កាលពីរដូវ​រំហើយ​ឆ្នាំ​២០១៩ កន្លងទៅ ដោយមាន​ការព្រួយបារម្ភ​ខ្លាច​មានគ្រោះ​រាំងស្ងួត​ មិន​ប្រក្រតី​ណាមួយ​អាចនឹង​កេីតឡេី​ងជាយថាហេតុ​ លោកឧកញ៉ា ម៉ុង ឫទ្ធី បាន​​ផ្តួចផ្តើម​គំនិត​វាស់វែង ​កំណត់​យកផ្ទៃដី​ប្រមាណជា​ជាង​៥០ហិកតា​ ដែលមានទីតាំង​ស្ថិតនៅ​ចុងខាងលិច​ភ្នំបូកគោ​ភូមិ​អន្លង់​ក្រពើ​ ឃុំតានៃ​ ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ​យកមក​សាងសង់​ទំនប់ទឹក។

បើតាមការរៀបរាប់របស់លោកឧកញ៉ា ម៉ុង ទំនប់ទឹក​ចំនួន​២កន្លែង​ ត្រូវចំណាយទុនជាង ១លានដុល្លារអាមេរិក និងអាចស្ទុកទឹកបានជាង ១.៥លានម៉ែត្រគីប។

លោកឧកញ៉ាលើកឡើងថា៖ សង់ទំនប់ទឹក២ គឺ​ទំនប់​ទឹកម៉ុង​ ឫទ្ធី​ទី១​ប្រវែង​ 428mកំពស់​ 12m​ ខ្នងលេីជា​មធ្យម​12mប្រេីប្រាស់​អាចម៍​​ដីអស់​ចំនួន​ 122.000m3 អាចស្តុប​ទឹកបាន​ជាមធ្យម​​250.000ម៉ែត្រ​គូប​ ​ចំណាយ​ថវិការ​អស់ចំនួន​350.000.00USD  ។  ទំនប់​ទឹកម៉ុង​ ឫទ្ធី​ទី២​ ប្រវែង​1.736mកំពស់​11m ខ្នងលេីជា​មធ្យម​6mទៅ10mដែល​អាចស្តុប​ទឹកបាន​ជាមធ្យម​1.250.000​ម៉ែត្រ​គូប​ ​ចំណាយ​ថវិការ​អស់ចំនួន​ 850.000.00USD បញ្ចប់​ការងារ​សាងសង់​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២០​ ។ 

លោកឧកញ៉ាបន្តបញ្ជាក់ពីទឹកប្រាក់សរុបនៃការចំណាយសង់ទំនប់ទឹកថា៖ ទំនប់ទឹក​ទាំងពីរនេះ​អាចស្តុប​ទឹកបាន​ប្រមាណជា​ 1.500.000m3​ ការចំណាយ​ថវិការអស់ចំនួន USD1.172.020,00​ បេី​ព្រៀប​ធៀប​ទៅនិង​រថយន្ត​រ៉ូសរ៉យ​ RR​ សារីថ្មី​ទំនេីប​។ ឥឡូវ​មានគេប្រាប់​ខ្ញុំ​ថាតម្លៃ​រហូត​ទៅដល់​ 1.500.000.00ដុល្លារ​ឯណោះ​

​លោកឧកញ៉ា ​បានបង្ហាញពីការគិតរបស់លោកថា ៖​យកលុយ​មកសាងសង់​ទំនប់​ទឹក​មាន​ផលប្រយោជន៍​ជាង​ មិនតែ​ប៉ណ្ណោះ​វាជា​កេរ្តិ៍​មរតក​ដ៏មាន​តម្លៃ​បំផុត​ សម្រាប់​បំរេីសេចក្តី​ត្រូវការទឹក​របស់​ប្រជាជន​នាពេល​បច្ចុប្បន្ន​ ក៏ដូចជា​តំណរតទៅ​អនាគត​កូនចៅ​ជាច្រើន​ជំនាន់​តទៅ​៕