បរទេស៖ ទីក្រុងប៉េកាំង បានបង្ហាញផែនការសាងសង់ទីក្រុងមជ្ឈមណ្ឌលប្រើប្រាស់អន្តរជាតិ កាលពីថ្ងៃអាទិត្យ ដោយបានបង្ហាញពីវិធានការណ៍ រួមទាំងគម្រោងនៃការបើកហាងថ្មីរាប់ពាន់កន្លែងក្នុងរយៈពេល ៥ ឆ្នាំខាងមុខដើម្បីកសាងខ្លួនទៅជាទីក្រុងមជ្ឈមណ្ឌលប្រើប្រាស់អន្តរជាតិ។

នៅក្នុងផែនការអនុវត្តសម្រាប់គោលដៅនេះ ត្រូវបានចេញផ្សាយដោយការិយាល័យពាណិជ្ជកម្មក្រុងប៉េកាំងទីក្រុងនិងបាននិយាយថា ខ្លួននឹងអនុវត្តគម្រោងជាក់លាក់ រួមទាំងគម្រោងម៉ាកយីហោល្បីៗ បណ្ដុំនៃការប្រើប្រាស់ឌីជីថលនិងការអភិវឌ្ឍន៍វប្បធម៌ ទេសចរណ៍ កីឡា ការអប់រំនិង ការប្រើប្រាស់ផ្នែកវេជ្ជសាស្ត្រ។

ហាងជាង ៣.០០០ ដែលជាបណ្ដុំនៃម៉ាកល្បីៗ ទាំងក្នុងនិងក្រៅប្រទេស ត្រូវបានគេរំពឹងថា នឹងបើកដំណើរការនៅឆ្នាំ ២០២៥ នៅទីក្រុងប៉េកាំង។ រដ្ឋធានីប៉េកាំង ក៏នឹងបង្កើតតំបន់ចង្កោមប្រហែល១០ ដែលបង្ហាញពីម៉ាកល្បី ៗ ក្នុងស្រុក និងបង្កម៉ាកយីហោប្រើប្រាស់ថ្មីៗជាង ១០០ ។

ប្រធានការិយាល័យពាណិជ្ជកម្មក្រុងប៉េកាំងបាននិយាយថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរយៈពេល ៥ ឆ្នាំទីក្រុងប៉េកាំងនឹងក្លាយជាទីក្រុងមជ្ឈមណ្ឌលប្រើប្រាស់អន្តរជាតិ ដែលមានឥទ្ធិពលការប្រកួតប្រជែងនិងបង្កើតកេរ្តិ៍ឈ្មោះពេញពិភពលោក។

នៅក្នុងខែកក្កដា ប្រទេសចិនបានអនុម័ត ទីក្រុងស៊ាងហៃ ទីក្រុងប៉េកាំង ក្វាងចូវ ធានជីន និងឆុងឈីង ដើម្បីនាំមុខក្នុងការកសាងទីក្រុងមជ្ឈមណ្ឌលប្រើប្រាស់អន្តរជាតិប្រភេទនេះ៕CGTN