រាជធានីភ្នំពេញ៖ លោក សុខ វឿន ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សាភិបាល ដឹកនាំសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សម្រាប់អាណត្តិ២០២២ ដល់២០២៣ ខណៈដែល លោកជំទាវ ឌិត នីតា អគ្គនាយិកាប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា(CAMMA) ក៏ត្រូវបានបោះឆ្នោតជ្រើសរើសអោយក្លាយជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមផងដែរ។
ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី១៦ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានការចូលរួមពីសមាជិកសមាជិកាជាង១០០ស្ថាប័ន។
បេក្ខជន១១រូបផ្សេងៗទៀតដែលសុទ្ធសឹងជាថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុសំខាន់ៗ ក៏ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសម្រាប់អាណត្តិ ២០២២ដល់២០២៣ ផងដែរ។ សមាសភាពថ្មីទាំងអស់រួមមាន៖
1. លោក សុខ វឿន ជាប្រធាន មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី
2. លោកជំទាវ ឌិត នីតា ជាអនុប្រធាន មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា
3. លោក គា បូរាណ ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ
4. លោក ដុស ឌីន ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត
5. លោកឧកញ៉ាបណ្ឌិត ប៊ុន មុន្នី ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិថី
6. លោក អ៊ុំ សមអឿន ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់
7. លោក ចាន់ ម៉ាច ជាសមាជិក មកពីធនាគារ ហ្វីលីព
8. លោកឧកញ៉ា ហួត អៀងតុង ជាសមាជិក មកពីធនាគារ ហត្ថា
9. អ្នកស្រី តុប សុក្រសម្ភារ ជាសមាជិក មកពីធនាគារអ៊ូរី
10. លោក ប៉ា ប៉ុណ្ណរិទ្ធី ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា
11. លោក ឃូ ប៊ុនទ្រី ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន
12. លោក ឡាវ ប៉ូគៀត ជាសមាជិកមកពីគ្រឹះស្ថានភតិសន្យា អាយហ្វាយណាន់
13. លោក ផេង ភាព ជាសមាជិកមកពីគ្រឹះស្ថានឥណទានជនបទ ស៊ីខេអិលអេស