សេដ្ឋកិច្ចសព្វថ្ងៃនេះ ធ្វើបាបផ្លូវចិត្តបុគ្គលិកចាយលុយប្រាក់ខែខ្លាំងណាស់ អ្នកខ្លះទ្រាំមិនបានចង់តែទៅផ្ទះនៅឯស្រុកវិញ ប៉ុន្តែក៏រួញគំនិតថា បើទៅវិញមិនដឹងធ្វើអ្វីឱ្យមានចំណូល។ អ្វីដែលគួរឱ្យបារម្ភនោះគឺ ពេលចំណាយទុនធ្វើហើយក៏មិនដឹងថាជោគជ័យឬក៏អត់ទៀត។ ប៉ុន្តែជឿទៅ គ្រប់យ៉ាងមិនអាក្រក់ដូចដែលយើងគិតនោះទេ ខាងក្រោមនេះគឺជាអាជីពទាំង ១១ដែលជាឱកាសសម្រាប់អ្នករស់នៅតាមខេត្ត គ្រប់គ្នាមិនគួរមើលរំលង។
១.កសិកម្ម
យើងដឹងហើយថាកសិកម្មគឺជាដើមកំណើតចិញ្ចឹមជីវិតរបស់ប្រជាជនខ្មែរយើង។មិនថាជាការចិញ្ចឹមសត្វ ដាំស្រូវ ដាំដើមកៅស៊ូ ធ្វើចំការដូងប្រេង ដាំពោត ស្វាយ អំពិលក្រូចឆ្មារ ធុរេន ឬដាំបន្លែជាដើមសុទ្ធតែអាចបង្កើតជាកម្រៃបាន។នៅតាមបណ្តាខេត្តមិនទាន់មាននៅឡើយទេ “កសិកម្ម 4.0”ឬហៅម្យ៉ាងទៀតបានថាកសិកម្មសរីរាង្គដែលមិនប្រើជីគីមីទទួលបានទិន្នផលខ្ពស់និងប្រកបដោយគុណភាពលក់បានក្នុងតម្លៃថ្លៃ។
២.ធ្វើនំបញ្ចុកលក់បោះដុំ
មិនថាតែអ្នកភ្នំពេញឬអ្នកខេត្តទេ សុទ្ធតែចូលចិត្តនំបញ្ចុក ព្រោះអាចយកមកច្នៃធ្វើម្ហូបបានច្រើនមុខ។ សាកគិតទៅមើលថា ប្រសិនបើអ្នកចាប់ផ្តើមដំបូងគេក្នុងការបើកជារោងចក្រឬរោងផលិតនំបញ្ចុកប្រចាំខេត្ត ប្រាកដជាមានឱកាសបានអតិថិជនច្រើនជាមិនខាន។
នេះអាចជាឱកាសសាងកម្រៃមួយទៀត សម្រាប់បងប្អូនតាមខេត្តដែលមានដីឬផ្ទះជាប់ផ្លូវធំឬទីតាំងអំណោយផល ព្រោះមិនទាន់មានអ្នកណាបើកហាងនំបញ្ចុកជាប៊ូហ្វេទេ។ អ្វីដែលសំខាន់នោះគឺមិនចាំបាច់ចំណាយដើមទុនច្រើនហើយអាចពង្រីកទៅជាអាហារប៊ូហ្វេផ្សេងៗទៀតបាន។
៣.ហាងកែសម្ផស្ស
រវាងសម្រស់និងស្រ្តី មិនអាចនៅដាច់ពីគ្នាឡើយ ប៉ុន្តែត្រូវប្រាកដចិត្តថា ខ្លួនពិតជាស្រឡាញ់អាជីពនេះមែនព្រោះនឿយហត់ណាស់ជាធុរកិច្ចសេវាកម្ម និងត្រូវប្រើកម្លាំង ១០០%។
៤.បោះដុំបន្លែស្រស់
