១. ទៅណាមកណាឱបចង្កេះប្រពន្ធ

ចង្កេះគឺជាកន្លែងឯកជននៅលើដងខ្លួននារីដែលអាចមើលឃើញពីខាងក្រៅហើយមិនមែនមនុស្សគ្រប់គ្នាដែលរាប់អាននាងសុទ្ធតែអាចកាន់ ឬឱបវាបាននោះទេ។ នៅពេលបេះដូងរបស់បុរសម្នាក់ពោរពេញដោយក្ដីស្រលាញ់គាត់តែងតែចង់ឱបចង្កេះប្រពន្ធបណ្ដើរទៅណាមកណាមិនដែលភ្លេច ព្រោះវាជាកាយវិកាស្និទ្ធស្នាលនិងថែរក្សាប្រពន្ធយ៉ាងផ្អែមល្ហែម។ មិនត្រឹមតែយ៉ាងនេះ គាត់ក៏ចង់បង្ហាញបុរសផ្សេងថា នារីម្នាក់នេះមានម្ចាស់បេះដូងហើយ។

២. អង្អែលសក់នាងថ្នមៗ

មន្តស្នេហ៍របស់នារីដែលធ្វើឱ្យស្វាមីឬសង្សារឈ្លក់វង្វេងគឺក្លិនដ៏ក្រអូបដែលប្រហើរចេញពីសក់របស់នាង។ ក្លិនក្រអូបនេះអាចមិនត្រឹមតែធ្វើឱ្យបុរសចង់ហិតតែថែមទាំងចង់យកដៃទៅស្ទាបអង្អែលបង្ហាញក្ដីស្រលាញ់ចំពោះនាងថែមទៀតផង។ ដូច្នេះប្រសិនបើគាត់ចូលចិត្តយកដៃមកអង្អែលសក់របស់អ្នក មិនថាមុនឬពេលក្រោយរៀបការរួចនោះទេ នោះគាត់ពិតជាស្រលាញ់អ្នកមិនចេះជិនណាយឡើយ។

៣. កាន់ដៃ

នៅពេលបុរសមានមនុស្សដែលខ្លួនស្រលាញ់ពិតប្រាកដគាត់ពិតជាចង់បង្ហាញឱ្យអ្នកដទៃបានដឹង។ សកម្មភាពដែលគាត់អាចបង្ហាញឱ្យនាង និងមនុស្សនៅជុំវិញខ្លួនបានដឹងនោះគឺការកាន់ដៃរបស់នាងដែលបង្ហាញពីការយកចិត្តទុកដាក់ហើយនៅពេលបាតដៃមនុស្សស្រលាញ់គ្នាប៉ះគ្នា ចរន្តនៃអារម្មណ៍ដ៏ពិសេសដែលមិនអាចបរិយាយបាននឹងកើតឡើងដែលជាអារម្មណ៍ដ៏មានក្ដីសុខ។ ហេតុនេះហើយទើបពេលបុរសម្នាក់ដែលស្រលាញ់នារីម្នាក់ ឬស្រលាញ់ប្រពន្ធគាត់មិនដែលភ្លេចនឹងកាន់ដៃនាងទៅទីណាឡើយ។

៤. ឱបស្មា

នៅពេលកាន់ ឬយកដៃមកឱបស្មានារីដែលខ្លួនស្រលាញ់បុរសភាគច្រើនចូលចិត្តយកចង្ការបស់គាត់មកដាក់លើស្មាដ៏ទន់នោះ។ កាយវិកានេះក៏បង្ហាញពីការយកចិត្តដាក់បារម្ភ និងការពារមនុស្សដែលខ្លួនស្រលាញ់ មិនឱ្យនាងភ័យខ្លាច ដែលនារីៗចង់បាន។ ស្វាមីដែលចង់ឱ្យភាពស្និទ្ធស្នាលរវាងខ្លួននឹងភរិយាកាន់តែមានច្រើនឡើងគាត់ចូលចិត្តដើរបណ្ដើរនាងដោយយកដៃឱបស្មា ឬឱបចង្កេះនាងនេះឯង៕