ការស្ដាប់តន្រ្តីជាវីធីសាស្រ្តម្យ៉ាងដើម្បីបន្ធូរអារម្មណ៍ឬបន្ថែមភាពតានតឹងទៅតាមអត្ថន័យរបស់បទចម្រៀងនីមួយៗ ដែលអាចឱ្យអ្នកដាក់អារម្មណ៍ទៅតាមបទចម្រៀងហើយអណ្ដែតអណ្ដូងទៅតាមអត្ថន័យបាន។ ដូច្នេះហើយប្រសិនបើអ្នកពិបាកចិត្ត បាក់ទឹកចិត្ត អ្នកអាចសាកមកស្ដាប់បទចម្រៀងទាំង៥បទដើម្បីលើកចិត្តបាន៖

១.បទខ្ញុំជឿ(តន់​ ច័ន្ទសីម៉ា)៖ អត្ថន័យនៅក្នុងបទចម្រៀងបានបង្ហាញពីការតាំងចិត្តសម្រេចសេចក្ដីប្រថ្នារបស់ខ្លួន ហើយក៏លើកទឹកចិត្តដល់អ្នកដែលមានគេប្រមាថលើសមត្ថភាព ហើយក្រោកឈរឡើងជាមួយការជឿជាក់លើខ្លួនឯងជាមុនសិន បន្ទាប់មកសម្រេចក្ដីប្រាថ្នាឱ្យបានជោគជ័យបន្តដំណើរទៅមុខទៀតបើទោះបីជាគ្មាននរណាម្នាក់លើកទឹកចិត្តពីក្រោយក៏ដោយ។

Link:  https://www.youtube.com/watch?v=zPo2Vn3gIfA

២.មនុស្សសេរ៉ូ(Prince)៖​ ល្អបំផុតសម្រាប់មនុស្សដែលត្រូវបានគេមើលងាយ ហើយធ្លាប់បានដើរផ្លូវខុសនិងបានកែប្រែខ្លួនសារជាថ្មី រហូតទទួលបានជោគជ័យដោយសារតែការមើលងាយរបស់អ្នកដទៃ។

Link:  https://www.youtube.com/watch?v=BEYJpKTurFE

៣.រឹងមាំ(តន់​ ច័ន្ទសីម៉ា)៖​ នៅពេលដែលអ្នកទន់ជ្រាយគ្មានអ្នកណាមកជួយលើកទឹកចិត្តអ្នកឡើយ ប៉ុន្តែផ្ទុយទៅវិញអ្នកប្រាកដជាត្រូវបានគេមើលងាយលើភាពទន់ខ្សោយ ការងាយចុះចាញ់ជាមួយបញ្ហារបស់អ្នក ដូច្នេះហើយអ្នកត្រូវតែរឹងមាំគ្រប់ស្ថានការណ៍ ហើយរៀនទទួលយកការពិតពីជីវិតដែលតែងតែមានឡើងមានចុះជារឿងធម្មតា។

Link:  https://www.youtube.com/watch?v=7aWptHde2b4

៤.នឹកផ្ទះ(ឱក សុគន្ធកញ្ញា)៖ អត្ថន័យក្នុងបទចម្រៀងភាគច្រើនត្រូវសាច់រឿងចំពោះសិស្សនិស្សិតដែលត្រូវចេញទៅសិក្សាឃ្លាតចាកឆ្ងាយពីផ្ទះ តស៊ូគ្រប់បែបយ៉ាងដើម្បីសម្រេចក្ដីសុបិន្តឱ្យខ្លួនឯងនិងគ្រួសារ។ ក្នុងបទនេះក៏បានបង្ហាញពីក្ដីនឹករឮកដល់អ្នកមានគុណ ការរស់នៅជុំគ្រួសារបងប្អូនបែបស្រុកស្រែជាដើម។

Link:  https://www.youtube.com/watch?v=SqdzXDdQq7w

៥.ក្រោកឈរ(ឱក​​ សុគន្ធកញ្ញា)៖ ថ្វីត្បិតតែបទនេះចេញយូរហើយក៏ពិតមែន ប៉ុន្តែនៅតែមានអត្ថន័យជួយជម្រុញទឹកចិត្តអ្នកដែលកំពុងជួបការបរាជ័យ អស់ទឹកចិត្ត នឿយហត់គ្រប់បែបយ៉ាង ឱ្យត្រឡប់មកក្រោកឈរសារជាថ្មី មកកែប្រែខ្លួនឯងបន្តទៀត ធ្វើរឿងដែលត្រឹមត្រូវមិនថាអ្នកត្រូវដួលប៉ុន្មានដង ប៉ុន្តែអ្នកត្រូវតែងើបឡើងតទៅមុខទៀត។

Link:  https://www.youtube.com/watch?v=gp2uYMVM2qE

បទចម្រៀងទាំង៥បទខាងលើ មានបង្កប់ទៅដោយអត្ថន័យដែលជួយធ្វើឱ្យមនុស្សដែលមានបញ្ហាបាក់ទឹកចិត្តត្រឡប់មកធម្មតាក្រោយពីបានស្ដាប់បទទាំងនេះ មិនតែប៉ុណ្ណោះប៉ុន្មានបទនេះបានរៀបរាប់ពីបញ្ហាផ្សេងៗ ហើយធ្វើឱ្យខួរក្បាលរបស់អ្នកបន្ទាប់ពីស្ដាប់ត្រឡប់មកគិតរឿងវិជ្ជមាននិងមិនងាយចុះចាញ់ជាមួយបញ្ហា៕