ដើម្បីធ្វើឲ្យអាជីវកម្មរបស់អ្នកមានដំណើរការទៅដោយរលូន អ្នកត្រូវរៀបចំគម្រោងផែនការឬយុទ្ធសាស្រ្តទីផ្សារឌីជីថលឲ្យបានល្អ ដើម្បីធ្វើឲ្យប្រាកដថា ម៉ាកយីហោ និងទីផ្សាររបស់អ្នកនឹងឈានដល់អតិថិជនដែលមានស្រាប់និងអតិថិជនដែលជាសក្តានុពលរបស់អ្នកតាមដែលអាចធ្វើទៅបាន។ យើងឃើញថា ប្រភេទទាំង៣ នៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នឹងជួយឲ្យអាជីវកម្មរបស់អ្នក ទទួលបានអ្នកគំាទ្រនិងអតិថិជនបានច្រើនផងដែរ ដែលត្រូវស្វែងយល់ឲ្យបានច្បាស់ពីប្រព័ន្ធផ្សព្វផ្សាយឌីជីថល។
១/ប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន Owned Media
Owned Media គឺជាទ្រព្យសម្បត្តិនៅលើអុីនធឺណេត ដែលត្រួតពិនិត្យ គ្រប់គ្រង និងអ្នកដឹកនាំដោយអ្នកផ្ទាល់ហើយប្រភេទនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ ប្រសិនបើអ្នកបង្កើនប្រសិទ្ធភាពទៅលើប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួនរបស់អ្នក សម្រាប់ទីផ្សារម៉ាសុីនស្វែងរកនោះម៉ាករបស់អ្នកនឹងលេចឡើង នៅពេលដែលនរណាម្នាក់ឬអតិថិជនបាននឹងកំពុងស្វែងរកនូវព័ត៌មាន ឬប្រធានបទដែលពាក់ព័ន្ធទៅនឹងអ្វីដែលអ្នកផ្តល់ឲ្យ។ ពេលណាអ្នកកាន់តែបង្កើតនូវប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន ពេលនោះហើយអ្នកនឹងឃើញច្បាស់ពីយីហោរបស់អ្នក។
ម្យ៉ាងវិញទៀតប្រសិនបើជាមាតិការបស់អ្នកលេចឡើងនៅលើទំព័រដើមគេ នៅក្នុងម៉ាសុីនរុករកនោះមានន័យថាគេហទំព័រនៃប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួនរបស់អ្នក នឹងទទួលបានការចូលរួមនិងការចែករំលែកបានច្រើន។ ប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន បានផ្តល់ឪកាសដល់អ្នកក្នុងការគ្រប់គ្រងរាល់ការសន្ទនានៅជុំវិញអាជីវកម្មរបស់អ្នក។ យ៉ាងណាក៏ដោយ
យុទ្ធសាស្រ្តមាតិកាឌីជីថលរបស់អ្នក ត្រូវផ្តោតលើការផ្តល់ព័ត៌មានផ្តល់នូវអ្វីដែលពាក់ព័ន្ធផ្តល់អ្វីដែលមានតម្លៃទៅដល់អ្នកប្រើប្រាស់ ឬអតិថិជនរបស់អ្នក។ ប្រសិនបើអ្នកបោះផ្សាយនូវមាតិកាដែលគ្មានតម្លៃនិងគ្មានប្រយោជន៍នោះអតិថិជនរបស់អ្នកអាចនឹងផ្លាស់ប្តូរការតាមដាននៅក្នុង Channels របស់អ្នកជាមិនខាន។ ដូច្នេះដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកកាន់តែមានប្រសិទ្ធភាពអ្នកត្រូវផ្តល់នូវមាតិកាដែលមានតម្លៃ ដើម្បីរក្សាការជឿទុកចិត្ត និងកសាងនូវទំនុកចិត្តទៅឲ្យអតិថិជនរបស់អ្នក។
២/Paid Media
គឺជាទាក់ទងនឹងការផ្សព្វផ្សាយមាតិកានៅលើប្រព័ន្ធអុីនធឺណេតរបស់អ្នក ដើម្បីជួយឲ្យប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួនរបស់អ្នកមានដំណើរការទៅដោយរលូន។ ប្រសិនបើអ្នកប្រើប្រាស់ Paid Media ជាលក្ខណៈយុទ្ធសាស្រ្តនោះអ្នកនឹងទទួលបាននូវអតិថិជនម្នាក់ដ៏ត្រឹមត្រូវនៅក្នុងប្រព័ន្ធផ្សព្វផ្សាយខ្លួនរបស់អ្នក ហើយ Paid Media ក៏បានផ្តល់ឲ្យអ្នកនូវការគ្រប់គ្រងទៅលើអ្នកដែលបានចូលមើលការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នកបានយ៉ាងច្បាស់លាស់ផងដែរ។
៣/Earned Media
គឺជាការផ្សព្វផ្សាយដោយមិនចាំបាច់អស់លុយ ព្រោះអតិថិជនរបស់អ្នក គឺជាអ្នកជួយផ្សព្វផ្សាយបន្តនូវម៉ាកផលិតផល ឬសេវាកម្មរបស់អ្នកទៅកាន់អ្នកដទៃទៀត។
Earned Media គឺជាវិធីមួយដែលមានប្រសិទ្ធភាពក្នុងការបង្កើនម៉ាកយីហោរបស់អ្នក និងជាវិធីមួយដែលជួយឲ្យអ្នកទទួលបានអតិថិជនបានកាន់តែច្រើនផងដែរ។ ម្យ៉ាងទៀតដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីប្រព័ន្ធផ្សព្វផ្សាយ អ្នកត្រូវតែមានផែនការក្នុងការឆ្លើយតបទៅវិញ នៅពេលដែលមានមតិអវិជ្ជមានណាមួយកើតឡើង ព្រោះពេលខ្លះ Negative Earn Media អាចផ្តល់ឪកាសដល់អ្នក ដើម្បីបង្ហាញនូវជំនាញសេវាកម្មអតិថិជនមួយដ៏ប្រសើរក្នុងលក្ខណៈមួយ ដែលបម្លែងពីការប្រឈមមុខដាក់គ្នាឲ្យទៅជាអតិថិជនមួយដែលមានភក្តីភាពជាមួយក្រុមហ៊ុន៕