ប្រាប់ឱ្យត្រង់ទៅ អាជីពនេះគួរឱ្យចាប់អារម្មណ៍ណាស់ ព្រោះបើកភ្នែកឡើងលុយមកចាំដល់មុខផ្ទះតែម្តង។ ជំហានដំបូងអាចនឹងត្រូវដឹកឱ្យម៉ូយដោយខ្លួនឯង តែបើមានម៉ូយប្រចាំព្រឹកឡើងដឹងតែមកចាំនៅមុខផ្ទះតែម្តង។ អ្វីដែលពិសេសជាងនេះគឺ មានលុយរាប់រាល់ថ្ងៃ។
៥.បណ្តុះផ្សិតលក់
នេះក៏ជាអាជីវកម្មមួយទៀតអាចកែប្រែជីវិតពលរដ្ឋតាមខេត្តបានច្បាស់នឹងភ្នែកតែម្តង។ ផ្សិតរីកកាន់តែច្រើន លុយក៏រីកច្រើនតាមនឹងដែរទាំងដែលមិនបាច់ចំណាយទុនអ្វីច្រើនឡើយ។
៦.បោះដុំហាងចាប់ហ៊ួយ
ស្តាប់ទៅដូចជាមុខរបរកំប៉ិកកំប៉ុកមែនអត់? ប៉ុន្តែដឹងទេថា នៅតាមខេត្តមិនទាន់មានមីនីម៉ាតទំនើបៗនៅឡើយទេដូច្នេះហេតុអ្វីមិនចាប់ផ្តើមបោះដុំរបស់របរប្រើប្រាស់ឱ្យប្រជាពលរដ្ឋក្នុងភូមិយកទៅលក់បន្ត? ថាមិនត្រូវអ្នកអាចនឹងក្លាយជាអ្នកបោះដុំធំប្រចាំខេត្តផងក៏ថាបាន។
៧.ធ្វើការងារពេញម៉ោង
របរនេះអាចនឹងសមស្របអ្នកដែលមិនហ៊ានប្រថុយសាងអាជីវកម្មដោយខ្លួនឯង។ ទោះបីជាប្រាក់ខែនៅតាមខេត្តបានតិចជាងនៅភ្នំពេញក៏ពិតមែន តែបើដកថ្លៃជួលផ្ទះថ្លៃទឹកភ្លើង និងការធ្វើដំណើរផ្សេងៗក៏បានប្រហែលៗគ្នាដែរហ្នឹង។ធ្វើការជិតផ្ទះបានជុំគ្រួសារហើយ មិនបាច់ចំណាយអ្វីច្រើនទៀត។
៨.បើកហាងលក់គ្រឿងបន្លាស់ទូរស័ព្ទ
សង្កេតមើលថា ក្នុងភូមិមានអ្នកបើកឬនៅ? បើនៅទេ នេះហើយជាឱកាស។ សម័យនេះអ្នកណាខ្លះដែលមិនប្រើទូរស័ព្ទដូច្នេះប្រាកដជាមានអ្នកត្រូវការធ្វើទូរស័ព្ទ បញ្ចូលលុយទូរស័ព្ទ ទិញកាស ទិញសម្បកទូរស័ព្ទចៀសមិនផុតឡើយ។
៩.បើកកន្លែងធ្វើម៉ូតូ
ចំណុចនេះអាចផ្តោតពិសេសលើបងប្អូនបុរសៗដែលមានជំនាញជួសជុលម៉ូតូ ព្រោះបានចំណូលច្រើនទាំងពីការជួសជុល លក់គ្រឿងបន្លាស់ និងលាងម៉ូតូជាដើម។ ចំណែកឯចំណុចចាប់ផ្តើមវិញក៏មិនចំណាយច្រើនដែរ អាចចាប់ផ្តើមម្តងបន្តិចៗ។
១០.បើកក្លឹបហាត់ប្រាណ
ស្តាប់ទៅដូចជាមិនសូវឮអ្នកណាណែនាំមែនទេ? ប៉ុន្តែកុំភ្លេចថាសម័យនេះការចូលក្លឹបហាត់ប្រាណដើម្បីថតរូបបង្ហោះក្នុងបណ្តាញសង្គម ក៏ពេញនិយមណាស់ដែរជាពិសេសនៅតាមបណ្តាទីរួមខេត្ត មិនទាន់មានច្រើននៅឡើយទេ៕