សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

នៅពេលថ្មីៗនេះយើងរកឃើញថាភាពឯកាគឺជាបញ្ហាដ៏ធំមួយ ដែលភាគច្រើនវាតែងតែប៉ះទង្គិចយ៉ាងខ្លាំងទៅលើអារម្មណ៍របស់មនុស្សម្នាក់ៗ ជាពិសេសគឺវាច្រើនកើតមានឡើងទៅលើយុវវ័យតែម្ដង ខណៈពេលដែលទំនាក់ទំនងស្នេហារបស់ពួកគេត្រូវបានបញ្ជប់៑ឫនៅពេលដែលពួកគេមានអារម្មណ៍មិនល្អ ទទួលរងសម្ពាធពីការងារច្រើន ឬការសិក្សាច្រើន ហើយពួកគេតែងតែបណ្ដោយខ្លួនឲ្យនៅតែម្នាក់រហូតធ្វើឲ្យពួកគេមួយចំនួនបានក្លាយជាមនុស្សឯកាដោយមិនដឹងខ្លួន។ ខាងក្រោមនេះគឺជាទិចនិចនៃទម្លាប់ល្អទាំង៥យ៉ាង ដើម្បីបញ្ជៀសខ្លួនឯងឲ្យចេញពីភាពឯកា៖

. ការរកគន្លឹះក្នុងការដោះស្រាយបញ្ហា 

នៅពេលដែលយើងកំពុងតែជួបបញ្ហាសូមកុំគេចវៀសវាឲ្យសោះ យើងត្រូវផ្ដោចអារម្មណ៍រកមូលហេតុចម្បងដែលធ្វើឲ្យអ្នកមានពិបាកនិងរិះរកគ្រប់មធ្យាបាយទាំងអស់ដើម្បីដោះស្រាយវាឲ្យចប់។ ទោះបីវា ជាដំណោះស្រាយតូចយ៉ាងណាក្ដីក៏វាអាចធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាលមួយកម្រិតដែរ ជាជាងអ្នកទុកបញ្ហាចោលមិនព្រមដោះស្រាយវាដែលជាហេតុនាំឲ្យអ្នកកាន់ពិបាកចិត្តបន្ថែមទៀត។

 ២. ចំណាយពេលនៅជាមួយមិត្តភក្ដិ

ការចំណាយពេលនៅជាមួយមិត្តភក្តិគឺជាវិធីដ៏ល្អមួយ ដើម្បីបញ្ជៀសខ្លួនចេញពីភាពឯកា ដែលមនុស្សភាគច្រើនបានសាកល្បងប្រើហើយក៏ទទួលបានលទ្ធផលល្អមកវិញដែរ។ ដូចការទទួលបានការជំរុញ លើកទឹកចិត្តពីសំណាក់មិត្តសម្លាញ់ ឬការជួយគ្នារកដំណោះស្រាយក្នុងការដោះស្រាយបញ្ហា។

  ៣.​ ការធ្វើការងារផ្ទះ

ការដាក់ខ្លួនឯងឲ្យជាប់រវល់និងការងារផ្ទះគឺវាជួយឲ្យយើងកាត់បន្ថយនឹងការមានអារម្មណ៍ឯកា ដោយយើងយកពេលដែលយើងទំនេរមកឆ្លៀតសំអាតផ្ទះបោកសម្លៀកបំពាក់ រៀបចំតុបតែងលំអរផ្ទះឲ្យបានល្អប្រណិតក៏ជាវិធីមួយជួយឲ្យយើងគេចផុសពីការមានអារម្មណ៏តាងតឹងមិនដឹងធ្វើអ្វី។

  ៤. ការធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណលេងកីឡា គឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់យុវវ័យក៏ដូចជាមនុស្សគ្រប់វ័យទាំងអស់ទទួលបានចំណេះដឹងទាក់ទងនិងសុខភាពហើយវាមិនត្រឹមតែជួយឲ្យយើងរួចផុតពីភាពឯកានៅម្នាក់ឯងអផ្សុក នោះទេ។មិនតែប៉ុណ្ណោះវាថែមទាំងអនុញ្ញាតឲ្យយើងមានទំនាក់ទំនងល្អជាមួយគ្នាផងដែ៤ហើយវាក៏បានផ្ដល់ឲ្យយើងនូវសុខភាពល្អមិនមានជំងឺមកបៀតបៀន រឹងមាំ ដែលជាកត្តាដែលនាំឲ្យយើងយកឈ្នះភាពទន់ជ្រាយរបស់ខ្លួនបានយ៉ាងងាយ។

៥.ការចំណាយពេលចេញដើរលេង

ការដើរលេងខាងក្រៅ វាក៏ជាទិចនិចមួយដែរក្នុងការបញ្ចេញភាពស្មុគស្មាញចោលដែលមនុស្សភាគច្រើនគេតែងតែចំណាយពេលចុងសប្ហាហ៍ដើរលេង ថតរូបជាមួយទេសភាពស្រស់ស្អាតឬទៅញ៉ាំអ្វីនៅខាងក្រៅជាមួយគ្រួសារ ដើម្បីបន្ធូរអារម្មណ៍តាងតឹងដែលគេមានសម្ពាធក្រោយពីការធ្វើការងារ ឬ ការរៀនសូត្រជាដើម។