​ជំហាន​ៗ រៀង​រាល់​ថ្ងៃ ដូច​នឹង​ការ​ដក​ដង្ហើមនោះ​សកម្មភាព​ថ្មី​ នឹង​ក្លាយ​ទម្លាប់​របស់​អ្នក។ បន្ថែម​ពី​នោះ​ការ​បង្រៀនការ​ចែក​រំលែក​​បទ​ពិសោធ​បន្ត​ទៅ​ដល់​ អ្នក​ជំនាន់​ក្រោយ​ៗ​​ថែម​ទៀតនឹង​ធ្វើ​ឱ្យ​ចំណេះ​ថ្មី​ទាំង​នោះ នៅ​ជាប់​ក្នុង​​ការ​អនុវត្ត​អ្នក​និង​ក្លាយ​ជា​ជំនាញ​មួយ​​របស់​អ្នក​ទៀត​ផង។

៤. ចំណាយ​ពេល​ អនុវត្ត​ទៅ​លើ​​ចំណុច​ណា​ដែល​គិត​ថា​​លំបាក

ជា​​ជម្រើស​មួយ​ដ៏​ប្រសើរ ​នៅ​ពេល​អ្នក​អនុវត្ត​ទៅ​លើ​ផ្នែក​​​​ណា​មួយ​នៃ​សកម្មភាព​ថ្មី​នោះ នៅ​ត្រង់​កន្លែង​ដែល​ពិបាក​។ អនុវត្ត​ បូក​ផ្សំ​ និង​ភាព​អំណត់ និង​ព្យាយាម​អ្នក​នឹង​ឃើញ​ពី​ប្រសិទ្ធិភាព​ ដូច​សុភាសិត​មួយ​ ដែល​អ្នក​ធ្លាប់​ឮ​គឺ"សំណង់​អគារ​ខ្ពស់​មួយ ចាប់​ផ្តើម​ពី​ការ​រៀប​ដុំ​​ឥដ្ឋ​មួយ​ដុំ​ទៅ​"។

៥. ស្វែង​រក​អ្នក​មាន​បទ​ពិសោធ​ និង​ស្វែង​យល់​

ជា​ការ​រៀន​សូត្រ​សកម្មភាព​ថ្មី ទៅ​លើ​សកម្មភាព​មួយ​ចំនួន​ អ្នក​អាច​ស្វែង​រក​អ្នក​ដែល​មាន​បទ​ពិសោធ​​លើ​ជំនាញ​នោះ ជួយ​ពន្យល់​បង្ហាញ​បន្ថែមរួម​ជា​មួយ​ការ​ស្វ័យ​សិក្សា​ស្វែង​យល់​ដោយ​ខ្លួន​អ្នក​បន្ថែ​ម​នោះ ជំនាញ​ថ្មី​និង​ក្លាយ​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​ក៏​ថា​បាន​៕