វៀតណាម៖ រដ្ឋាភិបាលវៀតណាម កំពុងរៀបចំនីតិវិធីរដ្ឋបាល ដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងទីបី ចំពេលមានការខ្វះខាតជាក់ស្តែង និងការកើនឡើងតម្លៃដោយសារតែការពឹងផ្អែកលើការផ្គត់ផ្គង់ពិភពលោក។
បច្ចុប្បន្ន វៀតណាមមានរោងចក្រចម្រាញ់ប្រេងចំនួនពីរគឺ Nghi Son និង Binh Son ដែលមានសមត្ថភាពផលិតសរុប ១៣លានតោនក្នុងមួយឆ្នាំ។ រោងចក្រទាំងពីរនេះ បំពេញតម្រូវការក្នុងស្រុកប្រមាណ ៧០ភាគរយ។
ឧបនាយករដ្ឋមន្ត្រី Le Van Thanh បានប្រាប់សមាជិកសភាកាលពីថ្ងៃពុធថា រោងចក្រនេះត្រូវបានកំណត់ថាមានសមត្ថភាពផលិតបាន 10 លានតោនក្នុងមួយឆ្នាំ ហើយមានទីតាំងនៅខេត្ត Ba Ria-Vung Tau ភាគខាងត្បូង។
ជាមួយនឹងរោងចក្រថ្មីនេះ សមត្ថភាពសរុបរបស់វៀតណាមនឹងឈានដល់ 23 លានតោន ដែលរំពឹងថានឹងគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក។ ប្រទេសវៀតណាម ក៏នឹងបង្កើនការខួងយកប្រេងឆៅដែរ ព្រោះការផ្គត់ផ្គង់បច្ចុប្បន្ន បានតែ៥០ភាគរយនៃតម្រូវការប៉ុណ្ណោះ៕