សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

នៅប៉ុន្មានឆ្នាំចុងក្រោយនេះយុវវ័យនៅក្នុងប្រទេសកម្ពុជាមានការចំណាប់អារម្មណ៍ យ៉ាងខ្លាំងទៅលើវិស័យលក់អីវ៉ាន់តាមរយៈអនឡាញ។ ហើយក្នុងនោះផងដែរយើងក៏ សង្កេតឃើញថា មានអ្នកលក់ខ្លះក៏ទទួលបានជោគជ័យ រីឯអ្នកលក់ខ្លះទៀតក៏ទទួលបានបរាជ័យទៅវិញ។ តែយ៉ាងណាមិញចំនួនយុវវ័យដែលចង់ក្លាយខ្លួនទៅជាម្ចាស់អាជីវកម្ម

នៅលើបណ្តេញសង្គមអនឡាញនៅតែមានចំនួនច្រើនដដែល។ ដូច្នេះខាងក្រោមនេះជា មូលហេតុមួយចំនួនដែលនាំឲ្យយុវវ័យសម្រេចចិត្តចាប់ផ្តើមអាជីវកម្មដំបូងតាមអនឡាញ:

១. ចំណាយដើមទុនតិច

សម្រាប់អាជីវកម្មតាមអនឡាញមិនថានៅក្នុងទម្រង់ណាមួយនោះទេវាជាប្រភេទអាជីវកម្ម ដែលចំណាយដើមទុនតិចតួចបំផុតហើយងាយស្រួលក្នុងការទុកដាក់អីវ៉ាន់ថែមទៀតផង។ ព្រោះថាអីវ៉ាន់ភាគច្រើនគឺមានតែរូបភាពមិនមែនជាអីវ៉ាន់ពិតប្រាកដឡើយ។

២. សេរីភាព

អាជីវកម្មតាមអនឡាញ អាចធ្វើឲ្យអ្នកប្រកបមុខរបរបាន២៤ម៉ោងនិងជារៀងរាល់ថ្ងៃ។ ហើយមិនថាអ្នកកំពុងតែនៅទីណានោះទេ អ្នកនៅតែអាចធ្វើការជួញដូរនិងផ្តល់សេវាកម្ម ប្រឹក្សាជូនទៅកាន់អតិថិជនផងដែរ។

៣. ទីផ្សារលក្ខណៈជាសកល

ជាការពិតណាស់ បណ្តេញសង្គមតាមអនឡាញមានលក្ខណៈធំទូលាយជាងទីផ្សារនៅក្នុង ប្រទេសរបស់យើង។ ម្យ៉ាងវិញទៀតទីផ្សារលក្ខណៈជាសកលក៏មានអតិថិជនច្រើនប្រភេទ ខុសៗគ្នាដែលមានតម្រូវការខុសៗគ្នាផងដែរ។ដូច្នេះ វាកាន់បង្កើតឲ្យមានភាពងាយស្រួល សម្រាប់អ្នកលក់អនឡាញគ្រប់ប្រភេទថែមទៀតផង។

៤. ងាយស្រួលក្នុងការទិញ-លក់

វិស័យអនឡាញ ត្រូវបានមហាជនជាច្រើនកត់សម្គាល់ឃើញថាវាមានលក្ខណៈងាយស្រួល ច្រើនទៅកាន់អ្នកលក់ និងអ្នកទិញក្នុងការផ្លាស់ប្តូរអីវ៉ាន់ឬផលិតផលរបស់ខ្លួនដោយមិន ចំណាយពេលវេលាច្រើនពេកនោះទេ។ ហើយកត្តានេះក៏ជាផ្នែកមួយដ៏សំខាន់ដែល យើងតែងតែប្រទះឃើញអ្នកលក់និងអ្នកទិញក្នុងវិស័យអនឡាញមានការរីកចម្រើនកាន់ តែឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