សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ទោះបីជាអាជីវកម្មភាគច្រើនត្រូវបានស្វាគមន៍ក្នុងការផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញសង្គមហ្វេសប៊ុកក៏ដោយក៏មានផលិតផល និងសេវាកម្មមួយចំនួនដែលហ្វេសប៊ុកមិនអនុញ្ញាតឱ្យផ្សាយនៅលើ​បណ្ដាញ​សង្គម​យក្ស​មួយ​នេះដែរ។ ដូច្នេះមុនពេលដែលអ្នកសម្រេចចិត្តផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុក សូមពិនិត្យមើលបញ្ជីផលិតផល និងសេវាកម្មដែលត្រូវបានហាមឃាត់ និងមានការដាក់កម្រិតរបស់ហ្វេសប៊ុក។ តួយ៉ាងដូចរបស់៧ប្រភេទខាងក្រោម​គឺជាបញ្ជីប្រភេទ​ផលិតផល​ត្រួសៗ​ក្នុង​ចំណោម​ផលិតផល​ដែល​នឹង​ត្រូវ​បាន​ហាម​ឃាត់​ពី​ហ្វេសប៊ុក។

១. ផលិតផលថ្នាំជក់

ហ្វេសប៊ុកមិនអនុញ្ញាតឱ្យផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ រួមមានផលិតផលទាំងនេះ៖

- បារី

- ស៊ីហ្គា

- ថ្នាំជក់ទំពារ

- បំពង់ថ្នាំជក់

- ឧបករណ៍ជក់កញ្ឆារ

- កន្លែងជក់កញ្ឆារ

- ក្រដាសមូរបារី

- ឧបករណ៍ជក់ថ្នាំ

- បារីអេឡិចត្រូនិច

ក្រៅពីនេះ ចំពោះការផ្សាយពាណិជ្ជកម្មទាក់ទងនឹងថ្នាំជក់ផ្សេងទៀតក៏ត្រូវបានអនុញ្ញាតិផងដែរ ដូចជាការផ្សព្វផ្សាយយុទ្ធនាការប្រឆាំងនឹងការជក់បារី សេវាកម្មប្រឹក្សាយោបល់សម្រាប់ការជក់បារី និងកម្មវិធីស្តារនីតិសម្បទាជាដើម។

២. អាវុធនិងគ្រឿងផ្ទុះ

ហ្វេសប៊ុកមិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មអាវុធ រួមមានដូចខាងក្រោម៖

- កាំភ្លើង

- គ្រាប់កាំភ្លើង

- កាំភ្លើងបាញ់កូនបាល់

- កាំភ្លើងខ្យល់

- កាំជ្រួច

- គ្រឿងផ្ទុះ

- ស្រ្ពាយបាញ់ការពារខ្លួន

- កាំបិត

- កាំភ្លើងឆក់

- អាវុធការពារខ្លួន

ប្រសិនបើការផ្សាយពាណិជ្ជកម្មទាក់ទងទៅនឹងការជួញដូរអាវុធបាននោះ ការផ្សព្វផ្សាយទាំងនោះនឹងត្រូវបានបិទដោយហ្វេសប៊ុក។

៣. ការប្រមាថមើលងាយ រឿងនយោបាយ និងសាសនា

ហ្វេសប៊ុកហាមឃាត់ការផ្សាយពាណិជ្ជកម្ម ដែលលើកកម្ពស់ឱ្យមានការស្អប់ខ្ពើមរើសអើងចំពោះអ្នកប្រើប្រាស់បណ្ដាញសង្គមដូចគ្នា។ ជាពិសេសក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មវាយប្រហារដូចខាងក្រោម៖

- ការរើសអើងជាតិសាសន៍

- ការរួមភេទ

- សាសនា ឬលទ្ធិ

- ដើមកំណើត ពូជសាសន៍

- សម្ព័ន្ធភាពសាសនា

- ស្ថានភាពអាពាហ៍ពិពាហ៍

- ទំនោរផ្លូវភេទ

- អត្តសញ្ញាណយេនឌ័រ

- ភាសា

ប្រសិនបើការផ្សាយពាណិជ្ជកម្មរបស់អ្នកលើកកម្ពស់ការនិយាយប្រឆាំងនឹងអ្វីដែលបានលើកឡើងខាងលើ ពួកគេនឹងត្រូវបដិសេធ ហើយគណនីរបស់អ្នកត្រូវបានបិទ។

៤. ឧបករណ៍ចារកម្ម និងឧបករណ៍តាមដាន

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់មិនអនុញ្ញាតិឱ្យមានការផ្សព្វផ្សាយទាំងឡាយណាដែលពាក់ព័ន្ធនឹងកម្មវិធីចារកម្ម អ្នកតាមដានស៊ើបអង្កេតតាមទូរស័ព្ទចល័ត ឬប្រើឧបករណ៍តាមដានផ្សេងទៀតទេ។

៥. ទំនិញក្លែងក្លាយ

ការសិក្សាមួយបានបង្ហាញថាជិត ២៥% នៃការផ្សាយពាណិជ្ជកម្មរបស់របរប្រណីតៗ នៅលើហ្វេសប៊ុកបានមកពីការលក់ទំនិញក្លែងក្លាយ។ ហ្វេសប៊ុកបានប្រកាន់ជំហររឹងមាំ ហើយនឹងរារាំងការផ្សាយពាណិជ្ជកម្មណាមួយដែលស្ថិតក្នុងក្លែងបន្លំ។

៦. គ្រឿងស្រវឹង

ទោះបីជាស្រាត្រូវបានអនុញ្ញាតក៏ដោយ អ្នកក៏ត្រូវតែគោរពតាមច្បាប់ក្នុងស្រុក។ លើសពីនេះទៀតប្រទេសមួយចំនួនមិនអនុញ្ញាតឱ្យផ្សព្វផ្សាយភេសជ្ជៈមានជាតិអាល់កុលឡើយ។

៧. ផ្នែកនៃរាងកាយ

ដោយសារតែការលក់គ្រឿងអវៈយវៈរាងកាយគឺខុសច្បាប់ វាមិនត្រូវបានអនុញ្ញាតឱ្យចុះផ្សាយនៅលើហ្វេសប៊ុកឡើយ។ “ ផ្នែកនៃរាងកាយ” សំដៅទៅលើការលក់សរីរាង្គដោយខុសច្បាប់៕