លោក Bezos គេច្រើនស្គាល់គាត់ជាសហគ្រិនផ្នែកបច្ចេកវិទ្យា ជាអ្នកវិនិយោគ ហើយគាត់ក៏ជាស្ថាបនិកក្រុមហ៊ុន BlueOrigin ដែលជាក្រុមហ៊ុនមួយ ដែលមានបំណងធ្វើឱ្យការធ្វើដំណើរអវកាសមានតំលៃសមរម្យសម្រាប់ប្រជាជនសាមញ្ញ។
លោក Bezos តែងតែគិតដល់អតិថិជនរបស់គាត់មិនថា គាត់កំពុងធ្វើការអ្វីនោះទេ។ អាទិភាពដំបូងរបស់គាត់គឺ ធ្វើឱ្យវាមានលទ្ធភាព និងងាយស្រួល តាមដែលអាចធ្វើទៅបាន។ ការដឹកនាំរបស់លោកBezos មានការបត់បែនរហ័សពីភាពទន់ភ្លន់ ទៅជាម៉ឺងម៉ាត់ក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ។ មនុស្សម្នាក់មានមហិច្ឆតាមិនធម្មតា គឺលោក Jeff Bezos កំពុងព្យាយាមជំរុញលទ្ធភាពនៃបច្ចេកវិទ្យាទំនើប ឲ្យហួសពីការស្រមើលស្រមៃ។
លោក Jeff Bezos មានអាយុ ៥៤ឆ្នាំ (២០១៨) ដែលបច្ចុប្បន្ន ជាប្រធានក្រុមហ៊ុន Amazon គឺជាមនុស្សដំបូង ដែលមានទ្រព្យសម្បត្តិសរុបលើសពី 150 ពាន់លានដុល្លារ ក្នុងរយៈពេល3 ទសវត្សរ៍នេះ ស្ថិតក្នុងបញ្ជីអ្នកមានបំផុតលើលោក។
គាត់មានភាគហ៊ុន 16% នៃក្រុមហ៊ុន Amazonដែលគាត់បានបង្កើតឡើងនៅក្នុងការ៉ាសឡានមួយកន្លែងនៅទីក្រុង Seattleក្នុងឆ្នាំ 1994 ។ លោក Bezos មានគម្រោងទៅសិក្សាផ្នែករូបវិទ្យា នៅសកលវិទ្យាល័យព្រីនស្តុន ប៉ុន្តែគាត់បានសម្រេចចិត្តត្រលប់ ទៅរៀនជំនាញកុំព្យូទ័រដែលគាត់ស្រលាញ់វិញ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មអគ្គិសនីពីសាកលវិទ្យាល័យព្រីនស្តុន និងបានធ្វើការនៅក្រុមហ៊ុនហិរញ្ញវត្ថុមួយ មុននឹងឈប់ មកជាអ្នកលក់សៀវភៅតាមអ៊ីនធឺណិត។
ចំណង់ចំណូលចិត្តផ្សេងទៀតរបស់គាត់ គឺការធ្វើដំណើរតាមយានអវកាស។ គាត់កំពុងគ្រប់គ្រង ក្រុមហ៊ុនអាកាសចរណ៍ Blue Origin ដែលបង្កើតរ៉ុកកែត សម្រាប់ដឹកអ្នកដំណើរទៅទៅអវកាស។
ក្នុងឆ្នាំ ២០១៣ លោក Bezosបានទិញកាសែត Washington Post ក្នុងតម្លៃ 250លានដុល្លារ។ ទ្រព្យរបស់លោក ត្រឹមខែ កញ្ញា ២០១៨ នេះ មានចំនួន ១៦០ពាន់លានដុល្លារអាមេរិក។
លោក Bezos និយាយថា “ខ្ញុំមិនគិតថា ខ្ញុំនឹងសោកស្តាយចំពោះការព្យាយាម និងបរាជ័យទេ។ហើយខ្ញុំសង្ស័យថា ខ្ញុំតែងតែត្រូវបានលង ដោយការសម្រេចចិត្ត មិនព្យាយាមអ្វីសោះ៕”