យើងគ្រប់គ្នាប្រើប្រាស់ម៉ាក ជារៀងរាល់ថ្ងៃ!ជាឧទាហរណ៍ដូចជា ម៉ាកសំលៀកបំពាក់ យានជំនិះ ទូរសព្ទ ចំណីអាហារ...។ ដូចនេះ យើងអាចសម្គាល់ថាម៉ាក គឺជាសញ្ញា ដែលអាចមើលឃើញហើយសម្គាល់លក្ខណៈខុសគ្នា នៃទំនិញឬសេវា នៃសហគ្រាសមួយនៃទំនិញ និងសេវារបស់សហគ្រាសផ្សេងទៀត។
***អ្វីខ្លះអាចចាត់ទុកជាម៉ាក?
ម៉ាកអាចជាពាក្យ អក្សរ លេខ គំនូរ រូបភាពទ្រង់ទ្រាយ ពណ៌ ឬការបញ្ចូលគ្នានៃធាតុទាំងនេះដែលអាចបង្ហាញពីភាពខុសគ្នានៃទំនិញឬសេវា។
***ឧទាហរណ៍មួយចំនួននៃម៉ាក
ម៉ាកជាពាក្យ ឧ. Kodak
ម៉ាកជាបន្សំនៃពាក្យ ឧ. Coca-Cola, MobiTel
អក្សរ និងអក្សរកាត់ ឧ. BMW, IBM
ម៉ាកជាលេខ ឧ. 7/11
ម៉ាកជាឈ្មោះ ឧ. Ford ឬ Dior....
***គេប្រើម៉ាកសម្រាប់ ធ្វើអ្វី?
តួនាទីសំខាន់របស់ម៉ាក គឺដើម្បីឱ្យអតិថិជនអាចសម្គាល់ផលិតផលមួយ(មិនថាជាទំនិញ ឬសេវា)របស់ក្រុមហ៊ុនមួយដែលធ្វើឱ្យញែកដាច់ពីផលិតផលដែលដូច ឬស្រដៀងរបស់ក្រុមហ៊ុនផ្សេងទៀត។ ហើយអតិថិជន ដែលពេញចិត្តនឹងផលិតផលរបស់អ្នកនឹងអាចនៅតែបន្តទិញផលិតផលរបស់អ្នកទៀត។
***ហេតុអ្វីយើងត្រូវការពារម៉ាក?
ការចុះបញ្ជីម៉ាកធ្វើឱ្យយើងទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការប្រើប្រាស់ម៉ាក និងរារាំងទប់ស្កាត់កុំឱ្យអ្នកដទៃលក់ ឬក៏ផ្សព្វផ្សាយផលិតផលដែលដូច ឬក៏ស្រដៀងនឹងផលិតផលរបស់យើង។
***យើងអាចចុះបញ្ជីម៉ាកតាមវិធីណា?
ដំបូង យើងត្រូវដាក់ពាក្យស្នើសុំ ចុះបញ្ជីម៉ាក នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជកម្ម។
ពាក្យស្នើសុំចុះបញ្ជីម៉ាក ត្រូវតែភ្ជាប់មកជាមួយគំរូម៉ាក ស្នើសុំចុះបញ្ជី។
ពាក្យស្នើសុំចុះបញ្ជីម៉ាកត្រូវតែភ្ជាប់មកជាមួយនូវបញ្ជីទំនិញ ឬសេវាដែលត្រូវចុះបញ្ជី។
មាត្រា ៥នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។
សម្គាល់៖
***សិទ្ធិផ្តាច់មុខនិងសុពលភាព
មាត្រា៣៖ សិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ម៉ាក ត្រូវបានទទួលស្គាល់តាមរយៈការចុះបញ្ជី។
ម៉ាកដែលបានចុះបញ្ជីហើយ មានសុពលភាព១០ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃការទទួលពាក្យស្នើសុំចុះបញ្ជី។
តាមការស្នើសុំ ការចុះបញ្ជីម៉ាកមួយ អាចធ្វើឡើងសាជាថ្មី សម្រាប់រយៈពេល១០ឆ្នាំម្តង ជាបន្តបន្ទាប់ (មាត្រា ១២)។
***លក្ខខណ្ឌនិងកម្រៃសេវាក្នុងការស្នើសុំចុះបញ្ជីម៉ាក
ឈ្មោះរបស់អ្នកស្នើសុំ
អាស័យដ្ឋានទំនាក់ទំនង
គំរូម៉ាក
បញ្ជីទំនិញ ឬសេវា
កម្រៃសេវា ៤១០,០០០រៀល ប្រហែល ១០២,៥ដុល្លា សម្រាប់រយៈពេល១០ឆ្នាំ
=> ១០,២៥ ដុល្លា/ឆ្នាំ
=> ០,៨៥ ដុល្លា/ខែ។
ប្រភព៖ លោក ស៊ីម សុខខេង ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម