សូមចូល Telegram ក្រមាប៉ុស្ដិ៍ មានអត្ថបទព័ត៌មានកាន់តែរហ័ស

ការធ្វើប្រតិភូកម្មការងារឬការផ្ទេរភារកិច្ច មិនមែនជាការងាយស្រួលនោះទេ ទោះជាគេដឹងជាទូទៅថា កិច្ចការបែបនេះ បានផ្ដល់គុណប្រយោជន៍ភាពជាគំរូល្អសម្រាប់បុគ្គលដែលជាអ្នកដឹកនាំ ឬបង្កើនផលិតភាពការងារបានខ្ពស់ក្នុងស្ថាប័នទាំងមូលក៏ដោយ។

ផ្នត់គំនិតមួយ ដែលនៅជាប់ជាប្រចាំសម្រាប់ម្នាក់ៗគឺចង់កសាងស្នាដៃដោយខ្លួនឯង ដើម្បីបានសមិទ្ធិផលមកខ្លួនឯង តែនេះមិនមែនសម្រាប់អ្នកដឹកនាំដែលល្អម្នាក់នោះទេ។ហើយជាទូទៅនេះ ស្ទើរតែគ្រប់កម្រិតនៃការដឹកនាំ ច្រើនតែអសមត្ថភាពនិងគ្មានឆន្ទៈ ដើម្បីធ្វើការងារនេះបានសម្រេច។

នៅពេលដែលស្ថាប័នមានការរីកចម្រើនទៅមុខពីហាងតូចមួយដល់ការពង្រឹកសាខា ឬពីការទទួលបានគម្រោង១ ដល់គម្រោង៤ឬ៥ អ្នកដឹកនាំម្នាក់ឬជាមេមិនអាចរត់យកការទទួលខុសត្រូវ លើគ្រប់ផ្នែកបាននោះទេ ដែលគាត់ត្រូវតែយល់ពីចំនុចខ្លាំងដែលមានកង្វះខាតដែលគាត់ត្រូវបំពេញ ពីចំនុចខ្សោយឬចន្លោះប្រហោង ហើយផ្ទេរចំនុចខ្សោយទាំងនេះទៅដល់បុគ្កលិកផ្សេងទៀតដែលជាភាពខ្លាំងរបស់គាត់ ហើយអ្នកត្រូវតែជឿលើសមត្ថភាពរបស់បុគ្គលនោះ។

"ជំនាញមួយដែលអ្នកត្រូវប្រើពេលធ្វើ១ថ្ងៃ តែបុគ្គលិកអ្នកប្រើពេលតែ៣ម៉ោង និងលទ្ធផលបាន៨០% តើអ្នកគួរធ្វើដោយខ្លួនឯងឬទេ?"

បើសិនការផ្ទេរភារកិច្ចនេះត្រូវតែធានាបាននូវការបញ្ជាបឲ្យបានច្បាស់ពីការងារចាំបាច់ ដល់អ្នកដែលត្រុវទទួលភារកិច្ចថ្មីហើយបើបានធ្វើឲ្យលទ្ធផលការងារសម្រេចបានជោគជ័យ ក្នុងកម្រិត៨០%ឡើង ពីការរំពឹងរបស់អ្នកមានន័យថាអ្នកដឹកនាំ មានក្រុមការងារដែលពូកែនៅជុំវិញអ្នកដោយការទុកចិត្តគ្នាទៅវិញទៅមក និងប្រកបដោយទំនួលខុសត្រូវខ្ពស់ចំពោះការងារ។

នៅពេលមួយដែលអ្នកបានកំណត់ពីការងារដែលចំបាច់និងកំណត់បានអ្វីដែលជាចំនុចចំបងសម្រាប់ខ្លួនឯង នោះត្រូវតែរកវិធីដើម្បីធ្វើប្រតិភូកម្មការងារផ្សេងទៀតដល់អ្នកដទៃ។ប្រសិនបើអ្នកចង់រីកចម្រើនក្នុងភាពជាអ្នកអ្នកដឹកនាំ អ្នកត្រូវតែរៀនធ្វើប្រតិភូកម្មការងារទៅដល់បុគ្គលិកដែលអ្នកស្គាល់ច្បាស់ពីភាពខ្លាំងនិងភាពខ្សោយរបស់គាត់៕