មនុស្សមួយចំនួន បានចាយពេលវេលារបស់ខ្លួននៅក្នុងអំឡុងពេលវ័យចន្លោះពី ២០ទៅ៣០ឆ្នាំ ក្នុងការធ្វើនូវរឿងរ៉ាវដដែលដោយទទួលបានលទ្ធផលបន្តិចបន្តួច។ រីឯអ្នកខ្លះផ្សេងទៀតក៏មិនទាន់មាននូវគោលដៅច្បាស់លាស់នៅឡើយនោះទេក្នុងជីវិតរបស់ខ្លួន។ ដូច្នេះខាងក្រោមនេះជាអ្វីដែលមនុស្សដែលមានវ័យស្ថិតនៅក្នុងចន្លោះពី២០ ទៅ៣០ឆ្នាំ​គួរតែយកចិត្តទុកដាក់:

១.សិក្សាស្វែងរកពីវិធីបង្កើតអាជីវកម្ម

នៅចន្លោះវ័យពី២០ ទៅ៣០ឆ្នាំ វាក៏ជាវ័យមួយដែលអ្នកល្មមមានអាជីវកម្មផ្ទាល់មួយ បើទោះបីជាអាជីវកម្មនោះមានទ្រង់ទ្រាយតូច ឬធំយ៉ាងណាក្តី។ ក៏នោះបានសេចក្តីល្អថាអ្នកពិតមិនបានប្រើប្រាស់ ជីវិតជាកូនចៅរបស់គេរហូតនោះឡើយព្រោះបច្ចុប្បន្នអ្នកមានមុខរបរផ្ទាល់ខ្លួនរួចហើយ។

២.វិធីសាស្រ្តអភិវឌ្ឍន៍ខ្លួនឲ្យបានកាន់តែល្អប្រសើរ

នៅក្នុងចន្លោះវ័យនេះប្រាកដណាស់ថា អ្នកនឹងសិក្សាស្វែងយល់បានកាន់តែច្បាស់ពីជំនាញនានា ដែលខ្លួនកំពុងតែខ្វះខាតដូចជាជំនាញក្នុងការចរចារ ជំនាញក្នុងការសរសេរ ជំនាញក្នុងការសន្ទនា និងជំនាញក្នុងការដោះស្រាយបញ្ហាជាដើម។ដោយទាំងអស់នេះវាមានរយៈពេលក្នុងការសិក្សារៀនសូត្ររយៈពេលត្រឹមកន្លះឆ្នាំទៅ ១ឆ្នាំតែប៉ុណ្ណោះ។

៣.វិធីវិនិយោគ

អំឡុងពេលនេះអ្នកអាចនឹងមានសមត្ថភាពក្នុងការស្វែងរកប្រាក់ដោយខ្លួនឯងជាប្រចាំខែ។ ក្នុងនោះផងដែររាល់ប្រាក់កាក់ទាំងអស់ដែលអ្នកបានស្វែងរកបានអ្នកគួរកុំភ្លេចខ្លួនក្នុងការសំន្សសំចៃប្រាក់ទុកខ្លះដើម្បីធ្វើការវិនិយោគទៅលើអ្វីផ្សេងៗទៀតនៅពេលអនាគត។

៤.វិធីថែទាំសុខភាព

ក្រៅពីការខិតខំប្រឹងប្រែងធ្វើការស្វែងរកប្រាក់ និងការអភិវឌ្ឍន៍ខ្លួន អ្នកក៏មិនគួរភ្លេចធ្វើការថែរក្សាសុខភាពរបស់ខ្លួន។ ដូចគ្នានេះដែរអ្នកគួរតែឆ្លៀតពេលធ្វើលំហាត់ប្រាណជាប្រចាំទទួលទានអាហារឲ្យបានទៀងទាត់និងផឹកទឹកបរិសុទ្ធឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

សរុបរួមមកវិញនៅក្នុងចន្លោះវ័យពី២០ ទៅ៣០ឆ្នាំ ពិតជាវ័យដែលមានសក្តានុពលយ៉ាងខ្លាំងសម្រាប់ដំណាក់កាលជីវិតរបស់អ្នក។ហេតុដូចនេះអ្នកមិនត្រូវចាយពេលវេលានៃដំណាក់កាលឲ្យកន្លងផុតទៅដោយឥតន័យខ្លឹមសារអ្វីនោះឡើយ៕