លោក Donald Trump ដែលជាប្រធានាធិបតីទី៤៥នៃសហរដ្ឋអាមេរិក ហើយក៏ជាពាណិជ្ជករជនជាតិអាមេរិកដែលមានជំនាញវិជ្ជាជីវៈ និងជាអ្នកនយោបាយដ៏ល្បីល្បាញមួយរូបផងដែរ។ លោកក៏មានគេចាប់អារម្មណ៍ជាខ្លាំងជាមួយនិងទ្រឹស្ដីដែលលោកតែងតែលើកឡើងដើម្បីបង្កើតជាគំនិតដល់យុវវជន គ្រប់រូប។ ហើយទាំង នេះគឺជាការសម្រង់សម្ដីដ៏មានអត្ថន័យរបស់លោកទាំង៧ឃ្លា៖

១.គិតឱ្យធំហើយធ្វើឱ្យបាន៖ ឃ្លាមួយនេះចង់ឱ្យអ្នកផ្តោតទៅលើការគិតឱ្យបានទូលំទូលាយ គិតឱ្យមានមហិច្ចតា ហើយការគិតនិង ការអនុវត្តត្រូវតែដើរទន្ទឹមគ្នាជានិច្ច រួចហើយត្រូវធ្វើឱ្យបានសម្រេច។

២.បើអ្នកមិនជឿជាក់លើខ្លួនឯង តើមាននរណាជឿជាក់លើអ្នក៖ ការមានជំនឿចិត្តលើខ្លួនឯងមុននឹងសម្រេចចិត្តធ្វើអ្វីមួយ គឺជារឿងដែលចាំបាច់បំផុត។ ជាក់ស្ដែងប្រសិនបើអ្នកជាមេដឹកនាំចំពោះមនុស្សជាច្រើន ហើយអ្នកគ្មានជំនឿចិត្តថាអាចដឹកនាំគេបាន តើអ្នកនៅក្រោមការដឹកនាំរបស់អ្នកអាចជឿលើអ្នកបានទេ?

៣.បើគ្មានមហិច្ចតាទេ នោះអ្នកនឹងមិនសម្រេចបានលទ្ធផលល្អឡើយ៖ មហិច្ចតា គឺជាកម្លាំងចិត្ត ជម្រុញឱ្យមនុស្សខិតខំប្រឹងប្រែងធ្វើគ្រប់យ៉ាងឱ្យមហិច្ចតារបស់គេបានសម្រេច។

៤.គ្មានមនុស្សជោគជ័យណាដែលមិនធ្លាប់បរាជ័យនោះទេ៖ ការបរាជ័យមិនមែនជារឿងអាក្រក់ទាំងស្រុងឡើយសម្រាប់មនុស្សគ្រប់រូប ពីព្រោះថាការបរាជ័យគឺជាមេរៀនមួយដែលអ្នកត្រូវចេះហើយ ជៀសវាងការធ្វើរឿងដដែលនោះម្ដងទៀត។

៥.បើជ្រុលជាគិតហើយហេតុអ្វីមិនគិតឱ្យធំទៅ៖ គិតធំ ធ្វើឱ្យធំ ហើយសម្រេចការងារធំនោះឱ្យបាន ដោយប្រើប្រាស់សមត្ថភាព និងភាពស្មោះត្រង់របស់អ្នក។

៦.មានសមត្ថភាពមិនប្រាកដថាគ្មានភាពភ័យខ្លាចនោះទេ៖ ក៏ប៉ុន្តែអ្នកត្រូវប្រើសមត្ថភាពដែលអ្នកមានទាំងនោះ មកបណ្ដេញភាពភ័យខ្លាចដែលកំពុងមានចេញទៅ នេះទើបហៅថាមានសមត្ថភាពពិត។

៧.បើជួបបរាជ័យអ្នកត្រូវស្គាល់បញ្ហាដែលធ្វើឱ្យអ្នកបរាជ័យ៖ បើអ្នកបានជួបបញ្ហាអ្វីមួយដែលធ្វើឱ្យបរាជ័យ អ្នកត្រូវតែដឹងពីបញ្ហាទាំងនោះឱ្យបានច្បាស់ ហើយព្យាយាមកែតម្រូវបញ្ហាទាំងនោះឱ្យបានល្អឡើងវិញ។

សរុបមកវិញ យើងខ្ញុំសង្ឃឹមថាការសម្រង់សម្ដីរបស់ប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក អាចជួយដាស់តឿនការគិតរបស់យុវវ័យ និងការជួយបង្កើនគំនិតសម្រាប់ដោះស្រាយបញ្ហាផ្សេងៗបានដោយមានប្រសិទ្ធភាព៕