ដោយសារតែកម្ពុជាមានកម្រិតនៃការចរាចរណ៍លុយដុល្លារខ្ពស់ហើយពិតមែនតែដុល្លារនីយកម្មនេះ បានរួមចំណែកជាវិជ្ជមាន លើដំណើរការសេដ្ឋកិច្ចកម្ពុជាតាមរយៈការវិនិយោគដោយផ្ទាល់ ការនាំចេញនិងសមាហារណកម្មទៅក្នុងតំបន់និងពិភពលោក តែការនេះក៏នាំឲ្យកម្ពុជា ងាយរងឥទ្ធិពលពីខាងក្រៅ បាត់បង់និងប្រឈមហានិភ័យផ្សេងៗកំណើនសេដ្ឋកិច្ចកម្ពុជា។

ខាងក្រោមនេះជា សារៈសំខាន់ដ៏ច្រើន នៃការប្រើប្រាស់ប្រាក់រៀលខ្មែរ៖

-មោទនភាពជាតិ៖ ប្រទេសនីមួយៗតែងតែមានរូបិយវត្ថុជាតិរបស់ខ្លួនដែលតំណាងឲ្យអត្តសញ្ញាណរបស់ជាតិ។ វត្តមានរូបិយវត្ថុរបស់ជាតិនេះ គឺជាមោទនភាពជាតិសម្រាប់ប្រជាជនទាំងអស់ក្នុងប្រទេស។តាមរយៈនៃការប្រើប្រាស់រូបិយវត្ថុជាតិ យើងអាចរក្សាបាននិងចែករំលែកចំណេះដឹងពីប្រវត្ថិសាស្រ្ដវប្បធម៌ ក៏ដូចជាស្ថានភាពសង្គម សេដ្ឋកិច្ច ដែលមានបង្ហាញក្នុងក្រដាសប្រាក់។

-រក្សាស្ថេរភាពថ្លៃ៖ ការផ្គត់ផ្កង់រូបិយវត្ថុលើសឬខ្វះសុទ្ធតែមានផលប៉ះពាល់ដល់តម្លៃទំនិញលើទីផ្សារ។នៅកម្ពុជា ដោយសារតែ ដុល្លាររូបិនីយកម្មមានកម្រិតខ្ពស់ និងពិបាកគ្រប់គ្រង ដែលធ្វើឲ្យប្រសិទ្ធិភាពនៃការអនុវត្តគោលនយោបាយរូបិយវត្ថុដើម្បីរក្សាស្ថិរភាពថ្លៃក៏ត្រូវបានកំហិតផងដែរ។

-កាត់បន្ថយចំណាយប្រតិបត្តិការ៖ ការប្រើប្រាស់រូបិយវត្ថុជាតិតែមួយ ចំពោះការទូទាត់ គ្រប់ប្រិតបតិ្តការនៅក្នុងសេដ្ឋកិច្ចជាតិ នឹងអាចជួយកាត់បន្ថយចំណាយជាច្រើនសម្រាប់អ្នក់លក់និងអ្នកទិញ។លើសពីនេះ ការប្រើប្រាស់នេះ និងជួយបង្កើនប្រតិបត្តិការសេដ្ឋកិច្ចកាន់តែច្រើន។

-ជម្រុញពាណិជ្ជកម្ម៖ សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកមួយភាគធំលើការនាំចេញនិងទេសចរណ៍។ ប្រសិនបើកម្ពុជា ប្រើប្រាស់តែប្រាក់រៀល ធនាគារកណ្ដាលអាចជម្រុញការនាំចេញដោយធ្វើឲ្យភាពប្រកួតប្រជែងថ្លៃកើនឡើង

-ជម្រុញការវិនិយោគនិងបង្កើនការងារ៖ ការកម្រិតអត្រាការប្រាក់គោល មានឥទ្ធិពលលើថ្លៃដើមនៃមូលនិធិវិនិយោគ ហើយជាលទ្ធផលនាំឲ្យការប្រាក់កម្ចីនៅតាមធនាគារឯកជនមានការប្រែប្រួល តាមអត្រាការប្រាក់ពីធនាគារកណ្ដាល។ តែប្រាក់បញ្ញើនិងឥណទានប្រមាណជា៩០ភាគរយ គឺជាប្រាក់ដុល្លារអាមេរិក ដែលលនេះជាគុណវិបត្តិ ដោយសារធនាគារកណ្ដាលមិនអាចមានឥទ្ធិពលលើអត្រាការប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារ​ឯកជន។

-ទទួលបានចំណូលពីការបោះពុម្ពក្រដាសប្រាស់៖ ចំណូលពីការបោះពុម្ពក្រដាសប្រាស់គឺជាភាពខុសគ្នារវាងតម្លៃចារិករបស់ក្រដាសប្រាស់និងចំណាយផលិតកម្ម។ ឧទាហរណ៍ ក្រដាសប្រាក់ ១០០០០រៀលត្រូវការថ្លៃចំណាយបោះពុម្ពចំនួន៣០០រៀល។ នៅពេលដែលប្រជាជនប្រើ គឺវាមានតម្លៃ ១០០០០រៀល។ដូច្នេះ ចំណូលពីការបោះពុម្ពគឺ ៩៧០០រៀល។

-ជម្រុញបរិយាប័ន្នហិរញ្ញវត្ថុ៖ ការសិក្សាបង្ហាញថា ការអភិវឌ្ឍន៍សេដ្ឋកិច្ច មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ។

-គរពូនទុនបម្រុងអន្តរជាតិ៖ កាលណារូបិយវត្ថុជាតិត្រូវបានប្រើប្រាស់ជាទូទៅរូបិយប័ណ្ណដែលហូរចូលមកក្នុងស្រុក ត្រូវប្ដូរទៅជារូបិយវត្ថុ ជាតិមុននឹងយកមកប្រើប្រាស់នៅក្នុងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។ធនាគារកណ្ដាល មានតួនាទីស្រូបយករូបិយប៍័ណ្ណទាំងនេះតាមរយៈការប្ដូរជា រូបិយវត្ថជាតិ។ទុនបម្រុងអន្តរជាតិបង្កើនទ្រព្យសម្បត្តិជាតិ លើកកម្ពស់ជំនឿទុកចិត្តមកលើរូបិយវត្ថុនិងពង្រឹងមូលដ្ឋានរឹងមាំសម្រាប់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

-បង្ការការក្លែងក្រដាសប្រាស់៖ ដោយសេដ្ឋកិច្ចកម្ពុជា ប្រើប្រាស់ក្រដាសប្រាក់ជាមូលដ្ឋាន ជាពិសេស ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក អាចជាគោលដៅនៃការហូរចូលនៃក្រដាសប្រាស់ដុល្លារក្លែងក្លាយនៅកម្ពុជា។

ឯកសារយោង៖ ធនាគារជាតិនៃកម្ពុជា