បច្ចុប្បន្ននេះ ទូរទឹកកកប្រៀបដូចឧបករណ៍បំពេញថាមពលអញ្ចឹង អាចបំបាត់ឃ្លានបានគ្រប់ពេល។ ប៉ុន្តែទម្លាប់រក្សាទុកម្ហូបអាហារក្នុងទូរបួនជ្រុងនេះ ខុសគ្នាពីផ្ទះមួយទៅផ្ទះមួយ ភាពខុសគ្នានេះហើយដែលអាចបង្ហើបពីអត្តចរិតជាក់ស្តែងរបស់ម្ចាស់ទូរទឹកកក។

១.​ញាត់គ្រប់យ៉ាងចូលទូរទឹកកកមិនឱ្យសល់ចន្លោះឡើយ -ពូកែចាយលុយតែ​មិនចេះសន្សំលុយ

អ្នកដែលចូលចិត្តដើរផ្សារទិញឥវ៉ាន់មកដាក់ពេញៗទូរទឹកកកទាំងរបស់ស្រស់ បន្លែ ផ្លែឈើ ព្រោះខ្លាចខ្វះគ្រឿងផ្សំធ្វើម្ហូប។ ប៉ុន្តែរបស់ខ្លះទុកយូរពេករហូតដល់ផុតកំណត់ក៏មាន ខាតទាំងលុយ របស់ក៏មិនបានញ៉ាំទៀត។ ទម្លាប់នេះបង្ហាញថា អ្នកជាមនុស្សដែលចាយលុយខ្ជះខ្ជាយ ឬតែងតែរករឿងបានចាយលុយហួសពីភាពចាំបាច់ជារឿយៗ។ អ្នកចូលចិត្តភាពស្រណុកស្រុកស្រួល មិនចូលចិត្តជីវិតស្មុគស្មាញ។ ​អ្នកសម្លឹងមើលពិភពលោកក្នុងផ្លូវល្អជានិច្ច ចំណែកឯធាតុពិតវិញជាមនុស្សទន់ភ្លន់រហូតដល់ថ្នាក់មិត្តភក្តិលើកមេដៃឱ្យ។

២​.​តែងបិទផ្លាកថ្ងៃផុតកំណត់​​ - អ្នករៀបចំផែនការដ៏ចំណាន គិតវែងឆ្ងាយនិងពូកែយកចិត្តទុកដាក់អ្នកដទៃ

វាបង្ហាញថា អ្នកគឺជាអ្នកជំនាញខាងរៀបចំផែនការប្រចាំគ្រួសារ មានភាពច្បាស់លាស់ជាមួយអនាគណាស់។ បើគិតឃើញអ្វីហើយ ត្រូវតែអនុវត្តឱ្យបានសម្រេច និងផ្តោតសំខាន់លើរឿងសុវត្ថិភាពជាចម្បងរហូតដល់ពេលខ្លះអ្នកដទៃមើលមកថាអ្នកខ្លាចជ្រុលពេក។ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងថាអ្នកជាមនុស្សដែលពូកែបារម្ភនិងយកចិត្តទុកដាក់លេខមួយតែម្តង។ ហើយក៏មិនមានអ្វីចម្លែកដែរ ដែលអ្នកជាបុគ្គលសំណព្វចិត្តរបស់មនុស្សគ្រប់គ្នា។

៣.បែងចែកម្ហូបអាហារដាក់ប្រអប់យ៉ាងត្រឹមត្រូវ - មានរបៀបវិន័យមានភាពជាអ្នកដឹកនាំ និងស្រឡាញ់ភាពល្អឥតខ្ចោះ

អ្នកខ្លះមិនត្រឹមតែដាក់ម្ហូបអាហារក្នុងថង់ឬប្រអប់ត្រឹមត្រូវប៉ុណ្ណោះទេ តែនៅរៀងលំដាប់លំដោយថាមួយណាត្រូវយកញ៉ាំមុនមួយណាទុកក្រោយទៀត។ អ្នកសមនឹងទទួលម្កុដខាងផ្នែកសម្រិតសម្រាំងនេះហើយព្រោះពូកែគ្រប់គ្រង និងមានភាពជាអ្នកដឹកនាំខ្ពស់ណាស់។ 

ចូលចិត្តស្វែងយល់និងសាកល្បងអ្វីថ្មីៗ ប្រកាន់ខ្ជាប់ភាពល្អឥតខ្ចោះ និងលះបង់អស់ពីកម្លាំងកាយចិត្តក្នុងការធ្វើរឿងអ្វីម្យ៉ាង។ ចូលចិត្តសង្កេតថាអ្នកដទៃមានអត្តចរិតបែបណា​ មានទម្លាប់បែបណាដើម្បីស្គាល់ពីគេច្បាស់និងរៀបចំខ្លួនឱ្យចុះសម្រុងនឹងគេ។ អ្វីដែលកាន់តែពិសេសនោះគឺអ្នកមានជំនាញខាងទំនាក់ទំនងដើម្បីឱ្យអ្នកស្តាប់ងាយយល់ទៀតផង។

៤.ក្លាស្សេតែរបស់ណាដែលចាំបាច់ប៉ុណ្ណោះ ក្នុងទូរទឹកកកមានរបស់តិចណាស់ -មានភាពសាមញ្ញ និងលន្លង់លន្លោចក្នុងជីវិតណាស់

ពេលបើកទូរទឹកកកទៅឃើញទំនេរគ្រប់កន្លែងមិនសូវមានរបស់របរច្រើនទេ ជាការបង្ហាញថាម្ចាស់ទូរទឹកកករស់នៅបែបសាមញ្ញមិនរញ៉េរញ៉ៃច្រើន។ អ្នកមិនចូលចិត្តដាក់សម្ពាធលើខ្លួនឯងទេ និងពូកែលាក់អារម្មណ៍​។ សម្បកក្រៅមើលទៅស្ងាត់ស្ងៀម សុភាពរាបសារ ប៉ុន្តែខាងក្នុងវិញមានភាពស៊ីជម្រៅណាស់ជាពិសេសក្នុងការរស់នៅប្រចាំថ្ងៃ។ អ្នកស្រឡាញ់យុត្តិធម៌ តែបើចង់ឱ្យអាក្រក់ក៏អាក្រក់បានដែរ ទោះបីជាមិនដែលឃើញអ្នកបញ្ចេញអាកប្បកិរិយាមិនគប្បីក៏ដោយ៕