សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ដំណើរជីវិតរបស់មនុស្សម្នាក់ៗ តែងតែជួបប្រទះនូវបញ្ហា មិនថាអ្នកស្ថិតនៅក្នុងវ័យណាមួយនោះទេ ហើយយ៉ាងណាមិញ បច្ចុប្បន្នសង្ឃដីការជាច្រើនរបស់ភិក្ខុវជិរប្បបញ្ញោគូ សុភាព ត្រូវបានមហាជននិយមចូលចិត្តស្តាប់ និងផ្តល់ជាកម្លាំងចិត្តដល់ពួកគេគ្រប់ពេលមានរឿងរ៉ាវមិនល្អផងដែរ។ ដូច្នេះ ខាងក្រោមនេះជាសង្ឃដីការរបស់ភិក្ខុវជិរប្បបញ្ញោគូ សុភាព សម្រាប់អ្នកទាំងអស់គ្នា:

១. កំហឹងជាកែវពង្រីកធ្វើឲ្យរឿងតូចក្លាយទៅជារឿងធំ ពេលកំហឹងរសាយបាត់ទៅ បញ្ហាងាយដោះស្រាយ

២. កុំតក់ក្រហល់ហួសហេតុពេក រឿងកើតឡើងតាមហេតុរបស់វាមិនមែនតាមចិត្តអ្នកបង្ខំឡើយ

៣. រៀនដោះលែងខ្លួនអ្នកពីគុកអតីតកាល ចាត់ទុកថាជាផលបាបចាស់ទៅចុះ យកវាជាមេរៀន រួចដើរទៅមុខទៀតកុំងាកក្រោយញឹកញាប់ពេក

៤. ដរាបណានៅមានជីវិតកុំទាន់អស់សង្ឃឹម ផ្តល់ឪកាសឲ្យខ្លួនឯងម្តងទៀតចាប់ផ្តើមសារជាថ្មី

៥. ចង់ដឹងចរិតពិតរបស់មនុស្ស ចាំមើលពេលមានអំណាចក្នុងដៃ អ្នកខ្លះបានតួនាទីហើយ ភ្លេចខ្លួន ភ្លេចកំណើត

៦. បើប្រាថ្នាសេចក្តីសុខដល់ខ្លួនឯង សូមកុំផ្តល់សេចក្តីក្តៅក្រហាយដល់អ្នកដទៃ ព្រោះកម្មនឹងរត់មករកម្ចាស់វិញមិនខាន

៧. មានជួប មានព្រាត់ មានសុខ មានទុក្ខ ជារឿងធម្មតារៀនទទួលយកទាំងពីរទៅដល់ណាក៏ជួបដែរ

៨. សាងល្អឲ្យហើយ កុំចាំថ្ងៃស្អែក ជីវិតមិនទៀងទេខំសាងបុណ្យបានជាទ្រព្យជាប់តាមខ្លួន

៩. អត់ធន់ចំពោះការលំបាក អត់ធ្មត់ចំពោះពាក្យសម្តីគេអត់ឪនចំពោះទោសកំហុស

១០. អុចអាលឲ្យគេឈ្លោះគ្នា បាបខ្លាំងណាស់ ហើយមានកម្មពៀវទៀតកើតជាតិណាបែកបាក់កូនចៅ រស់នៅមិនសុខទេ៕