សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

តាមការស្រាវជ្រាវអ្នកវិទ្យាសាស្ត្របានដឹងថា ភាពតានតឹងមិនមែនតែងតែបង្កផល់អាក្រក់ជានិច្ចនោះទេ។ ព្រោះថាភាពតានតឹងគឺជាការឆ្លើយតបខាងផ្លូវកាយ និងផ្លូវចិត្តទាំងឡាយក្នុងជីវិតហើយវាគឺជាកត្តាចាំបាច់ដើម្បីមានភាពរីកចម្រើនក្នុងជីវិត។ ប៉ុន្តែយ៉ាងណាមិញប្រសិនបើភាពតានតឹងមានច្រើនពេកក្នុងរយៈពេលយូរដោយគ្មានវិធីសាស្ត្រទប់ស្កាត់វាអាចបង្កឱ្យមានគ្រោះថ្នាក់បាន។ ទាំងនេះគឺជាវិធីសាស្ត្រងាយៗដើម្បីកាត់បន្ថយភាពតានតឹង៖

ការចូលគេងបានគ្រប់គ្រាន់: ក្នុងកំឡុងពេលគេងគឺជាពេលវេលាមួយដែលរាងកាយបានសម្រាក យ៉ាងហោចណាស់ក្នុងមួយថ្ងៃគេងឱ្យបាន៧-៨ម៉ោង ដើម្បីទុកពេលឱ្យខួរក្បាលបានសម្រាកដូចគ្នា។

លំហាត់ប្រាណ: ការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ ក្នុងមួយថ្ងៃ២០-៣០នាទី នឹងធ្វើឱ្យសុខភាពមាំមួនហើយអាចជួយកាត់បន្ថយភាពតានតឹង និងការថប់អារម្មណ៍បានថែមទៀតផង តាមរយៈការបញ្ចេញអរម៉ូន អង់ដូហ្វីនពីញើស នឹងជួយបង្កើនការគេងបានស្កប់ស្កល់។

សើចឱ្យបានច្រើន: ចំណុចនេះប្រហែលជាមិនពិបាកទេ ដោយគ្រាន់តែយើងស្វែងរកភាពកំប្លុកកំប្លែងជាមួយមិត្តភក្ដិដោយលើកយកតែរឿងសប្បាយៗ ឬក៏អាចមើលកម្មវិធីកំប្លែងនានា។

ទស្សនាភាពយន្តថ្មី: អ្នកគួរតែទៅមើលរឿងដែរទើបតែមានផ្សាយថ្មីនៅតាមរោងភាពយន្ត ព្រោះនៅពេលដែរផ្ដោតទៅលើរឿងរយៈពេល១-១ម៉ោងកន្លះនោះខួរក្បាលនឹងបញ្ឈប់ការគិតពីបញ្ហាអ្វីទាំងអស់ ធ្វើបែបនេះមិនត្រឹមតែអាចបន្ធូរភាពតានតឹងបានទេ ប៉ុន្តែអាចធ្វើឱ្យយើងទទួលបានអារម្មណ៍ស្រស់ស្រាយថែមទៀតផង។

ធ្វើដំណើរកំសាន្ត: ទៅជាមួយមនុស្សស្និតស្នាលដែលយល់ចិត្តបំផុត អាចជាកន្លែងកំសាន្តបែបសមុទ្រឬភ្នំ អារម្មណ៍នឹងចាប់ផ្ដើមស្ងប់រាល់កខ្វល់បាន។​ ដូច្នេះហើយគួរតែយកចិត្តទុកដាក់ឱ្យបានច្រើនជាមួយនឹងខ្លួនឯង ដើម្បីកុំឱ្យភាពតានតឹងមានការវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗ៕