ការចាប់ផ្តើមអាជីវកម្ម បានភ្ជាប់ជាមួយឧបសគ្គ និងការប្តេជ្ញាចិត្តជាពិសេស បើអ្នកជាម្ចាស់អាជីវកម្ម។ លោក SteveJobs ​បាន​និយាយ​ថា: "អ្នកត្រូវការ ចំណង់ចំណូលចិត្តច្រើន សម្រាប់ធ្វើអ្វីដែលអ្នកកំពុងធ្វើព្រោះវាពិបាកណាស់។ បើគ្មានចំណង់ចំណូលចិត្ត អ្នកងាយនឹងបោះបង់។ ដូច្នេះ ប្រសិនបើអ្នកមិនមានភាពរីករាយធ្វើវាប្រសិនបើអ្នកពិតជាមិនស្រឡាញ់វា អ្នកនឹងបោះបង់។ ហើយនោះគឺជាអ្វី ដែលបានកើតឡើង ចំពោះមនុស្សភាគច្រើនយ៉ាងពិតប្រាកដ"។

ខណៈពេលដែលមនុស្សភាគច្រើន តែងតែគិតពីផ្នែកហិរញ្ញវត្ថុមុនអ្វីផ្សេងហើយយើងក៏បានលឺរឿងរ៉ាវរបស់សហគ្រិនដែលមានដើមទុនច្រើន ប៉ុន្តែគេមិនអាចទទួលបានជោគជ័យ ក្នុងអាជីវកម្មឡើយ។គេច្រើនភេ្លចថា គ្រប់គ្នាគឺខុសគ្នា។ យើងមានការងប់ងល់ខុសគ្នាមានជំនាញ ទេពកោសល្យ អំណោយទាន ហើយយើងទាំងអស់គ្នាមាន វិធីផ្សេងគ្នានៃបញ្ចេញគំនិត។ យល់អំពីចំណង់ចំណូលចិត្តតែមួយមុខគឺមិនគ្រប់គ្រាន់ទេ អ្នកត្រូវតែមានឆន្ទៈ ដើម្បីឆ្ពោះទៅឲ្យបានឆ្ងាយ ដើម្បីបង្កើតអាជីវកម្មប្រកបដោយនិរន្តរភាព។

ដោយឆ្លើយសំណួរពាក់ព័ន្ធមួយចំនួនខាងក្រោម វាអាចជាវិធីសាស្រ្តល្អប្រសើរជាងមុនដើម្បីសម្រេចបាននូវគោលដៅរបស់អ្នក រួមជាមួយទស្សនៈវិស័យច្បាស់លាស់។

១. ចំណង់៖ តើអ្វីដែលងប់ងល់?

ភាពតានតឹងមានជាប់ជាមួយ ការចាប់ផ្តើមអាជីវកម្ម។អ្នកនឹងចំណាយពេលច្រើនថ្ងៃយប់ រៀបចំផែនការ ធ្វើការសម្រេចចិត្ត ការសួរសំនួរ ហើយពេលខ្លះអ្នកអាចនឹងមានអារម្មណ៍ចង់បោះបង់ចោល។ រឿងមួយដែលអាចឲ្យអ្នកនៅបន្តគឺ ចំណង់ចំណូលចិត្ត។

ចំណង់ចំណូលចិត្តនៅក្នុងអាជីវកម្ម គឺដូចជាត្រា ដែលមិនអាចលុបបាន។ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកត្រូវរកឲ្យឃើញការពិត នូវអ្វីដែលអ្នកងប់ងល់ ដោយសួរសំណួរមួយចំនួន។អ្នកជាអ្នកធ្វើទីផ្សារធំបំផុត និងមានតែអ្នកទេ ដែលអាចទាក់ទាញបុគ្គលិក និងអតិថិជន ភ្ជាប់ទៅនឹងចក្ខុវិស័យបាន។

បើគ្មានចំណង់ចំណូលចិត្ត អាជីវកម្មរបស់អ្នកនឹងមានអារម្មណ៍ដូចជាការងារដែលលំបាក។ផ្តោតជាសំខាន់លើ ចំណង់ចំណូលចិត្ត ដែលអាចនឹងជួយឱ្យជីវិតរបស់នរណាម្នាក់ ល្អប្រសើរជាងមុន។ចូរគិតអំពី របៀប ដែលអ្នកអាចបម្រើមនុស្ស ដោយបន្ថែមតម្លៃដល់ពិភពលោក។

២.បុគ្គលិកលក្ខណៈ/ ជំនាញ៖  តើបុគ្គលិកលក្ខណៈរបស់អ្នកយ៉ាងម៉េច និងអ្នកមានជំនាញអ្វីខ្លះ?

