អ៊ីវ៉ាន់កា ត្រាំ ធ្លាប់ជា​នាយក​រង​ប្រតិបត្តិ​ក្នុង​សម្ព័ន្ធក្រុមហ៊ុនត្រាំ និងជាកូនរបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ដូណាល់ ត្រាំ។ អ៊ីវ៉ាន់កា ​ជាបុគ្គល​មាន​ភាព​ជោគជ័យច្រើន​ក្នុង​ការ​ចរចារ​។

អ៊ីវ៉ាន់កា បាន​ចែក​រំលែក​ភាព​ជោគជ័យ ​​ក្នុង​ការ​ចរចារ ​តាម​រយៈ​គន្លឺះ​៦ ខាង​ក្រោម​នេះ៖

.កំនត់​គោល​បំណង​​ខ្លួន​ឯង​ឲ្យ​ច្បាស់

គន្លឺះ​ដ៏សំខាន់​ក្នុង​ការ​ចរចារដែល​​អ្នក​រាល់​គ្នា​មិន​ត្រូវ​​មើល​រំលង​គឺ យល់​​ឲ្យ​​ច្បាស់​នូវ​អ្វី​​ដែល​អ្នក​ចង់​​បានមុន​នឹង​ចូល​ទៅចរចារ។ “គ្មាន​គម្រោង​ច្បាស់​លាស់​ គឺផ្ដល់​ឱកាសឲ្យ​ដៃ​គូ​មាន​ប្រៀប​ជាង"។

.ដឹង​ឲ្យ​​ច្បាស់​ពី​គោល​ដៅ​របស់ ដៃ​គូ

ភាព​ជោគ​ជ័យ​នៃការ​ចរចារគឺ​ស៊ើប​ពីគោល​បំណង​របស់​ដៃ​គូឲ្យ​បាន​ច្បាស់ត្រឹម​ត្រូវ។ ពេល​ខ្លះ​ គោល​ដៅ​​ដៃគូ​មិន​ខុសពី​អ្នកហើយ​នៅ​ពេល​ដែល​អ្នក​យល់​ព្រម ​សម្រេច​នូវ​អ្វី​ដែល​ដៃ​គូ​ចង់​បាន នោះ​ដៃ​គូ​នឹង​យល់​ថា​គេ​ជាអ្នក​ឈ្នះស្រប​ពេល​ដែល​អ្នក​ឈ្នះ​ពីរត្រួត​គ្នា “សម្រេច​គោលដៅ និង​មាន​ប្រៀប​ជាង​ដៃ​គូ”។

.ត្រូវ​ជួប​ពិភាក្សា​ផ្ទាល់​មាត់

​អ្នក​មិន​ត្រូវ​ធ្វើ​ការ​ចរចារ​តាម​រយៈ​email ​ទេ។ អ៊ីវ៉ាន់កា ​បាន​ឲ្យដឹង​ថាការ​ចរចារ​តាម​រយៈemail គឺ​ងាយ​ស្រួល​ក្នុង​ការ​ភ័ន្ត​ច្រលំ​​និង​អាច​ក្លាយ​ជា​បញ្ហា តាមរយៈ​ការ​យល់​ខុស​នូវ​ សារ អត្ថន័យ ​តាម ​អ៊ីម៉ែល​ ។ចំពោះអ៊ីវ៉ាន់កា នាង​ចូល​ចិត្ត​ជួបផ្ទាល់មុខ ចរចារ​ផ្ទាល់​មាត់​​ជាពិសេស​គឺ​ក្នុង​ការិយាល័យ​របស់​នាង។ 

៤.ផ្តោត​ធ្ងន់​លើ​កាយ​វិការ​នៃ​ការ​និយាយ​

ឥរិយាបថ​នៃ​ការ​អង្គុយ​ក៏​ជា​អាច​ឧបសគ្គ​ក្នុង​ការ​ចរចារ​ផង​ដែរ។ ក្នុង​ការ​ទំនាក់​ទំនាក់ មិន​ពឹង​លើ​តែ​ពាក្យ​សម្ដី​នោះ​ទេពោល​គឺ​ការ​បង្ហាញ​ទឹក​មុខ និង​កាយវិការ​ ក៏ជា​សារ​ក្នុង​ការ​ចរចារ​ដែរ។ អ៊ីវ៉ាន់កា​បាន​ឲ្យដឹងថា ”ទោះ​ជា​អ្នក​ភ័យ​យ៉ាងណា ក៏​ត្រូវ​រក្សា​ឥរិយាបថបង្ហាញ​ពី​ទំនុក​ចិត្ត​របស់អ្នក​ដែរពោល​គឺ​អង្គុយ​ឲ្យ​ត្រង់​ មិនត្រូវ​គេច​ខ្សែ​ភ្នែក​ពីដៃគូនិង​ដក​ដង្ហើម​មួយៗតាម​ធម្មតា​។

៥. ស្ដាប់​ឲ្យ​បាន​ច្រើន​ជាង​និយាយ​

នៅ​ពេលដែលអ្នក​និយាយ​ច្រើន​នោះ​អ្នក​នឹង​ងាយ​បង្កើតកំហុស​ដោយ​អចេតនា ហើយ​ក៏អាច​ធ្វើ​ឲ្យ​គេ​ធុញ​ទ្រាន់​ផងដែរ​។ដូច្នេះ អ្នក​ពួកែ​ក្នុងការ​ចរចាររមែង​ស្ដាប់​ច្រើន​ ហើយ​និយាយ​តិច​តែ​ខ្លឹម។​

៦. ត្រូវចេះ​ដក​ថយ​

នៅពេល​ដែល​ការ​ចរចារ​មិន​ត្រូវ​គ្នា​ខ្វែង​គំនិតគ្នា នោះ​អ្នក​មិន​គួរ​បន្ត​ការ​ចរចារឡើយ។ប្រសិន​បើ​អ្នក​នៅ​តែ​បន្ត​ការ​ជជែក​ដោយ​ផ្អែក​លើ​គោល​ដៅ​ខុស​គ្នា វា​អាច​បង្ក​បញ្ហា​ក្នុង​ការ​សម្រេច​ជោគជ័យ។វិធី​ដែលល្អគឺ​ផ្អាក​ការ​ចរចារប៉ុន្មាន​ថ្ងៃសិន​ រួច​​រក​ឱកាស​ល្អ​ក្នុង​ក្នុង​ការ​ចរចារ​បន្តនៅ​ពេល​ដែល​ភាគី​មាន​អារម្មណ៍ល្អ​វិញ៕