រាជធានីភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញក្នុងរយៈពេល៥ឆ្នាំចុងក្រោយ (២០១៧ -២០២១) នេះប្រទេសកម្ពុជា បាននាំចេញអង្ករទៅកាន់ប្រទេសរុស្ស៊ី បានចំនួន ១៧ ៥១២តោន ឬស្មើនឹង ០.៥៥ ភាគរយនៃចំនួនសរុប ៣.១៩ លានតោនដែលបាននាំចេញទូទាំងពិភពលោក។ ដោយឡែកការនាំអង្ករចេញទៅកាន់ប្រទេសអ៊ុយក្រែន មានបរិមាណតិចតួចបំផុត គឺត្រឹមតែ ៥៧២តោនប៉ុណ្ណោះ។

ប្រភពដដែលបានបន្តថា សម្រាប់ឆ្នាំ២០២១ បរិមាណដែលបានលក់ទៅកាន់ប្រទេសរុស្ស៊ីមាន ចំនួន២,២២៣  តោន ដែលគិតជាទឹកប្រាក់មានចំនួន ១,៩៦៣,៦៤០ ដុល្លារសហរដ្ឋអាមេរិក។

សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបង្ហាញឲ្យយដឹងទៀតថា សម្រាប់ខែមករានិងខែកុម្ភៈ នៃឆ្នាំ២០២២ បរិមាណអង្ករដែលបាននាំចេញទៅកាន់ប្រទេសរុស្សី មានចំនួនត្រឹមតែ ២០០តោន ដែលគិតជាទឹកប្រាក់មានចំនួន ២០០ ៦៤០  ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។

ទីផ្សារអង្ករកម្ពុជា គឺប្រទេសចិន ដែលបាននាំចូលអង្ករច្រើនជាងគេក្នុងរយៈពេលពីរខែ ដែលមានចំនួន ៥៦.៣៨៥ តោន កើនឡើង ៤៩.៨៤ ភាគរយធៀបនឹងឆ្នាំមុន៕