បុគ្គលិកលក្ខណៈ៖ ការពិនិត្យបុគ្គលិកលក្ខណៈខ្លួនឯងនឹងជួយអ្នក ធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ ដូច្នេះ ចូរគិតពី និស្ស័យ អាកប្បកិរិយាទម្លាប់ អារម្មណ៍ និងផ្នត់គំនិតរបស់អ្នក។ តើមានអ្វីខ្លះ ដែលអ្នកត្រូវការ ដើម្បីលៃតម្រូវឬការផ្លាស់ប្តូរ នៅក្នុងគោលបំណង ដើម្បីក្លាយជាម្ចាស់អាជីវកម្ម? យើងក៏បានជួបប្រទះមនុស្ស ដែលអះអាងថា ជាសហគ្រិន ប៉ុន្តែមានអាកប្បកិរិយាអាក្រក់ជំរុញឱ្យអតិថិជនវិលមុខ និងបង្កផលប៉ះពាល់ដល់អាជីវកម្ម ដោយសារពួកគេ គ្រាន់តែចង់មានឈ្មោះជាសហគ្រិនដោយមិនទាន់បាន ដាក់ចិត្ត ក្នុងអាជីវកម្មពិតប្រាកដ។

ភាពជោគជ័យនៃអាជីវកម្ម វិធីសាស្រ្តសម្រាប់អតិថិជននិងដំណើរការសម្រេចចិត្តរបស់អ្នក ប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល​ តាមរយៈបុគ្គលិកលក្ខណៈរបស់អ្នក។

ជំនាញ: តើអ្នកមានជំនាញអ្វីខ្លះ ហើយតើអ្នកត្រូវការជំនាញអ្វីបន្ថែមទៀត? ត្រូវមានភាពស្មោះត្រង់ និងវាយតម្លៃខ្លួនឯង។ អ្នកពិតជាមាន ជំនាញចាំបាច់ ដែលត្រូវការដើម្បីចាប់ផ្តើមអាជីវកម្មហើយឬនៅ? អ្វីដែលអ្នកត្រូវការដើម្បីរៀន?ហើយប្រសិន បើអ្នកត្រូវការជួលបុគ្គលិក ត្រូវជួលបំពេញចន្លោះដែលអ្នកខ្វះ។

ការវិភាគ SWOT លើខ្លួនឯង៖អាចពង្រឹងភាពខ្លាំង និងបំពេញភាពទន់ខ្សោយរបស់អ្នក នៅពេលដែលអ្នកអាចធ្វើបាន។នេះមិនមែនមានន័យថា អ្នកត្រូវតែ រង់ចាំរហូតដល់អ្នកមានជំនាញទាំងអស់ ទើបអាចចាប់ផ្តើមអាជីវកម្មបាននោះទេប៉ុន្តែអ្នកត្រូវមានឆន្ទៈក្នុងការសិក្សា ដើម្បីចាប់ផ្តើម និងដំណើរការ អាជីវកម្មឲ្យមានកំណើនល្អ។

៣. បញ្ហា៖ តើអ្វីជាបញ្ហាដែលចំណង់ចំណូលចិត្តរបស់អ្នក អាចដោះស្រាយបាន?

ឥឡូវនេះ អ្នកបានរកឃើញ ចំណង់ចំណូលចិត្តរបស់អ្នក ប៉ុន្តែតើចំណង់ចំណូលចិត្ត ពិតជាអាចដោះស្រាយបញ្ហាបានទេ? នៅពេលចាំបាច់អ្នកត្រូវការរកឱ្យឃើញនូវ អ្វីដែលជាបញ្ហា ភ្ជាប់ទៅនឹងចំណង់ចំណូលចិត្តរបស់អ្នក និងដំណោះស្រាយដែលមាន។កំណត់ពីតម្រូវការរបស់មនុស្ស និងបំពេញតម្រូវការទាំងនោះ។

៤. ផលិតផល៖ អ្វីជាដំណោះស្រាយចំពោះបញ្ហា? អ្វីជាផលិតផលរបស់អ្នក?

ឥឡូវនេះ អ្នកបានកំណត់បញ្ហា ដែលចំណង់ចំណូលចិត្តរបស់អ្នកអាចដោះស្រាយបាន ដល់ពេលដែល អ្នកត្រូវកំណត់ អត្តសញ្ញាណផលិតផល ។ វាជាការសំខាន់ណាស់ ដែលមានតម្រូវការលើអ្វីដែលអ្នកចង់លក់។ តើមនុស្សមានឆន្ទៈ ក្នុងការចំណាយទិញ ផលិតផលរបស់អ្នកទេ? គិតនិងធ្វើការស្រាវជ្រាវ បន្ទាប់មក បង្កើតជាផលិតផល ដែលត្រឹមត្រូវតាមចំណង់ចំណូលចិត្តរបស់អ្នកបង្កើតជាផលិតផល ដែលមានតម្លៃ ដល់អតិថិជនរបស់អ្នក។

៥.ទីផ្សារ /អតិថិជន៖ តើនរណាជាអ្នកដែលមានបញ្ហា ដែលអ្នកអាចផ្ដល់ដំណោះស្រាយបាន? តើ​ពួកគេ​នៅឯណា?

