ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ, ផ្ទះសំណាក់,ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត,ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល 0២ ខែ បន្ថែមទៀត ចាប់ពីខែ សីហា ដល់ខែ កញ្ញា ឆ្នាំ ២០២០ ។