ពេលដែលអ្នកបង់លុយដោយបើកកាមេរ៉ាក្នុងទូរស័ព្ទដៃ ដើម្បីស្ដេនកូដដែលមានទម្រង់ខ្មៅស នោះហើយជាឧទាហរណ៍នៃការប្រើប្រាស់ QR Code។ អ្នកអាចស្វែងរកលេខកូដ QR នៅក្នុងខិត្តប័ណ្ណ ខិត្តប័ណ្ណ ផ្ទាំងរូបភាព ផ្ទាំងប៉ាណូ ទំនិញ និងផលិតផល នាមប័ណ្ណ និងសូម្បីតែគេហទំព័រអនឡាញ ដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័រទិញទំនិញជាដើម។
ធនាគារ អាជីវកម្មជាច្រើន បានងាកមករកការប្រើប្រាស់ QR Code នេះ ដោយសារភាពងាយស្រួល និងមានផ្ទុកទិន្នន័យបានសម្បូរបែប ដែលត្រូវគេបង្កប់នៅក្រោម QR Code ហើយនេះបានជម្រុញឲ្យមានអ្នកប្រើប្រាស់កាន់តែច្រើន ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
អ្វីជា QR Code?
ប្រព័ន្ធ QR code ដំបូងត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1994 ដោយក្រុមហ៊ុនជប៉ុន Denso Wave ។ ឃ្យូអរកូដ - QR Code (Quick Response Code) ជាប្រភេទនៃលេខកូដ ដែលមានការឆ្លើយតប និងផ្ដល់ទិន្នន័យយ៉ាងរហ័ស។
QR Code នេះស្រដៀងទៅនឹង BarCode (បាកូដ) តែវាមានទម្រង់ជា 2D (ពីរវិមាត្រ) និងរាងជាការ៉េ។ នេះមានន័យថា QR Code ត្រូវមានព័ត៌មានទាំងទិសបញ្ឈរ និងផ្ដេក។ អាចនិយាយបានថា គេបង្កើតវាឡើងដើម្បីផ្ដុកទិន្នន័យ ដែលមានភាពបទបែនបានច្រើនជាង BarCode។
អ្នកនឹងឃើញជាទូទៅការលាយគ្នានៃផ្ទៃដែលមានរាងជាការ៉េ( ស-ខ្មៅ និងចំណុច)។ កូដ QR អាចផ្ទុកទិន្នន័យបានជាច្រើនប្រភេទ ដូចជាតំណភ្ជាប់ ប្រព័ន្ធផ្សព្វផ្សាយសង្គម URL គេហទំព័រ អាសយដ្ឋានអ៊ីមែល ឬព័ត៌មានទំនាក់ទំនងផ្សេងៗ។
តើដំណើរការអាន QR Code នេះបានយ៉ាងដូចម្ដេច?
បច្ចុប្បន្ននេះ សូម្បីតែស្មាតហ្វូនក៏អាចស្កេនបាននូវ QR Code ដោយងាយ អាចនិយាយថា អ្នកអាចស្កេនវាបានពីលើចុះក្រោម និងពីស្តាំទៅឆ្វេង ។ ដូច្នេះ នៅពេលដែលអ្នកឃើញ QR Code ដោយគ្រាន់តែស្កែនវាជាមួយកម្មវិធីទូរស័ព្ទ ជាធម្មតាកម្មវិធីនឹងប្រើតាមកាមេរ៉ា ដើម្បីស្កែនកូដ។ ក្រោយពីស្កេនកូដនេះហើយ វានឹងបើកនូវឯកសារ ឬរូបភាព ដែលមានបង្កប់ទុកតាមរយៈ URL ពីក្នុង QR Code នោះ។
តើអាជីវកម្មអាចបង្កើត QR Code បានដោយរបៀបណា?
អាជីវកម្ម ត្រូវដឹងថា QR Code គឺខុសពី UPC / BarCode ។ អ្នកណាដែលចេះប្រើអ៊ីនធឺណិត គឺអាចបង្កើត QR Code បាន! មានវេបសាយសម្រាប់បង្កើត QR Code ដោយឥតគិតថ្លៃជាច្រើននៅលើ អ៊ីនធឺណិត ដែលអ្នកអាចប្រើ ដោយគ្រាន់តែធ្វើតាមការណែនាំនៅលើនោះ ហើយបំពេញព័ត៌មានដែលអ្នកចង់បញ្ចូល។