រកឲ្យឃើញពី ទីផ្សារគោលដៅ និងអតិថិជន របស់អ្នក។ឧទាហរណ៍ ប្រសិនបើអ្នកលក់សម្លៀកបំពាក់ ស្ត្រី តើនរណានឹងអាចទៅដល់ទីនោះ? តើផលិតផលរបស់អ្នក ត្រូវបានកំណត់គោលដៅលើស្ត្រីវ័យចំណាស់ យុវជនឬ ទាំងពីរផ្នែក?តើអ្នកលក់ផលិតផលសម្រាប់ អ្នកប្រើប្រាស់ថ្នាក់កណ្ដាល ឬអ្នកមាន?អ្នកត្រូវសិក្សាឲ្យបានស៊ីជម្រៅ ពីចំណែកទីផ្សារ និងរកនូវអ្វីដែលពួកគេចូលចិត្តនិងមិនចូលចិត្ត។ (សម្រាប់អាជីវកម្មដើមទុនតិច ការសិក្សាពីទីផ្សារគឺមិនបាច់ស៊ីជម្រៅពេកនោះទេ)

៦. ស្ថានភាពហិរញ្ញវត្ថុ៖តើអ្នកមានហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមអាជីវកម្មហើយឬនៅ? តើអ្នកត្រូវការអ្វីពិតប្រាកដ?

តើអ្វីជាការចំណាយ ដែលពាក់ព័ន្ធនឹង ការចាប់ផ្តើមអាជីវកម្មហើយតើអ្នកមានគម្រោង នឹងស្រង់ដើមបាននៅពេលណា? តើអ្នកមានលុយរក្សាទុកនៅកន្លែងណាទេ? តើអ្នកនឹងទទួលយកប្រាក់កម្ចី? តើអ្នកនឹងបង្ហាញគម្រោង ដល់វិនិយោគិន? តើអ្នកនឹងបញ្ចុះបញ្ចូលគ្រួសារ/ មិត្តភក្តិ? បង្កើតបញ្ជីដែលត្រូវការ និងការចំណាយទាំងឡាយ បន្ទាប់មកសម្រេចចិត្តនៅលើវិធីល្អបំផុត ដើម្បីផ្ដល់ជំនួយដល់អាជីវកម្មរបស់អ្នក។

៧. ប្រព័ន្ធគាំទ្រ៖តើនរណាខ្លះ នៅលើនាវាដែលអាចជួយអ្នកបាន?

ការមានប្រព័ន្ធគាំទ្រត្រឹមត្រូវឬក្រុមដែលត្រឹមត្រូវជាវិធីវែងឆ្ងាយ ឆ្ពោះទៅរកភាពជោគជ័យនៃអាជីវកម្ម ។ ទទួលយកការណែនាំពីគ្រូ ដៃគូ មិត្តភក្តិនិងក្រុមអ្នកជំនាញ ផ្សេងទៀតជាការប្រសើរ។ នៅពេលដែល អ្នកមានបញ្ហា តើក្រុមរបស់អ្នក អ្នកគាំទ្រក្រុមរបស់អ្នកអាចជាជំនួយដល់អ្នកដែរឬទេ?

៨. គោលបំណង៖ តើអ្វីដែលជម្រុញឲ្យអ្នកចាប់ផ្តើមអាជីវកម្ម?

និយាយតាមត្រង់ ទិដ្ឋភាពសំខាន់បំផុតនៃការដំណើរអាជីវកម្ម ដែលអ្នកចង់ធ្វើ គឺការយល់ដឹងពីការជម្រុញ / គោលបំណងរបស់អ្នក នៅពីក្រោយអ្វីដែលអ្នកចង់ធ្វើ។អ្វីដែលជម្រុញចិត្តអ្នក? ទោះបីជាកំឡុងពេល អ្នកមានអារម្មណ៍ថា ដូចជាចង់បោះបង់ អ្នកត្រូវតែមានឆន្ទៈក្នុងការក្រោកឈរចាំគោលបំណងស្នូលរបស់អ្នក និងត្រូវប្រឈមមុខនឹងបញ្ហាឲ្យបាន៕