អំឡុងពេលសម្ភាសការងារ គឺជាផ្នែកសំខាន់មួយ ដើម្បីសម្រេចចុងក្រោយថា អ្នកនឹងអាចបម្រើការក្នុងស្ថាប័នមួយ ឬមិនទាន់អាច។ ជាបទពិសោធខ្លះពីមន្ត្រីផ្នែកធនធានមនុស្សពីស្ថាប័នជាច្រើន ក៏បានចែករំលែកចំណុចរួមសំខាន់៨ ដូចខាងក្រោម ដែលអ្នកអាចត្រៀមរៀបចំខ្លួនបានល្អក្នុងដំណាក់កាលសម្រេចចិត្តពីមន្រ្តីធនធានមនុស្ស៖

. ស្គាល់ពីក្រុមហ៊ុនជាមុន

អាចថា អ្នកជាផ្នែកមួយនៃក្រុមហ៊ុនឬស្ថាប័នមួយ ដែលអ្នកត្រូវសម្ភាសបម្រើការឱ្យ ដូចនេះហោចណាស់អ្នកគួរដឹងបានច្រើនអំពីស្ថាប័ននោះ។ អ្នកអាចស្រាវជ្រាវ សាកសួរព័ត៌មានផ្សេងៗឱ្យបានច្រើន និងដឹងពីទស្សនវិស័យក្រុមហ៊ុនកាន់តែច្រើន នោះភាគរយជាប់សម្ភាសក៏អាស្រ័យទៅតាមលទ្ធផលដែលអ្នកខំប្រឹងនោះដែរ។

. អ្នកពិតជាមានបទពិសោធ ក្នុងការធ្វើកិច្ចការងារនោះ

មែនហើយ ឧបមាថាអ្នកជាមន្រ្តីផ្នែកធនធានមនុស្សនៅក្នុងស្ថាប័នក្រុមហ៊ុនមួយវិញ ប្រាកដណាស់អ្នកក៏ចង់បានមនុស្សដែលមានបទពិសោធ ឬធ្លាប់ធ្វើកិច្ចការងារនោះនិងមានឆន្ទៈស្រលាញ់ការងារនោះពិតប្រាកដផងដែរ។ ត្រឡប់មកវិញ ការធ្លាប់មានបទពិសោធខ្លះឬធ្លាប់ធ្វើកិច្ចការពាក់ព័ន្ធនោះ គឺជាពេលដែលអ្នកអាចលើកឡើងបាននៅក្នុងអំឡុងពេលសម្ភាសការងារ។

. ធ្លាប់ធ្វើការងារជាក្រុមកន្លងមក

ការងារខ្លះ គឺតម្រូវឱ្យមានស្មារតីជាក្រុមជាធ្លុងមួយទើបដំណើរការទៅកាន់គោលដៅនៃកិច្ចការបានទៅមុខប្រសើរ។ ដូច្នេះ បទពិសោធការងារស្ម័គ្រចិត្តការងារជាក្រុម កម្លាំងសាមគ្គីជាក្រុម អ្នកអាចរៀបរាប់ពីបទពិសោធទាំងនោះទៅកាន់ HR។

. អ្នកមានឆន្ទៈក្នុងការរៀនសូត្រ

មិនប្រាកដថាបុគ្គលិកធនធានមនុស្សគ្រប់រូបសុទ្ធតែចង់បាន អ្នកមានបទពិសោធការងារនិងធ្វើកិច្ចការរួចចប់ហើយ បើកប្រាក់បៀវត្សហើយចប់នោះទេ។ ករណីខ្លះ ពួកគេក៏ចង់បានអ្នកដែលមានមនោសញ្ចេតនារយៈពេលវែងជាមួយក្រុមហ៊ុន ឬមួយអ្នកដែលចូលចិត្តស្រលាញ់ការរៀនសូត្រពីការងារបន្តបន្ទាប់។

ដូចនេះ ចំណុចនេះ ចង់បង្ហាញអ្នកថា ការចេះបត់បែននិងឆន្ទៈបន្តដំណើររយៈពេលវែងនឹងស្ថាប័នជាមួយគ្នាទៅមុខ ក៏ស្ថិតក្នុងអាទិភាពពិចារណាផងដែរ។

. អ្នកមានការជម្រុញទឹកចិត្តពីបុគ្គលណាម្នាក់ឬស្ថាប័នផ្ទាល់

ពេលខ្លះអ្នកបានដឹងព័ត៌មានក្រុមហ៊ុនឬស្ថាប័ន ពីបុគ្គលណាម្នាក់ដែលបំពេញការងារ ឬធ្លាប់បម្រើការនៅទីនោះ ហើយពួកគាត់ក៏ផ្តល់ជាគំរូដល់អ្នកក្នុងការស្រលាញ់អាជីពណាមួយក្នុងស្ថាប័ន។ដូចនេះ អ្នកក៏អាចលើកឡើងពីចំណុចនេះ ក្នុងការសម្ភាសការងារផងដែរ។

. អ្នករីករាយនឹងការងារនោះ

ប្រាកដណាស់ការងារមួយដែលអ្នកស្រលាញ់ពេញចិត្តធ្វើវា ភាគរយជាប់របស់អ្នកនឹងមានច្រើនគឺអាស្រ័យទៅលើសមត្ថភាពដែលកើតពីការស្រលាញ់អាជីពនោះពិតប្រាកដដែលអ្នកអាចពិចារណាពីចំណុចនេះបាន។

. អ្នកមានផែនការច្បាស់

ទាំងប្រធានស្ថាប័នឬមន្រ្តីធនធានមនុស្សពិតជាចង់បាននរណាដែលមានផែនការច្បាស់មួយដែលជួយជម្រុញឱ្យស្ថាប័នទៅមុខ ក្នុងសេណារីយ៉ូសមស្របមួយបាន។គម្រោងផែនការការងារច្បាស់លាស់ ក៏ជា Passport មួយជួយអ្នកឆាប់ជាប់ក្នុងការសម្ភាសផងដែរ។

. អ្នកចង់អភិវឌ្ឍការងារជាមួយក្រុមហ៊ុន

ពេលខ្លះ បុគ្គលដែលមានឥទ្ធិពលឬអាចហៅថា បុគ្គលសំខាន់ក្នុងក្រុមការងារ គឺក្រុមហ៊ុន ឬស្ថាប័នគឺមានតម្រូវការច្រើន។ករណីខ្លះ ពួកគេគឺជាផ្នែកសំខាន់ ដូចការជួយដឹកនាំក្រុមហ៊ុនមួយឱ្យដើរទៅមុខប្រសើរ តាមរយៈគំនិតច្នៃប្រឌិតនិងសមត្ថភាពរបស់ពួកគេ។ 

វិលមកវិញ អ្នកអាចសួរខ្លួនឯងថាអ្នកស្ថិតក្នុងកម្រិតមួយនេះដែរឬទេ? អ្នកស្គាល់សមត្ថភាពអ្នកច្បាស់ឬទេ?ចម្លើយច្បាស់លាស់លើសំនួរនេះគឺអាស្រ័យទៅលើអ្នក ដែលអ្នកប្រាកដជាស្គាល់ខ្លួនឯងច្បាស់ ពោលគឺអ្នកនឹងដឹងចម្លើយដោយខ្លួនឯងថាអ្នកគួរជាប់ ឬមិនជាប់៕